សួស្តីបាទ ខ្ញុំឈ្មោះ gun សព្វថ្ងៃនេះខ្ញុំរៀនថ្នាក់ទី12ហើយបាទ បើនិយាយពីមិត្តវិញមានដូចជា por sound win phat និង Yo ប៉ុន្តែគឺថាគ្មានប្រយោជន៍ទាំងអស់គ្នាប៉ុន្តែបើនិយាយពីរឿងរៀនវិញណា គឺពួកវារៀនពូកែទាំងអស់គ្នាបាតតារាងតែខ្ញុំម្នាក់ឯងទេបាទទទ ខ្ញុំកំពុងតែដើរទៅថ្នាក់ក៏ស្រាប់តែ.....ដឹប!!
"អួយ!! ឈឺណាស់វើយអាណាគេដើរមិនបើកភ្នែកនិង" gun និយាយទាំងខឹង ហើយងាកទៅក៏ស្រាប់តែឃើញសត្រូវរបស់គេមិនដឹងជាយ៉ាងមេចទេគ្រាន់តែឃើញភ្លាមគឺ ស្អប់តែម្ដង!! ហើយម្នាក់នោះគ្មាននរណាឆ្ងាយទេក្រៅពី tin ដែលជាប្រធានសាលាយើងនិង
"អរ អាប្រធានសាលាឆ្កួតឡប់នេះសោះ! ដើរមិនចេះមើលមេន!" Gun និយាយទាំងខឹងទៅកាន់tin
"នេះឯងដើរមកបុកយើងខ្លួនឯងហើយមកថាយើងបុកឯង?" Tinនិយាយទាំងឆ្ងល់ទៅgun កាពិតណាស់គឺ gunជាអ្នកដើរបុកtinមេន
"កុំចេះតែនិយាយអាប្រធានឆ្កួត ឯងអ្នកដើរបុកយើង!"gun (យី ដើរបុកគេហើយខ្មើតទៀត😊)
"ហើុយ យើងមិនចង់ឈ្លោះជាមួយក្មេងបាតតារាងដូចជាឯងទេយើងខុសក៏បានសុំទោស"tinនិយាយហើយក៏ដើរចេញ ប៉ុន្តែពាក្យរបស់គេមិញនេះណាធ្វើឲ gun ឆេះឆួលតែម្ដង!
"អាយយយយយ! អាចុកក្អួត ហ៊ានថាយើងជាសិស្សបាតតារាងផងហេ! ចាំមើលណា" gun និយាយទាំងឆេះឆួលហើយក៏ដើរចូលក្នុងថ្នាក់ទាំងមុខងាប់
"អេ នរណាធ្វើឲមិត្តរបស់យើងខឹងនិងបានជាធ្វើមុខបែបនេះ" por និយាយទាំងអស់សំណើច
"ប្រហែលជាឈ្លោះគ្នាជាមួយ ប្រធានសាលាអីគេនោះទេដឹង" win និយាយទាំងសើចដូចគ្នា
"មេននិង" phat និយាយពីក្រោយធ្វើឲ gunសម្លក់តែម្ដង
"អើរ យើងឈ្លោះគ្នាជាមួយអាចុកឆ្កួតនោះ" gun
"ហៅគេអាក្រក់ម្លេះឯងនេះ" Yo
"យើងហៅសមហើយឯងគិតមើលណាវាថាឲយើងសិស្សបាតតារាង!"gun
"គេនិយាយក៏ត្រូវហើយមិនចឹងបើឯងបាតតារាងរាល់ខែនិង"por
"មេននិងគេនិយាយក៏ត្រូវណា" sound win phat និង Yo និយាយព្រមគ្នា
"នេះពួកឯងកាន់ជើងអាប្រធានឡប់នោះមេនទេ!" Gun និយាយទាំងខឹង
"Awww ក៏ពួកយើងនិយាយកាពិតណា" ពួកគេនិយាយព្រមគ្នា
"បានហើយមិនបាច់រាប់យើងទេ
ទៅរាប់វាទាំងអស់គ្នាទៅ!" Gun
"អូរ ម៉ាយហ្វ្រេនពួកយើងនិយាយលេងទេណា មិត្តរបស់យើងនេះណារៀនពូកែ ស្អាតឆ្លាត មិនដូចប្រធាននោះនិយាយទេ មេនអត់គ្នាយើង" por
"មេនហើយៗ"ពួកគេនិយាយព្រមគ្នា
"ហឹស យើងឈប់ខឹងពួកឯងក៏បាន"gun និយាយហើយក៏ដល់ម៉ោងចូលរៀន
កាត់មកដល់ពេលចេញលេង
"អេ ពួកឯងទៅញ៉ាំអីអត់" gun
"ទៅៗ ប៉ុន្តែpay ពួកយើងផង"ពួកគេនិយាយ
"អើរ payក៏បាន ម៉ោះ"gun និយាយហើយពួកគេក៏គ្នាទៅកន្លែងលក់របស់ញ៉ាំ។
"អេ ពួកឯងកុំទិញច្រើនពេក ប្រយ័ត្នយើងអស់លុយខាន pay លើកក្រោយទៅ" gun
