part 1/:ស្មានតែជាប់ច្រវាក់បេះដូងគីម ថេយុង

1.9K 97 2
                                    

ទិដ្ថភាពបង្ហាញឡើងនៅផ្ទះបនល្បែងមួយកន្លែងដែលសម្បូរទៅដោយមនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេងនាំគ្នាលែងល្បែងតាមប្រភេទនីមួយៗស្រែកហ៑ោកញ្ជ្រៀវព្រោះតែឈ្នះ អ្នកចាញ់ក៏មានទឹកមុខស្អុយប៉ែទៅ។

"ហឺយ!!ទីកន្លែងនេះមិនខុសពីរុយរោមអាច៌ប៉ុន្មានទេ "កម្លោះតូចរាងស្ដើងឈ្មោះ គីម ថេយុង ដែលជាជើងខ្លាំងលែងល្បែងមិនដែលចាញ់ ថេយុងឈរសម្ងែងរឹកពារឡើងជឿជាក់ ព្រមជាមួយវ៉ែនតាខ្មៅជ្រុះកញ្ចក់មួយចំហៀងយ៉ាងឃ្ជីឃ្ជូតប្រកបដោយស្នាមញញឹមមានមន្តស្នេហ៍តែសម្ដីរាងឈ្លើយបន្តិច ដោយនៅក្បែរឆ្វេងដៃមានកូនចៅម្នាក់ឈ្មោះអាតឿមាននាទីចាំកើបលុយ នឹងការពារ ។

"ទះដៃអោយភ្ញៀវពិសេសខ្ញុំមួយមកអ្នកទាំងអស់គ្នា "ថៅកែបនល្បែងចេញមកទទួលស្វាគមន៍រាងតូចដោយស្នាមញញឹមជាប់មាត់ ព្រមទាំងបញ្ជាអោយគ្រប់គ្នាទះដៃស្វាគមន៍ទៀតផង ព្រោះដើម្បីយកចិត្តគេ ខ្លាចគេអោយលុយច្រើន តែគិតហើយ គីម ថេយុងស្ដេចគម្រិះហើយ លុយមួយរយក៏អញ់មិនអោយដែរ ។

"/ហូៗៗៗៗ /" សំឡេងស្រែកហ៑ោរំពងឡើង ដោយអ្នកខ្លះក៏ខ្លាចនឹងលែងល្បែងចាញ់ថេយុងមុនបាត់ទៅហើយ ។

"អ្នកកម្លោះសុំសួរមួយបានទេ?" ថៅកែចាប់សួរឡើងដោយចង់ញ៉ែញ៉ងភ្ញៀវថ្មី ។

"ខ្ញុំមិនមែនមកឆ្លើយសំណួរទេ ខ្ញុំមកលែងល្បែង " មនុស្សញ័រដៃលេបទឹកមាត់ចង់លែងល្បែងសឹងស្លាប់ហើយ ប្រឹងប្រកាច់សួរម្លេះ ?

"ប៉ុន្តែខ្ញុំសួរតែមួយទេ"

"បានន សួរមក "ដោយមិនចង់សាំច្រើនគេក៏យល់ព្រមអោយថៅកែសួរសំណួរ ហឺយ!!អញ់។

"ហេតុអីវ៉ែនតាជ្រះកញ្ចក់ម្ខាង ខ្វះលុយអោយគេមែនទេ? "

ឆុយ!មើលងាយ សុទ្ធតែថាឯងខ្វះលុយអោយគេ អត់មើលខ្សែកអញ់ពាក់បុិនច្រវាក់ឆ្កែអីសោះ អត់មិនបានដាក់មួយខ្សែកប្រកាច់ឡូវ ។

"មិនមែនទេជ្រះកញ្ចក់ម្ខាង ដោយសារខ្ញុំស្រឡាញ់គេតែម្ខាង យូណូ!!" ថាហើយ កម្លោះតូចក៏ដើរចូលវង់ល្បែងដោយសប្បាយរីករាយ ទុកអោយថៅកែដែលស្ដាប់សម្ដីគេហើយ ចង់ព្រូសឈាមចេញមកក្រៅ ព្រោះតែគាំងពេក ពុទ្ធោ!!កញ្ចក់មួយម្ខាងបានន័យថាស្រឡាញ់គេតែម្ខាងលឺហើយចង់ធ្លាក់សួត ។

មេល្បែងប៉ះប៉ូលីសមាត់ឆៅ🔞(ចប់✅)Where stories live. Discover now