«ហេតុអីក៏ទុករបួសចោលយូរបែបនេះ? ដឹងទេថាវាអាចនឹងឆ្លងមេរោគ!»បបូរមាត់ក្រាស់បង្ហើសំនៀងធំគ្រលរអមដោយទឹកដមស្រទន់ពិរោះស្តាប់ជាងមុនបន្តិចជាមួយនឹងទឹកមុខនឹងធឹងដដែលខណៈចាប់កាន់សំឡីនៅក្នុងដៃរួចចាក់ទឹកអាកុលផ្សើមបន្តិចមុននឹងយកមកជូតថ្នមៗលើរបួស។
«មិនអីទេ!របួសតិចតួចមិនឈឺផង!» សមីខ្លួនភ្ញាក់ផ្អើលបន្តិចពេលបានឃើញថាខ្លួនមានរបួស ព្រោះបើជុងហ្គុកមិនមូលជើងខោបង្ហាញទេម្លេះសមទាល់តែពេលងូតទឹកទើបដឹង រិតតែធ្វើឲ្យរាងតូចច្រលឹងរៀបឬករៀបពាមិនត្រូវទៀតនោះគឺពាក្យសម្តីនឹងកាយវិការយកចិត្តទុកដាក់របស់រាងក្រាស់មកលើខ្លួន!តាំងពីជួបគ្នាភ្លាមនោះមិនដែលគិតឡើយថារាងក្រាស់អាចមានកាយវិការបែបនេះបានដែរ!បបូរមាត់ស្អាតប្រញាប់ហាស្តីឡើងទាំងបម្រុងនឹងដកជើងត្រឡប់មកវិញព្រោះតែមានអារម្មណ៍ថាចម្លែកខ្លាំង មុខប្រែជាមានចំហាយក្តៅជះចេញមកភាយៗ បេះដូងលោតញាប់ស្ទើតែខុសចង្វាក់ទៅហើយ។
«អូយ!!»ចិញ្ចើមស្អាតចងចូលគ្នា មុខតូចក្រមិចប្រែជាជូហួញ វិនាទីញោចជើងកន្ត្រាក់អស់ទាំងដងខ្លួនខណៈដែលត្រូវរាងក្រាស់ប្រើកម្លាំងដៃធ្ងន់សង្កត់លើមុខរបួស។
«ឈឺណាស់!ម៉េចក៏ចាំបាច់ដៃធ្ងន់ម្លេះ?» បបូរមាត់ស្អាតបូញឡើងរងាំរង៉ូវសួររាងក្រាស់ ខណៈដឹងខ្លួនថាត្រូវគេធ្វើបាបឲ្យឈឺ។
«ក្រែងថាមិនឈឺ?បើរបួសមិនឈឺផងថ្នមដៃធ្វើអី!»
ជុងហ្គុកដាក់សំឡីដែលជូតរួចទៅលើការ៉ូវិនាទីសួរត្បកស៊កសៀតឲ្យរាងតូចវិញល្មមមួយចុកដែរ។
«របួសឯណាដែលថាមិនឈឺនោះ? វេជ្ជបណ្ឌិតស្អីរឿងប៉ុណ្ណឹងមិនដឹង!!»បបូរមាត់ស្អាតបូញឡើងតវ៉ាមិនឈប់តាមតែចិត្តខឹងដែលត្រូវគេធ្វើបាប ថែមទាំងថាឲ្យរាងក្រាស់ទៀតផង។
«អញ្ចឹងហើយថ្ងៃក្រោយកុំមាត់រឹងពេកអី!»ថាចប់ ការបិទរបួសក៏រួចរាល់ផងដែរ!រាងខ្ពស់សង្ហារក្រោកឈរអស់កម្ពស់ខណៈប្រមូលរបស់របរដែលប្រើមុននេះដាក់ចូលក្នុងប្រអប់វិញរួចមុននឹងដើរទៅកាន់ទូដដែលដើម្បីទុកប្រអប់នៅកន្កែងដើមវិញ។
«នៅមន្ទីពេទ្យខ្វះគ្រូពេទ្យច្រើន ដូច្នេះហើយខ្ញុំក៏ត្រូវមានម៉ោងយាមច្រើនដែរ!ណាមួយក្នុងនាមខ្ញុំជាបុគ្គលិកហាត់ការម្នាក់នេះជាឱកាសល្អដែលច្ញុំអាចសាងគុណសម្បត្តិហើយមានភាគរយខ្ពស់ដែលនឹងជាប់ក្លាយជាវេជ្ជបណ្ឌិតពេញសិទ្ធ!បើខ្ញុំនៅផ្ទះហើយទៅមកមន្ទីពេទ្យនោះគឺវាយាប់ខ្លាំងណាស់ទើបខ្ញុំសម្រេចចិត្តទៅជួលផ្ទះក្បែមន្ទីពេទ្យនៅតែម្តងទៅ!»រាងសង្ហារដើរជ្រែងហោប៊ាវទៅកាន់កន្លែងដើមដែលខ្លួនអង្គុយដំបូងវិញខណៈឆ្លើយនឹងសំណួររាងតូចមុននោះបណ្តើ។
«អញ្ចឹងមិនមែនព្រោះតែទើសទាល់នឹងខ្ញុំទេ?»
