EP8

368 24 3
                                    

មកដល់បាងកក
"ហ្គាន់អូនទៅផ្ទះតែម្នាក់ឯងទេ?"ទីន
"ក៏ម្នាក់ឯងនិងហើយ"ហ្គាន់
"ទៅម្នាក់ឯងមិនបានទេ បងជូនអូនទៅនៅនេះសិនហើយបងទៅយកឡានសិន"ទីន
"ok ក៏បានអូនខ្ជិលទៅម្នាក់ឯងផង"ហ្គាន់ និយាយហើយទីនក៏ដើរទៅយកឡាន។
កាត់មកក្នុងឡាន
"ហ្គាន់ យ៉ាងមិចហើយការសិក្សាររបស់អូន?"ទីន
"ខែក្រោយអូនត្រូវប្រឡងបញ្ចប់ថ្នាក់ទី12ហើយ"ហ្គាន់
"ចុះ អូនចង់រៀនផ្នែកអ្វីពេលចប់ទី12?"ទីន
"គឺ ច្បាប់"ហ្គាន់
"អូហូ រៀនច្បាប់ទៀតជូនពរឲប្រឡងជាប់ឲបានលេខល្អណា អូនសម្លាញ់"ទីន
"អរគុណហើយណា"ហ្គាន់ និយាយទាំងញញឹម។
ដល់ផ្ទះហ្គាន់
"ដល់ផ្ទះអូនហើយ អូនទៅហើយជួបគ្នាស្អែកណាបងសម្លាញ់"និយាយហើយក៏លួចថើបថ្ពាល់ទីន ហើយរត់ចូលផ្ទះបាត់។
"ហឹស! ក្មេងនេះ"ទីន និយាយទាំងញញឹមហើយក៏បើកឡានត្រឡប់ទៅផ្ទះវិញទៅ។
មកដល់ក្នុងផ្ទះហ្គាន់
"កើតស្អីនិងថើបគេហើយក៏អៀនខ្លួនឯង យ៉ាប់មេន!"ហ្គាន់ និយាយទាំងទះមុខខ្លួនឯងតិចៗ
"Aww ហ្គាន់មកផ្ទះវិញហើយកូន"ម៉ាក់របស់ហ្គាន់
"បាទម៉ាក់កូនមកពីរៀនវិញហើយ"ហ្គាន់
"ចឹងកូនទៅផ្លាស់ខោអាវទៅ និងអាងមកញាំបាយម៉ាក់ធ្វើម្ហូបរួចរាល់ហើយ"ម៉ាក់របស់ហ្គាន់
"បាទ ម៉ាក់"ហ្គាន់ និយាយហើយក៏ទៅផ្លាស់ខោអាវរួចមកញាំបាយជាមួយម៉ាក់ ដូចរាល់ដង។
កាត់មកទីន
"ប៉ាកូនមកវិញហើយ"ទីន
"មកហើយហ៎រកូន"ប៉ារបស់ទីន គាត់នៅអង្គុយលើសាឡុងកន្លែងទទួលភ្ញៀវ
"បាទ ចុះម៉ាក់កំពុងធ្វើអ្វីប៉ា?"ទីន
"ម៉ាក់ កំពុងតែធ្វើម្ហូបនៅផ្ទះបាយកូន"ប៉ារបស់ទីន
"ចឹងកូនទៅផ្លាស់ខោអាវបន្តិចសិនណា ហើយនិងទៅជួយម៉ាក់"ទីន និយាយព្រោះគេ ក៏ចេះធ្វើម្ហូប លាងចាន និងធ្វើការងារផ្ទះផ្សេងៗ
"បាទ ទៅចុះកូន"ប៉ារបស់ទីននិយាយទាំងញញឹម បានកូនមួយនេះណា មិនត្រឹមទាំងរៀនពូកែទេ ថែមទាំងចេះធ្វើការងារផ្ទះទៀតសែនស្រឡាញ់ហើយ បន្ទាប់ពីញាំអាហាររួចរាល់ប៉ារបស់ទីនក៏ទៅសម្រាន្ត ទីនក៏លាងចាន ចំណែកឯម៉ាក់កំពុង អ៊ុតខោអាវឲប្ដីរបស់គាត់សម្រាប់ធ្វើការស្អែក។
កំពុងតែអ៊ុតខោអាវសុខៗក៏ស្រាប់តែលឺ សម្លេងទូរស័ព្ទដូចជានរណាខលមក គាត់ក៏ដើរទៅមើល
"ទូរស័ព្ទរបស់កូនទីនតើ មិចបានមកនៅនេះវិញ"គាត់និយាយហើយ ក៏រកយកទូរស័ព្ទទៅឲទីនប៉ុន្តែក៏ឈប់ពេលឃើញឈ្មោះដែលទីនដាក់។
