ចន ជុងហ្គុក អាយុ25ឆ្នាំ ជាបុគ្គលិកហាត់ការដើម្បីក្លាយទៅជាងវេជ្ជបណ្ឌិតផ្នែកបេះដូងនៅមន្ទីពេទ្យធំមួយក្នុងទីក្រុងសេអ៊ូល។អ្នកកម្លោះរាងខ្ពស់ស្រឡះ ទម្រង់មុខសង្ហារសមនឹងច្រមុះមានខ្ទង់ស្រួច សីុជាមួយនឹងភ្នែកមុតថ្លាពោពេញទៅដោយភាពមឹុងមាត់ ច្បាស់លាស់!ពាក្យសម្តីមាត់ៗ ច្បាស់ៗ ចរិកក្រអើតក្រទម សោះកក្រោះ មិនចេះរណបនរណាម្នាក់ឡើយ។អ្វីដែលសំខាន់គឺមុខងាប់ មិនដែលញញឹម!
«បាទមិនអីទេ!»រាងតូចបដិសេធខណៈងាកមក រកប្រភពសម្លេងដោយមានថង់ឥវ៉ានសំពីងសំពោងពេញដៃ។
«បិទគូទឡានទៅ!»នរៈរាងខ្ពស់សង្ហារមិននិយាយ ស្តីអ្វីច្រើនវិនាទីចាប់យកថង់ឥវ៉ាន់ទាំងអស់មកកាន់ក្នុងដៃរួចបោះជំហ៊ានជើងវែងៗចូលទៅក្នុងវិញបាត់!ទាំងមុខគ្នាក៏មិនទាន់បានមើលផង។
«Coolដល់ហើយ!»ភ្នែកស្អាតតាមសម្លឹងផែនខ្នង ក្រាស់ដើរចូលទៅខាងក្នុងរហូតបាត់ស្រមោលឈឹងខណៈលួចរងាំរង៉ូវតិចៗតែឯង មុននឹងប្រញាប់បិទគូទឡានហើយរត់ចូលទៅខាងក្នុងផ្ទះ!ម៉្យាងនៅខាងក្រៅយូរក៏មានអារម្មណ៍ថារងាដែរ ព្រោះរដូវរងាជិតចូលមកដល់ហើយ។
«ទុកនៅទីណា?»សម្លេងធំគ្រលរបន្លឺសំណួរ ទៅកាន់អ្នកជាម្តាយដោយទឹកមុខស្មើធេងមិនប្តូ។
«ក្នុងបន្ទប់របស់កូនហ្នឹង!»លោកស្រីចន ញញឹមស្រស់ឆ្លើយនឹងសំណួរកូនប្រុស។
«ហាស់???»ចិញ្ចើមក្រាស់ចង់ចូលគ្នាវឹប បង្ហើសំនៀងបែបមិនយល់ឡើងមកវិនាទីដែលឮចម្លើយចេញពីមាត់លោកស្រីចនហើយ!តាមពិតទៅផ្ទះនេះគឺនៅសល់បន្ទប់មួយទៀតដែលទំនេ ម៉េចក៏គាត់ឲ្យរាងតូចមកស្នាក់នៅបន្ទប់ជាមួយគេ?