«ខ្ញុំបាននិយាយហើយថាមិនទាក់ទងអ្វីនឹងឯងទេ!» នរៈបញ្ជាក់ម្តងទៀតទាំងភ្នែកទាំងគូរកំពុងសម្លឹងទៅក្រៅបង្អួច។
«តើខ្ញុំអាចសុំសួរមួយតើបានទេ?» ភ្នែកស្អាតសម្លឹងផែនខ្នងក្រាស់ដោយភាពស្ងាត់ស្ងៀមមួុយសន្ទុះទើបហាស្តីឡើង។
«...»នរៈសង្ហារមិនឆ្លើយ តែបែរជាលួចដៀងកន្ទុយភ្នែកមើលទៅអ្នកខាងក្រោយហាក់កំពុងចាប់ស្តាប់នូវសំណួរដែលរាងតូចចង់សួរ។
«ហេតុអីបានជាបងចង់ធ្វើជាវេជ្ជបណ្ឌិត?»
«ព្រោះខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានជួយ សង្គ្រោះជីវិតមនុស្ស!»
«បងពិតជាអស្ចារ្យណាស់ដែលរកជំនាញដែល ខ្លួនស្រលាញ់ឃើញ ចំណែកខ្ញុំគ្មានទេជិតចប់ទី12ហើយខ្ញុំមិនដឹងថាគួររៀនអ្វីបន្តទេ!»រាងតូចបន្តនិយាយទាំងពិបាកចិត្ត ព្រោះតែរកជំនាញដែលស្រលាញ់ដើម្បីរៀនបន្តនៅមហាវិទ្យាល័យមិនឃើញ។
«ខ្ញុំក៏គ្មានជំនាញដែលស្រលាញ់ដែរ ក៏ប៉ុន្តែសាកល្បងទៅបើវាធ្វើឲ្យយើងមានអារម្មណ៍ល្អនៅពេលដែលបានធ្វើវានោះហើយជាអ្វីដែលយើងស្រលាញ់!»សម្លេងធំគ្រលរបន្តផ្តល់ជាដំបូន្មានក្នុងនាមជាសិស្សច្បងដែលដើរលើផ្លូវនេះមុនម្នាក់ដោយសម្លេងស្ងប់ដូចទឹកហូរ។
«អរគុណបង!ខ្ញុំនឹងព្យាយាម»រាងតូចច្រលឹង ពោលពាក្យអរគុណខណៈឱនគំនាបបន្តិចជាការគួរសមផង។
«...»នរៈសង្ហារមិនមាត់ បែរជាគ្រោកឈរអស់កម្ពស់ដើរសម្តៅមករករាងតូចដែលកំពុងឱនគោរពខ្លួន វិនាទីយកដៃទៅដាក់លើសក់ទន់រលោងថ្នមៗ។
«...»រាងកាយតូចតែមួយប្រែជារឹងស្គឹង វិនាទីដឹងដល់បាតដៃធំដែលដាក់សង្កត់ថើៗលើក្បាលរបស់ខ្លួន មុខតូចក្រមិចប្រែជាក្រហមព្រឿងៗខណៈងើយមុខឡើងមកប្រទះភ្នែកនឹងផ្ទៃមុខសង្ហារនៅជិតៗបង្កើយនឹងគ្នា!បេះដូងលោតដុកដាក់ៗញាប់ស្អេកស្ទើតែផ្ទុះចេញមកខាងក្រៅទៅហើយ។
«...»បបូរមាត់ក្រាស់ញោចស្នាមញញឹមដាក់ រាងតូចជាលើកទី១!ធ្វើឲ្យបេះដូងតូចញិបៗរីកមាឌជើងធំប៉ុនពាងទៅហើយ មុខតូចក្រមិចឡើងក្រហមដូចងងើកភ្លើងខណៈខ្លួុនរឹងឆ្កុបដូចគេចាប់សរសៃរមិនឲ្យកម្រើករួច។
ព្រឹកថ្ងៃថ្មី...