"អូនសម្លាញ់?"គាត់និយាយហើយគាត់ក៏ឃើញមុខរបស់ហ្គាន់ដែរ រូបពេលទៅដើរលេងនៅ Phuket
"ក្មេងនេះជានរណា?"គាត់និយាយទាំងឆ្ងល់ហើយក៏ឆែកទូរស័ព្ទរបស់ទីន ប៉ុន្តែក៏ឈប់ភ្លាមព្រោះវាជា privacy របស់កូន។
កាត់មកស្អែកព្រឹក
ថ្ងៃនេះទីនទៅផ្ទះហ្គាន់ដើម្បីយកទៅរៀនជាមួយគ្នា ប៉ុន្តែគេមិនបានប្រាប់ហ្គាន់ទេ។
នៅផ្ទះរបស់ហ្គាន់
ទឹងៗៗ
"អ្នកណាមករកអីទាំងព្រឹកនិង"ម៉ាក់របស់ហ្គាន់និយាយហើយក៏ដើរទៅបើករបង។
"ជម្រាបសួរ អ្នកមីងតើហ្គាន់នៅទេ អ្នកមីង"ទីន
"ក្មួយទីនទេតើ មករកហ្គាន់ធ្វើអីក្មួយ"ម៉ាក់របស់ហ្គាន់
"គឺមកទទួលហ្គាន់ទៅរៀនជាមួយគ្នានិងណាអ្នកមីង"ទីន
"Okay ចាំមីងទៅហៅកូនហ្គាន់ឲក្មួយចូលក្នុងផ្ទះសិនមក"ម៉ាក់របស់ហ្គាន់
"បាទ អ្នកមីង"ទីន និយាយហើយក៏ដើរចូលក្នុងផ្ទះ
"អ្នកម៉ាក់ awwទីនមកធ្វើអ្វី?"ហ្គាន់ និយាយទាំងភ្ញាក់ព្រោះចុះ មកឃើញទីននៅក្នុងផ្ទះ
"គឺ មកទទួលអូនទៅសាលានិងណា"ទីន
"Okay ជម្រាបលាម៉ាក់កូនទៅរៀនសិនហើយ"ហ្គាន់
"ចា៎ កូន"ម៉ាក់របស់ហ្គាន់។
នៅក្នុងឡាន
"មិន morning kiss ដាក់បងទេបងខំមកយកហើយណា"ទីន
"មិនបានប្រើ"ហ្គាន់
"ហឹមម អន់ចិត្តណាស់នៀក"ទីន និយាយទាំងប្រឹងធ្វើមុខsad
"ជុប! ប៉ុណ្ណឹងបានហើយនៅ"ហ្គាន់ ថើបថ្ពាល់ទីនហើយក៏និយាយ
"បានហើយបាទ មានកម្លាំងដោយមិនបាច់ញាំអាហារពេលព្រឹកតែម្ដង"ទីន និយាយទាំងញញឹមហើយ ហ្គាន់ក៏ញញឹមតាម។
មកដល់សាលា
"អូនទៅថ្នាក់ហើយណា ជួបគ្នាពេលចេញលេង"ហ្គាន់
"បាទ អូនសម្លាញ់"ទីន និយាយហើយហ្គាន់ក៏ដើរទៅថ្នាក់ទៅ។
"ហេឡូ អលណព្វញាំបាយនៅ"ហ្គាន់
"បានហើយកុំមកឆ្កួត"win
"យី រឿងអញកុំចេះ"ហ្គាន់
"កុំឈ្លោះគ្នាមើល ន៎ែយើងមានរឿងចង់ប្រាប់" sound
"រឿងអី?"សួរព្រមគ្នាតែម្ដង
"គឺន៎ែក..... យើងកំពុងមានរីុលេសិនសីុបមួយអូនwin"sound និយាយទាំងមើលទៅwin ចំណែកឯwinវិញអៀនតែម្ដង។
"អញថាមែនៗអញសង្ស័យពីរនាក់ហែងយូរហើយ"ហ្គាន់
"ហើយយូរហើយឬនៅ?"por
"ក៏រាងយូរដែរហើយ" sound
"នៅក្នុងក្រុមយើងមានគូអស់ហើយនៅតែយើងនិង អាហ្គាន់"phat និយាយទាំង សេដ។
"មិចក៏ថាយើងមិនមាន"ហ្គាន់
"អ្នកណាគេវើយប្រាប់តិចមក"yo
