Ep6.យើងនិងសម្លាប់ពួកឯង!

97 17 4
                                    

EP:6꒰⑅ᵕ༚ᵕ꒱˖♡
« ហើយយាយចឹងពួកឯងពុងរកអីនិង?»
មិនទាន់និយាយចប់ផងក្លិននោះបានសាយភាយមកទីនេះម្ដងទៀត
«នេះមានអ្នកស្លាប់មែន»
« មែនហើយមានអ្នកស្លាប់យើងកំពុងតែរក»
«អញ្ចឹងយើងសាកទៅរកទៅចឹង»
________________
ក្លិននោះពិតជាស្អុយខ្លាំងណាស់ដូចជាសាកសពនោះស្លាប់ជាយូរមកហើយអញ្ចឹង
ពួកគេបានចូលទៅមើលគ្រប់បន្ទប់ទាំងអស់រហូតដល់បន្ទប់ចុងក្រោយ
«យ៉ាបន្ទប់នេះដូចជាជាប់សោរ»
«ទម្លុះទ្វារចូលទៅ»
ជុងវ៉ុននិយាយទាំងមិនស្ទាក់ស្ទើរហើយសុងហ៊ុននិងសូ៊ណូក៏ងក់ក្បាលជាចម្លើយ
«មួយ ពីរ បី...»
‹ផាំង›
ពួកគេក៏ទម្លុះទ្វាចូលបានសម្រេចប៉ុន្តែរឿងដែលនឹកស្មានម្ដងនោះគឺពិតជាមានមនុស្សស្លាប់មែន

គ្រប់គ្នាបង្ហាញភាពភ័យរន្ធត់ដែលបានឃើញសាកសពនោះត្រូវបានគេចងក
« តើនេះជាស្នាដៃរបស់ណាគេទៅ អូយវាពិតជាគួរឲ្យព្រៃផ្សៃមែនទែន»sunoo
« មើលសភាពសាកសពនេះទៅវាពិតជាស្លាប់តាំងពីយូរណាស់មកហើយ»sunghoon
«ពួកឯងនៅចាំដល់អង្កាលណាទៀតឆាប់នាំគ្នាទៅប្រាប់សាស្ត្រាចារ្យមេកនណាកាល់ទៅ»
ពួកគេចេញបានផុតពីបន្ទប់នេះទៅស្រាប់តែមានបុរសម្នាក់បានចេញពីជ្រុងម្ខាងនៃបន្ទប់ហើយក៏និយាយថា

« យើងនឹងសម្លាប់ពួកឯងទាំងអស់មិនថាពួកឯងជាអ្នកណានោះទេពួកឯងបានបំផ្លាញជីវិតរបស់យើងហើយពួកឯងត្រូវតែសងវាមកឲ្យយើងវិញ»
ប្រុសម្នាក់នោះនិយាយធ្វើដូចជាគាត់មានគំនុំជាមួយនឹងណាម្នាក់អញ្ចឹង
មិនយូរប៉ុន្មានក៏មានសិស្សនិងសាស្ត្រាចារ្យដទៃទៀតបានមកមើលសាកសពនោះទាំងគួរឱ្យរន្ធត់

ប៉ុន្មាននាទីក្រោយមកសាស្ត្រាចារ្យមេកនណាកាល់ក៏បានមកដល់កន្លែងកើតហេតុនោះ
«ហេតុអីបានជាមានមនុស្សស្លាប់នៅទីនេះទៅវិញប្រាកដណាស់ប្រាកដជាស្នាដៃរបស់ម្នាក់នោះហើយ»គាត់និយាយទាំងមានការព្រួយបារម្ភ
«តើលោកមិនអីទេមែនទេ»jungwon
«ខ្ញុំមិនអីទេហើយខ្ញុំក៏អរគុណដល់ពួកឯងទាំងបីដែរដែលជួយរកសាកសពនេះមកឲ្យខ្ញុំ »
«បាទមិនអីទេលោក»
ជុងវ៉ុនចេះតែលួចសម្លឹងទៅមើលមុខលោកសាស្ត្រាចារ្យពីព្រោះគេមានការសង្ស័យថាគាត់មានលាក់អី
«ឥឡូវអ្នកទាំងអស់គ្នាអាចបំបែកគ្នាទៅរៀនបានហើយទុកឱ្យពួកខ្ញុំជាអ្នកដោះស្រាយរឿងសាកសពនេះយើងក៏មិនឱ្យរឿងនេះកើតឡើងម្ដងទៀតដែរសុំអ្នកទាំងអស់គ្នាទុកចិត្តលើខ្ញុំចុះ»

អ្នកទាំងអស់គ្នាក៏បានចែកជើងគ្នាទៅរៀនអស់ទៅ
ដោយសារតែម៉ោងថ្ងៃនេះថ្នាក់រៀនរបស់ជុងវុ៉ននិងស៊ុងហ៊ុនជាម៉ោងសម្រាកពួកគេក៏បានទៅដើរលេងនៅបរិវេនក្រាយសាលាបន្តិច
«ហ៊ុនហ៎ាតើមានគិតដូចយើងអត់»
«រឿងអី»
«រឿងមិញនេះ»
«អញ្ចឹងឯងគិតថាគាត់យ៉ាងម៉េចដែរ »
« ហឺយ យើងគិតថាគាត់លាក់អីហ្នឹងយើង»
«យើងមិនដឹងដែរប៉ុន្តែកុំគិតអីយើងនាំគ្នាទៅដើរលេងនៅខាងនោះទៅ»
«ហឺយ យើងគ្មានអារម្មណ៍ទេឯងដើរតែម្នាក់ឯងទៅ »
«ឯងនេះយើងគ្រាន់តែឯងទៅលំហែរសោះក៏មិនទៅដែរ »
«យើងទៅក្នុងព្រៃលេងហើយអញ្ចឹង»
«អឺ អឺៗ ទៅណាក៏ទៅៗ»
ហើយសុងហ៊ុនក៏រត់ទៅ
ជុងវ៉ុនវិញកំពុងតែអង្គុយវិភាគរឿងសាស្ត្រាចារ្យគេអង្គុយរហូតទាល់តែថ្ងៃលិច
ទើបគេមានស្មារតីឡើងវិញហើយក៏ស្រែកហៅសុងហ៊ុន
ហ៊ុនហ៎ាល្ងាចហើយតោះទៅវិញ សុងហ៊ុន សុងហ៊ុនហ៎ា កំុលេងសើចមើល ..............

រឿងសាលាវេទមន្តដ៏សែនចម្លែក !!!!Where stories live. Discover now