ត្របកភ្នែកស្អាតបើកឡើងសន្សឹមៗ ដើម្បីផ្សាំុនឹងពន្លឺថ្ងៃដែលជះចូលមកតាមបង្អួចកញ្ចក់ចាំងមកលើគ្រែចំផ្ទៃមុខសររលោងម៉ត់ខៃជាហេតុធ្វើឲ្យរំខានដល់ដំណេកដ៏លង់លក់ខ្លួន។
រាងកាយតូចតែមួយងើបឡើងអង្គុយឆ្ងក់នៅលើពូក វិនាទីភ្នែកស្អាតព្យាយាមសម្លឹងទៅកាន់សាឡុងដែលរាងក្រាស់បានគេងកាលពីយប់មិញ!ចិញ្ចើមមានទម្រង់ដូចគេគូសចងចូលគ្នាវឹបវិនាទីមិនឃើញវត្តមានម្ចាស់អង្គប្រាណដែលចង់រកនៅលើសាឡុងនោះ។
ជើងស្រឡូនដាក់ចុះដល់លើការ៉ូវិនាទីនាំយក អង្គប្រាណក្រោកឈរអស់កម្ពស់មុននឹងប្រញាប់ប្រញាលបើកទ្វាចេញទៅខាងក្រៅរួចបន្តចុះទៅខាងក្រោមទៀតទាំងមិនទាន់លុបមុខសក់នៅបាស់គ្មានរបៀបរាបរយនៅឡើយ!ប៉ុន្តែរឿងទាំងនេះវាមិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺខ្លាចមិនទាន់ដំណើរដែលរាងក្រាស់នឹងចាកចេញទៅនៅថ្ងៃនេះ ព្រោះតែបេះដូងស្អាតស្អំមិនធ្លាប់មានស្នេហាមួយនេះវាបានធ្លាក់ក្នុងអន្លង់ស្នេហ៍រាងក្រាស់បាត់ទៅហើយ ថែមទាំងធ្លាក់ចូលជ្រៅទៀតផង។
«ហ្វូ!!ព្រះជាម្ចាស់សំណាងណាស់ដែលគាត់មិន ទាន់ទៅ!»រាងតូចច្រលឹងទច់ដំណើរឈប់ឈ្ងក់នៅមួយកន្លែងខណៈសម្លឹងទៅឃើញម្ចាស់បេះដូងនៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវនៅឡើយវិនាទីទម្លាក់ដង្ហើមធំមួយខ្សាក ធូចិត្តណាស់ដែលក្រោកទាន់រាងក្រាស់មិនទាន់ទៅ។ដៃស្រឡូនលើកឡើងទៅជោគវែកសក់ឲ្យស្អាតរាបរយសិនមុននឹងបោះជំហ៊ានសម្តៅទៅបន្ទប់ទទួលភ្ញៀវដែរដែលមានលោកអ៊ុំផាក លោកចន នឹងជុងហ្គុកនៅទីនោះ។
«អរុណសួរស្តី!លោកប៉ា លោកអ៊ុំ និងបងជុងហ្គុក!»សម្លេងស្រួចស្រេះបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាឲ្យងាកទៅមើល!មុខតូចក្រមិចបំពាក់ស្នាមញញឹមយ៉ាងស្រស់ដាក់អ្នកគ្រប់គ្នា។
«អរ!ក្មួយមីនក្រោកហើយហ៎េស ល្អណាស់មកគ្រប់គ្នាទៅញាំុបាយទៅ!»លោកស្រីចនដែលទើបនឹងចេញពីផ្ទះបាយឃើញរាងតូចហើយក៏ប្រញាប់និយាយរាក់ទាក់សួរនាំទាំងស្នាមញញឹម ខណៈហៅគ្រប់គ្នាឲ្យទៅស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា។
«តោះក្មួយមីន!»លោកចនក្រោកឈរអស់កម្ពស់ ដើសម្តៅទៅរកតុបាយដោយមិនភ្លេចបង្ហើហៅរាងតូចឲ្យទៅជាមួយគ្នាផងដែរ។
«...»រាងខ្ពស់សង្ហារក្រោកឈរឡើងអស់កម្ពស់ ស៊កដៃចូលហោប៊ាវមុននឹងបោះជំហ៊ានជើងវែងៗដើរចេញសម្តៅទៅរកតុបាយដោយមិនមាននិយាយរាក់ទាក់ឬមើលមុខរាងតូចឡើយសូម្បីបន្តិច!