«ហាស់អី?លោកពូផាករបស់ឯងគាត់ចាស់ហើយ បន្ទប់នៅសល់នឹងក៏តូចបើនៅពីរនាក់វាចង្អៀតណាស់!បន្ទប់ឯងធំទូលាយម៉្យាងទៀតជាប្រុសដូចគ្នា!»លោកស្រីចនដឹងពីគំនិតកូនខ្លួនឯងក៏លើកហេតុផលយ៉ាងវែងអន្លាយមកពន្យល់ វិនាទីប្រើកម្លាំងដៃស្តួចស្តើងប្រឹងរុញកូនប្រុសឲ្យឡើងទៅយកឥវ៉ាន់ទុកយ៉ាងណាមិនឲ្យតវ៉ាបាន។
«អ្នកបងខ្ញុំថាមិនអីទេ!កុំរំខានដល់ក្មួយអី កូនមីននៅបន្ទប់ជាមួយខ្ញុំបានហើយ»លោកអ៊ុំផាកកាលបើឃើញទឹកមុខមិនសូវពេញចិត្តរបស់ជុងហ្គុកហើយគាត់ក៏រាងខ្លាចចិត្តគេដែរ ណាមួយគាត់ជាអ្នកស្នាក់អាស្រ័យបណ្តោះអាសន្នផងមិនចង់ធ្វើឲ្យម្ចាស់ផ្ទះទើសទាល់ឡើយ។
«មិនអីទេៗ!មិនរំខានអីទេ ជុងគេពេញចិត្តសឹងអីហ្នឹង!»លោកស្រីចនប្រញាប់ដោះសារខណៈប្រឹងរុញជុងហ្គុកឲ្យឡើងកាំជណ្តើទៅដើម្បីកុំឲ្យលោកអ៊ុំផាកបានឃើញទឹកមុខងាប់របស់គេ។
«អ៊ុំស្រី!នេះតើខ្ញុំនឹងគេងនៅក្នុង បន្ទប់ជាមួយគាត់??»រាងតូចដែលទើបនឹងចូលមកក្រោយបានលឺការសន្ទនារបស់លោកស្រីចនមិនសូវច្បាស់ទើបប្រញាប់រត់ចូលមកសួរនាំបញ្ជាក់សេចក្តី។
«ពិតមែនហើយ!»
«មើលទៅគាត់ដូចជាមិនពេញចិត្តទេ! ខ្ញុំអាចគេងជាមួយប៉ាបាន»រាងតូចនិយាយឡើងដោយភាពខ្លាចក្រែងចិត្ត ព្រោះបើមើលតាមទឹកមុខរបស់រាងក្រាស់ទៅគឺគេពិតជាមិនពេញចិត្តមែន។
«កុំទៅខ្វល់!មុខគេងាប់តែប៉ុណ្ណឹងហើយ មកក្មួុយញាំុបាយហើយនៅ?»លោកស្រីចនមិនចង់និយាយច្រើនក៏បង្វែនិយាយរឿងផ្សេងវិញ។
«បាទ!នៅទេ»ជីមីនឆ្លើយសុភាព ដឹងចាស់ដឹងទុំតាមទម្លាប់។
«អញ្ចឹងអង្គុយចុះទៅ! ចាំអ៊ុំទៅរៀបចំបាយយកមកឲ្យញាំុ បងក៏ដូចគ្នា»ខណៈឮចម្លើយហើយមិនចាំយូរគាត់ក៏ចាំស្មារាងតូចទាំងសងខាងរុញឲ្យចូលទៅអង្គុយក្នុងតុបាយ វិនាទីប្រាប់ទៅលោកអ៊ុំផាកផងដែរ។
«បាទ!»ឃើញឬកពាររបស់លោកស្រីចន ដូចជាប្រញាប់ៗមិនចង់ឲ្យខ្លួនប្រកែកទៀតទើបរាងតូចបានត្រឹមញញឹមស្រស់នឹងយល់ស្របទៅតាមគាត់។
«ឯងពិតជាសំណាងណាស់ដែលមានកូនប្រុស សង្ហារហើយចេះយល់ការទៀត!»លោកអ៊ុំផាកលើកសរសើរពីជុងហ្គុកទៅកាន់លោកចនដោយភាពស្ញើចសរសើរដែលលោកចនគាត់មានកូនប្រុសចេះយល់ការបែបនេះ តទៅមុខមិនពិបាកបារម្ភឡើយ។
«ចេះយល់ការគឺចេះហើយ តែចរិកក្រអើតក្រទមពិបាកប្រដៅណាស់!យើងមើលទៅក្មួយមីនក៏ចេះយល់ការដឹងចាស់ដឹងទុំចរិកគួរឲ្យស្រលាញ់ទៀតផង!»លោកចនព្រមទទួលការសរសើតែក៏ឆ្លៀតនិយាយបង្អាប់ចរិករាងក្រាស់បន្តិចផងដែរ ខណៈលើកសរសេរពីចរិករបស់រាងតូចវិញម្តង។
