Episode1:<បិសាចម៉ាហ្វៀ>

363 15 0
                                    

     ជូជីសុីន ហ្សុីជឺស៍ គឺជាម៉ាហ្វៀដែលកាចសាហាវបំផុតនៅក្នុងប្រវត្តសាស្ត្រ ធ្លាប់ជាប់គុករយ:ពេល5ឆ្នាំ ចេញពីគុកក៏ចាប់ផ្តើមប្រមូលប្តុំគ្នីគ្នាមកពីគ្រប់ទិសទីបង្កើតបានទៅជាក្រុមមួយដែលបានដាក់ឈ្មោះដោយជូជីសុីនផ្ទាល់ គឺ...
«Ferocious lion» គ្រាន់តែស្តាប់ឈ្មោះក្រុមក៏ដឹងថាមេក្រុមនោះកាចសាហាវប៉ុណ្ណាដែរ ៕
     ព្រោះតែដើម្បីក្លាយជាម៉ាហ្វៀដ៏មានអំណាចបាន ជូជីសុីន ហ្សុីជឺស៍ បានប្រឡូកដៃកំចាត់អ្នកមានអំណាចខ្មៅងងឹតធំៗជាច្រើនដោយមិនខ្លាចស្លាប់ ឈាមត្រូវបង្ហូរចេញពីខ្លួនស្ទើតែខ្សោះអស់ពីរាងកាយ គេព្យាយាមតតាំង ពង្រឹងភាពខ្លាំងក្លារបស់ខ្លួនកំចាត់រាល់អ្នកធំៗដើម្បីឱ្យខ្លួនឯងខ្លាំង ខ្លាំងហើយខ្លាំងទៀត ខ្លាំងសាហាវរហូតទទួលបានឈ្មោះជា បិសាចម៉ាហ្វៀដែលគ្រប់គ្នាខ្លាចរអា ក្នុងពិភពសង្គមងងឹតគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ឬសូម្បីតែក្អកដាក់ ជូជីសុីន ហ្សុីជឺស៍បន្តិចសោះឡើយ ៕

     ក្រឹក
     " យើងបាននិយាយហើយថាឱ្យឯងសម្លាប់វាឱ្យបាន! បើសម្លាប់មិនបាន កុំមកជួបយើង...តែឯងមិនស្តាប់ទាល់តែសោះ!! " ជូជីសុីនហ្សុីជឺស៍ កាន់កាំភ្លើងខ្លីមួយដើមដើរតម្រង់មកកាន់កូនចៅដែលកំពុងតែលត់ជង្គង់ អោនមុខចុះទាំងមានស្មារតីនឹងធឹងទាំងបានដឹងខ្លួនថាគេនឹងស្លាប់នៅបន្តិចទៀតនេះ ។
ប៉ាំង ...ព្រូស
     កូនចៅដែលមានដង្ហើមមុននេះ ឥឡូវបានក្លាយជាសាកសព្វដែលដេកដួលក្នុងថ្លុកឈាមក្រហមឆ្អិនឆ្អៅ ។
     " ធ្វើឱ្យដៃរបស់យើងប្រឡាក់ទាល់តែបាន!! ...ឆាប់ចូលមកសម្អាតចេញ!! " ជូជីសុីនបោះកាំភ្លើងចោលទៅលើសាកសពកូនចៅជំនិត រួចយកកូនកន្សែងមកជូតដៃដែលប្រឡាក់ដោយឈាមខ្ចាយត្រូវបន្តិចបន្តួចទាំងទឹកមុខស្មើរធេង
     ក្រាក ...ស្រឹបស្រឹប
     បន្ទាប់ពីសម្តីរបស់ជូជីសុីនបានបញ្ចប់   កូនចៅប្រុសៗចំនួន២នាក់ក៏ចូលមកយកសាកសពបុរសអតីតជំនិតដៃស្តាំរបស់ជីសុីនចេញទៅក្រៅ ហើយអ្នកបម្រើស្រីចំនួន២នាក់ក៏ប្រញ៉ាប់សម្អាតឈាមដែលប្រឡាក់ទាំងញ័រដៃញ័រជើង ។
     តឹប តឹប ...ជ្រីច
     "អូយ...!!"
    

🔥រឿង-តាមចាប់ស្នេហ៍MafiaWhere stories live. Discover now