"អើរ មិនទិញច្រើនទេហ្វ្រេន"win ទិញហើយក៏នាំគ្នាទៅរកកន្លែងអង្គុយ
ពេលនោះគេក៏បានឃើញ tinដើរមកជាមួយមិត្តរបស់គេគឺ tiwson ដោយខឹង tin រឿងព្រឹកមិញgunក៏និយាយ
"ហើុយ ពួកឯងអាឆ្កួតនោះទៀតហើយ"gun និយាយរៀងខ្លាំងដែលធ្វើឲ tinលឺ
"មិនដឹងជានរណាឆ្កួតឲប្រាកដជា ដើរបុកគេហើយមិនដឹងខុសទៀត ក្មេងបាតតារាងនេះ"tinក៏តបទៅវិញ ដែលវាធ្វើឲ កម្ដៅក្នុងខ្លួន ហ្គាន់ឡើងតែម្ដង
"ផាំង!! ន៎ែឯងថាឲនរណាសិស្ស បាតតារាងហាស អាចុកក្អួត!"ហ្គាន់និយាយទាំងខឹងតែម្ដង ចំណែកមិត្តៗគេក៏ព្យាយាមឲ ហ្គាន់តាំងអារម្មណ៍ព្រោះ មនុស្សមើលមកច្រើនណាស់
"ក៏ថាឲអ្នកខ្លះតែបើឯងមានខ្លួនក៏យក"tin និយាយហើយក៏ដើរចេញទៅជាមួយមិត្តគេបាត់ទៅ ដែលទុកឲហ្គាន់នៅឆេះឆួលតែម្នាក់ឯង ប៉ុន្តែដោយឃើញមនុស្សមើលមកច្រើនពេកក៏ដើរទៅថ្នាក់វិញទាំងខឹងទៅ អាហារក៏មិនបានញាំុ
"ពួកឯងអាហ្គាន់ទៅហើយតោះទៅ"porនិយាយហើយក៏នាំគ្នាប្រញាប់ទៅតាមហ្គាន់ ចំណែកហ្គាន់វិញណាមកដល់ថ្នាក់គ្មានធ្វើស្អីទេនៅអង្គុយធ្វើមុខងាប់ឯង
"ហើុយស៊យណាស់វើយថ្ងៃនេះ ចាំមើលតែជួបឯងលើកក្រោយណា អាប្រធានឆ្កួត"ហ្គាន់
"ហេហ្វ្រេនអត់អីទេហី?"win មកដល់ក៏សួរហ្គាន់
"គ្មានស្អីទេ ដល់ម៉ោងរៀនហើយ"និយាយហើយក៏ចាប់ផ្ដើមរៀន។
ពេលចេញទៅផ្ទះ
"ពួកឯងយើងទៅផ្ទះហើយជួបគ្នាស្អែក" ហ្គាន់
"អើរៗ ជួបគ្នាស្អែក"ពួកគេនិយាយហើយក៏នាំគ្នាបំបែកគ្នាទៅផ្ទះអស់
បែមកមើលtinវិញ
"កាចន ធីវសុន យើងគិតបង្កើតកម្មវិធីជប់លៀងជាលក្ខណះបែបសិស្សៗអីតើសមទេ?"ទីន
"អើរ មេនតាអាទីនយើងបង្កើតកម្មវិធីបែបជួបជុំគ្នាខ្លះក៏ល្អ"ធីវសុន
"មែនហើយភីខ្ញុំក៏គិតថាល្អដែរណា"កាចន
"ចឹងយើងគិតបង្កើតកម្មវិធីជប់លៀងមួយទៅ ហើយធ្វើនៅផ្ទះយើងចាំយើងសុំម៉ាក់យើង ចំណែកកម្មវិធីមិនបាច់ធ្វើធំអីណាស់ណាទេ ធ្វើជួបជុំតែសិស្សថ្នាក់យើងទៅ"ទីន
"ប៉ុន្តែ យើងសុំនាំសង្សារនិងមិត្តរបស់សង្សារយើងមកដែរថ្នាក់ទី12"ធីវសុន
"អីយ៉ា ភីធីវសុនចេះមានសង្សារទៀត"កាចន
"មេនហើយ ទាក់ទងគ្នាពីកាលនិង"ទីន
"ទាក់ទងគ្នាយូរដែរហើយគ្រាន់តែ private និងណា អាលូវក៏ប្រាប់ម្ដងទៅ ហើយសម្រាច់ថាឲសង្សារយើងទៅកម្មវិធីអត់?"ធីវសុន
"ប្រាកដជាបានហើយ"ទីន
"ហើយសម្រាច់ថាធ្វើកម្មវិធីថ្ងៃណាដែរភី?"កាចន
"ធ្វើនៅថ្ងៃ សៅរ៍ល្អទេ?"ទីន
"Ok សម្រេចថាធ្វើថ្ងៃសៅរ៍ទៅចឹង"កាចន ធីវសុន
"អើ អីឡូវបានហើយបំបែកគ្នាទៅផ្ទះទៅចឹង"ទីន
"ok យើងទៅហើយ ជួបគ្នាស្អែក"tiw
"Ok ជួបគ្នាស្អែក"ពួកគេនិយាយហើយក៏បំបែកគ្នាទៅផ្ទះ។
End of episode 1🌷
thanks for reading ❤️