"អត់ប្រាប់"ហ្គាន់ និយាយហើយក៏ទៅតុអង្គុយរៀន ព្រោះដល់ម៉ោងរៀនហើយ។
កាត់ពេលមកផ្ទះ
"ហ្គាន់ មោះបងជូនទៅផ្ទះ"ទីន
"Okay"ហ្គាន់
នៅក្នុងឡាន
"ទីន អូនសួរមួយ"ហ្គាន់
"សួរមក ទោះ20សំណួរក៏បងឆ្លើយដែរសម្រាប់អូន"ទីន
"តើ បងមិនខ្លាចម៉ាក់បងជំទាស់ទំនាក់ទំនងយើងទេ"ហ្គាន់
"ម៉ាក់បងគាត់ក៏ ok គ្រប់យ៉ាងមិនជំទាស់ទេ"ទីន
"ok ចឹងក៏ចឹងអូនសុំគេងបន្តិចណាងងុយគេង"ហ្គាន់
"បាទ អូនសម្លាញ់"ទីន។
ដល់ផ្ទះហ្គាន់
"ហ្គាន់ដល់ផ្ទះអូនហើយ"ទីន
"ហឹម ដល់ហើយហ៎រ"ហ្គាន់ និយាយទាំងនៅងងុយ
"បាទទទ"ទីន
"ចឹងអូនចូលផ្ទះហើយណា"ហ្គាន់ និយាយរួចក៏ថើបទីនហើយដើរចូលផ្ទះទៅ។
ផ្ទះហ្គាន់
"ហ្គាន់ តើម៉ាក់អាចសួរកូនមួយបានទេ?"ម៉ាក់របស់ហ្គាន់ កំពុងតែញ៉ាំបាយសុខៗក៏សួរកូន
"បាទ"ហ្គាន់
"តើកូននិងទីនត្រូវជាអ្វីនិងគ្នា?"គាត់សួរព្រោះសង្ស័យរាងយូរហើយ។
"គឺ........"ហ្គាន់ និយាយទាំងទាក់ទើរ
"មិនបាច់លាក់ម៉ាក់ទេកូន និយាយតាមត្រង់មកណា ម៉ាក់មិនខឹងទេ"ម៉ាក់របស់ហ្គាន់និយាយទាំងញញឹម
"គឺ កូនកំពុងតែមានទំនាក់ទំនងជាមួយទីនម៉ាក់ ទីនជាមនុស្សល្អ គេធ្វើឲកូនសប្បាយចិត្តពេលមានអារម្មណ៍មិនល្អ គេតែងសួរកូនថាចង់ញាំអ្វីពេលកូនឃ្លាន គេតែងតែបារម្ភពីកូន"ហ្គាន់ ក៏រៀបរាប់ប្រាប់ម៉ាក់។
"បែបនេះក៏ល្អពេលកូនបានជួបមនុស្សល្អបែបនេះម៉ាក់ក៏សប្បាយចិត្តណា"ម៉ាក់របស់ហ្គាន់និយាយទាំងយកដៃទៅអង្អែលក្បាលគេ
"ម៉ាក់មិនខឹងនិងកូនពិតមានហ៎រ"ហ្គាន់
"ម៉ាក់មិនខឹងមានតែសប្បាយចិត្តព្រោះកូនបានជួបមនុស្សល្អ ហើយក៏រិតតែមិនខ្វល់ពីសម្ដីអ្នកដទៃ ទោះគេនិយាយពីកូនយ៉ាងមេចក៏ម៉ាក់មិនខ្វល់ព្រោះកូនជាកូនរបស់ម៉ាក់ ម៉ាក់ក៏តែងតែស្រឡាញ់ និងគាំទ្ររាល់អ្វីដែលកូនធ្វើ កូនស្រឡាញ់អ្នកណាក៏ស្រឡាញ់ពេលដែលកូនមានក្ដីសុខម៉ាក់ក៏មានក្ដីសុខដូចគ្នា"ម៉ាក់របស់ទីននិយាយទាំងញញឹម
"ស្រឡាញ់ម៉ាក់ខ្លាំងណា"និយាយហើយក៏អោបម៉ាក់តែម្ដង
"ស្រឡាញ់កូនខ្លាំងដូចគ្នា"គាត់និយាយហើយក៏យកដៃអង្អែលក្បាលហ្គាន់ថ្នមៗ។
End of episode 8🌷
Thanks for reading ❤️សុំទោសសម្រាប់ការយឺតណា ព្រោះជាប់ប្រឡង❤️

my School President 🏫Where stories live. Discover now