Part 2 មិនអាចស្រលាញ់មនុស្សដែលខ្ញុំស្រលាញ់!

20 2 0
                                    

អ្នកទាំងពីរបានដើរទន្ទឹមគ្នានៅតាមផ្លូវទៅសាលា ហើយបានជួប He Julin និងមិត្តប្រុសគាត់នៅតាមផ្លូវ។
”Ding ge!!”
He Julin ដើរលេងក្បែរDing chengxin ហាក់ដូចជាមានមន្តស្នេហ៍ជុំវិញអ្នកទាំងពីរ មិត្តប្រុសរបស់ He junlin និង Ma jiaqi មើលមុខគ្នាហើយចាប់ដៃគ្នាដោយមិនដឹងខ្លួន។
"ខ្ញុំYan Haoxiang មិត្តប្រុសរបស់He Junlin”
"Ma Jiaqiជាមិត្តDing er"

'មិនមែនជាសង្សារទេ?”

“ទេ”
Yan Haoxiang សម្លឹងមើលMa jiaqi ហើយគិតអំពីទំនាក់ទំនងនេះនាក់ទាំងពីរ។ Yan Haoxiang ជាមនុស្សឆ្លាតគ្រាន់តែមើលមួយភ្លេតក៏ដឹងហើយថាMa jiaqi និងDing Chengxinមានចិត្តលើគ្នាតែពួកគេនៅរាប់គ្នាជាមិត្ត។
"បើចឹងឯងយក Ding Chengxin ដើរទៅមុន ហើយទុកឱ្យខ្ញុំដើរតែពីរនាក់He Julin វិញ "

ឮបែបនេះMa jiaqi ក៏និយាយបកទៅYan Haoxiang វិញធ្វើអោយកំលោះសម្លេងស្អកម្នាក់នេះស្ងាត់ដូចគេចុក
"អញ្ចឹងម៉េចឯងមិនយក He junlin ទៅមុនទៅ”

"បំភ្លេចវាទៅ ខ្ញុំទទួលយកជោគវាសនារបស់ខ្ញុំ”Yan Haoxiang រកពាក្យតបតទៅMa jiaqi វិញមិនបានក៏មានតែបណ្ដោយតាមជោគវាសនាខ្លួនឯងទៅ

“ល្អ”

រហូតទៅដល់ទ្វាសាលាHe junlin ចាកចេញទៅមុនជាមួយYan Haoxiang ហើយDing Chengxin ក៏នៅចាំMa jiaqiដែលដើរយឺតធ្វើមុខស្អុយប៉ែនោះ។
"និយាយគ្នាចប់ហើយនៅចាំខ្ញុំ?”
“ឯងខឹងហ៎?”Ding chengxin ថាទឹកមុខរបស់Ma jiaqiគឺម៉ូវដូចគេជំពាក់លុយមិនសងយ៉ាងចឹង។
”ទេ”
"ច្បាស់ណាស់គឺឯងខឹង។”
Ding Changxin បានបន្លឺសំឡេងតិចៗ និយាយលា ហើយត្រឡប់ទៅថ្នាក់រៀនរៀងៗខ្លួនវិញ ដើរបានប៉ុន្មានជុំហានMa jiaqi បានស្រែកមកពីក្រោយថា÷"ខ្ញុំនឹងមក
រកឯងក្រោយពីរៀនហើយ"។

ដល់ពេលល្ងាចបន្តិចDing chengxin គា្មនអារម្មណ៍យកចិត្តទុកដាក់លើមេរៀនទេភ្នែកមើលតែនាឡិការព្យួរលើជញ្ជាំងហើយក្នុងចិត្តក៏ទន្ទេញ÷"នៅ10នាទីទៀត.មិចក៏យូរម្ល៉េះ?"

Ring.Ring~~~~សម្លេងកណ្ដឹងថ្នាក់រោទ៍Ding Chengxin សប្បាយចិត្តចង់ហោះហើយរៀបចំការបូបខ្លួនរួចក៏ប្រញាប់រត់ចេញទៅរកMa jiaqi”តោះទៅ!”
”មិនលេងបាល់ទេ?”
"មិនចង់លេងទេ"Dng Chongxinក្រវីក្បាល ក៏អូសដៃMa jiaqiចុះទៅជាន់ក្រោមដើម្បីត្រឡប់ទៅផ្ទះវិញ ។

បក្សីជាប់ទ្រុងWhere stories live. Discover now