💢ជួបដំបូង💢Ep_1

1.4K 59 5
                                    

នៅមន្ទីពេទ្យមួយកន្លែង ក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ មានក្មេងប្រុសអាយុ5ឆ្នាំម្នាក់កំពុងអង្គុយយំនៅមុខបន្ទប់សង្គ្រោះបន្ទាន់

«ហឹកៗ...ម៉ាក់..ប៉ា...ហុឹកៗ..» ក្មេងប្រុសតូចអង្គុយយំនៅមុខបន្ទប់ICU នោះដោយសារតែ ម៉ាក់ប៉ារបស់គេបានគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ កំពុងតែធ្វេីការសង្គ្រោះបន្ទាន់

«អ្នកប្រុស ថេយ៍...»មេដោះដែលទេីបឮដំណឹងនេះធ្វេីអោយគាត់តក់ស្លុតយ៉ាងខ្លាំង ហេីយប្រញាប់រៀបចំខ្លួនមកទីនេះ

«មែដោះ ហុឹកៗ..ម៉ាក់ប៉ាក់គាត់មិនអីទេមែន..ហុឹកៗទេ..ហុឹក..» ថេយ៉ុងរត់ទៅអោបអ្នកជាមេដោះយំសឹងតែដង្ហក់ទៅហេីយ ។

«អ្នកស្រីនិងលោកប្រុសប្រាកដជាមិនអីទេ អ្នកប្រុសឈប់យំទៅ..ពុទ្ធោ..» គាត់ជួយជូតទឹកភ្នែកអោយរាងតូច មេីលចុះយំឡេីងហេីមភ្នែកអស់ទៅហេីយ គាត់បន់ព្រះសំពះទេវតាសុំអោយលោកគីម និងអ្នកស្រីគីមរួចផុតពីគ្រោះថ្នាក់នេះផងទៅចុះ ។

«ហឹក..ពិត..ហឹកៗ.ពិតមែនហែស..»

«ពិតហេីយអ្នកប្រុសតូចអ្នកស្រីនិងលោកប្រុសប្រាកដជាមិនអីនោះទេ អ្នកប្រុសតូចឈប់យំទៅណាបេីអ្នកស្រីនិងលោកប្រុសដឹងច្បាស់ជាខឹងមិនខានបោះទេ..» មេដោះព្យាយាមនិយាយលួងលោមរាងតូចអោយបាត់យំ ។ មួយសន្ទុះក្រោយមកពេទ្យក៏បានចេញមក រាងតូចល្អិតក៏ស្ទុះទៅសួរ

«ហឹក..លោកពូ..តេីម៉ាក់ប៉ាថេយ៍.ហឹក..មិនអីទេមែនទេ.ហឹក..» រាងតូចល្អិតថេយ៉ុងយំផងសួរនាំគ្រូពេទ្យផងទាំងអារម្មណ៍ភ័យខ្លាច ។

«ចូលរួមអប់អរផង ប៉ាម៉ាក់ អាល្អិតឯងផុតពីគ្រោះថ្នាក់ហេីយតែ....»និយាយដល់ត្រឹមនេះពេទ្យស្រាប់តែឈប់ធ្វេីអោយម៉ែដោះប្រញាប់សួរ

«តែអីទៅលោកគ្រូពេទ្យ...»

«ត្រូវបញ្ជូនគាត់ទាំងពីទៅសហរដ្ឋអាមេរិកទេីបអាចមានភាគរយខ្ពស់ជាងនេះនិងអាចជាលឿនផងដែរ » ឮពេទ្យនិយាយបែបនេះរាងល្អិតថេយ៉ុងក៏យល់បាត់ទៅហេីយ ។

«បញ្ជូនគាត់ទៅសហរដ្ឋអាមេរិកទៅកុំបារម្ភរឿងលុយលោកគ្រូពេទ្យចង់បានប៉ុន្មានក៏បានដែរ »សម្ដីរបស់រាងតូចធ្វេីអោយគ្រូពេទ្យភ្ញាក់ផ្អេីលយ៉ាងខ្លាំង ក្មេងនេះហេតុអីក៏និយាយបានដូចជាមនុស្សធំបែបនេះ...

💢 MY ALPHA 💢 (ផ្អាក)Where stories live. Discover now