«ចេះយល់ការអីទៅ សស្លាក់សស្លើតសឹងអីទៅហើយ!ហាសហា!»លោកអ៊ុំផាកនិយាយបង្អាប់កូនខ្លួននៅចំពោះមុខ!ខណៈបាននិយាយបង្អាប់ចរិកកូនរាងខ្លួនពួកគាត់ទាំងពីរក៏ផ្ទុះសំណើចចេញមក។
«បាយមកដល់ហើយ!នេះរបស់បង ក្មួយមីនឆាប់ញាំុទៅ!»សម្លេងលោកស្រីចនបន្លឺឡើងខណៈដើរមកដល់តុអាហាររួចដាក់ថាសម្ហូបទៅលើតុដោយលើកបាយមួយចានឲ្យទៅអ៊ុំផាកនឹងមួយចានទៀតដាក់មកមុខជីមីន វិនាទីបង្គាប់បញ្ជាឲ្យនាយតូចឆាប់ញាំុ។
«បាទ!អរគុណអ៊ុំស្រី»មុខតូចក្រមិចបំពាក់ស្នាម ញញឹមស្រស់មិនរបូតមួយវិនាទីណាឡើយ និយាយគួរសមទៅកាន់លោកស្រីចន។
«អ៎េ!ជុងមកនេះមក»ភ្នែករវាស់របស់ លោកស្រីចនងាកទៅឃើញកូនប្រុសកំពុងដើរចុះមកពីជាន់ខាងលើគាត់ក៏ប្រញាប់បក់ដៃហៅគេឲ្យមកកាន់តុអាហារ។
«...»ផ្ទៃមុខសង្ហារសម្លឹងទៅតាមប្រភពសម្លេង ឃើញថាអ្នកជាម្តាយបក់ដៃហៅរាងខ្ពស់សង្ហារក៏ដើរសម្តៅមកតុអាហារតែម្តងដោយមិនមានមាត់ករអ្វីសូម្បីមួយមាត់។
«នេះគឺកូនប្រុសរបស់ខ្ញុំ ឈ្មោះជុងហ្គុក! ជុងនេះគឺលោកពូផាកជាមិត្តជិតស្និតរបស់លោកប៉ាហើយនេះគឺជីមីនជាកូនប្រុសរបស់បងផាក!»វិនាទីរាងខ្ពស់សង្ហារបោះជំហ៊ានមកឈប់នៅទន្ទឹមនឹងគាត់ហើយ មិនបង្អង់យូរគាត់ក៏ចាប់ផ្តើមណែនាំកូនប្រុសឲ្យស្គាល់គ្នាជាមួយរាងតូចនឹងអ៊ុំផាក ព្រោះថាមុននេះនៅមិនទាន់បានណែនាំអីឲ្យជាផ្លូវការនៅឡើយទេ!លោកស្រីចនហៅលោកអ៊ុំផាកថាបង ព្រោះគាត់មានអាយុតិចជាងលោកអ៊ុំផាក1ឆ្នាំ។
«ជម្រាបសួរលោកពូ!»នរៈឱនគំនាប បន្តិចនិយាយរាក់ទាក់បែបគួរសមទៅកាន់លោកអ៊ុំផាកដែលមានវ័យចាស់ស្របាលនឹងឪពុកខ្លួនដោយទឹកមុខស្មើធេងដដែល។
«បាទ!ខ្ញុំឃើញឯងលើកចុងក្រោយគឺនៅជាទារក នៅឡើយទេតែមើលឥឡូវនេះចុះធំខ្លាំងណាស់!»លោកអ៊ុំផាក
«...»ជុងហ្គុកមិនតបបានត្រឹមញញឹមស្រាលទៅ កាន់លោកអ៊ុំផាកតាមទម្លាប់មិនសូវនិយាយស្តីរបស់គេ។
«ជុង!អង្គុយចុះសិនមក»លោកចន
«បាទ!»នរៈមិនប្រកែកការប្រាប់របស់អ្នកជាឪពុក ក៏ដាក់បង្គុយលើកៅអីទល់មុខនឹងរាងតូច។
សូមរងចាំភាគបន្ត...
#KM
#GukMin-1358

BẠN ĐANG ĐỌC
ស្នេហ៍លោកDoctor💉
Ngẫu nhiênស្នេហាដែលកើតចេញពីការស្រលាញ់តែម្ខាងរបស់រាងតូចទៅកាន់រាងក្រាស់ ខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបាននៅក្បែគេ តើចុងក្រោយរាងតូចអាចសមបំណងបានស្រលាញ់គ្នាជាមួយរាងក្រាស់ទេ? Start:03.May.2023 End:???