«...»ជីមីនមិនមាត់បានត្រឹមដើរទៅតាមពីក្រោយគេ ជានឹងលោកអ៊ុំផាកដោយសេចក្តីងឿងឆ្ងល់ ព្រោះតែអកប្បកិរិយារាងក្រាស់គឺប្រែមកដូចដើមគ្រប់យ៉ាង ទាំងទឹកមុខគឺមិនដូចជាជុងហ្គុកដែលបានលាងរបួសឲ្យខ្លួននោះឡើយ។
«តោះឆាប់ញាំុទៅ!»លោកស្រីចន
«បាទ!»រាងតូចញញឹមខ្សោះដាក់លោកស្រីចនវិញ ខណៈនៅតែមិនអស់ចិត្តកាលដែលជុងហ្គុកត្រឡប់មកគួរឲ្យខ្លាចដូចដើមវិញ!មិនមាត់មិនករ ទឹកមុខស្មើធេង ខ្សែភ្នែកពិឃាតមិនអាចសម្លឹងចំ។
ស្ថានភាពប្រែជាស្ងប់ស្ងាត់ខណៈគ្រប់គ្នាចាប់ផ្តើម ញាំុអាហាររៀងៗខ្លួនមិនមាននរណានិយាយស្តីអ្វី!អ្នកគ្រប់គ្នាសុទតែញាំុបាយលើកលែងជុងហ្គុកមួយដែលញាំុតែនំប័ុងហើយនឹងទឹកដោះគោមួយកែវប៉ុណ្ណោះ។
រាងតូចញាំុបាយបណ្តើលួចសម្លឹងមុខរាងក្រាស់ បណ្តើ!ដោយសារភាពងឿងឆ្ងល់ផងនឹងលង់ស្រលាញ់គេចង់មើលមុខគេជិតៗផង!តែការលួចមើលតែម្ខាងមិនយូរប៉ុន្មានក៏ត្រូវបានម្ចាស់គេដឹងខ្លួន ខ្សែភ្នែកពិឃាតសម្លឹងមកចំមុខដូចក្រមិចវិញធ្វើឲ្យម្ចាស់សមីខ្លួនដែលកំពុងលួចសម្លឹងគេយ៉ាងជក់ចិត្តត្រូវភ្ញាក់ព្រើតឈ្លក់បាយភ្លាមៗតែម្តង។
«ខិះ!ខិះ!»សម្លេងក្អកបន្លឺឡើង ទម្លុះភាពស្ងៀមស្ងាត់ក្នុងតុអាហារទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាឲ្យមើលមក វិនាទីលោកចនក៏ប្រញាប់ហុចទឹករបស់គាត់មកឲ្យរាងតូចផឹកឲ្យបាត់ឈ្លក់ដែរ។
សូមរងចាំភាគបន្ត...
#KM
#GukMin-1358

ESTÁS LEYENDO
ស្នេហ៍លោកDoctor💉
De Todoស្នេហាដែលកើតចេញពីការស្រលាញ់តែម្ខាងរបស់រាងតូចទៅកាន់រាងក្រាស់ ខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបាននៅក្បែគេ តើចុងក្រោយរាងតូចអាចសមបំណងបានស្រលាញ់គ្នាជាមួយរាងក្រាស់ទេ? Start:03.May.2023 End:???