EP2

427 23 1
                                    

កាត់ៗមកដល់ថ្ងៃកម្មវិធី
ថ្ងៃនេះនៅផ្ទះរបស់ទីនមានសិស្សៗនៅជុំគ្នាច្រើនអ៊ូអរ ចំណែកឯកម្មទងបីរបស់យើងគឺ ទីន ធីវសុន និងកាចនវិញណាគឺថា សង្ហារខ្លាំងតែម្ដងដល់ថ្នាក់សិស្សស្រីៗមើលព្រាតតែម្ដង។
"យើងសង្ហារទេពួកឯង ប្រាកដជាសង្ហារខ្លាំងហើយមើលទៅបានជាស្រីៗមើលច្រើនយ៉ាងនេះ"ទីននិយាយសួរហើយឆ្លើយខ្លួនឯងបែបជឿជាក់
"សង្ហារចាញ់ខ្ញុំទេភី នួកប្អូនៗមើលព្រាតចាំមើលរកញ៉ែមួយសិន"កាចននិយាយទាំងសើច
"អើយយយ! មិនខ្វល់នរណាសង្ហារជាងគេ សំខាន់ស្មាលនេះហើយសង្សារយើងមិនទាន់មកទៀត"ធីវសុន
"ក៏រហន់ម្លេះអានេះ កម្មវិធីមិនទាន់ចាប់ផ្ដើមស្រួលបួលផង"ទីន
"មេននិង"កាចន
"រហន់ចឹងហើយ បើយូរៗបានជួបគ្នាម្ដងគេនឹកសង្សារគេចឹងហើយ"ធីវសុន និយាយទាំងញញឹម ព្រោះគេខានជួបគ្នាយូរដែរហើយនឹកណាស់(មិនបាច់ប្រាប់ក៏ដឹងថានរណាដែរណ៎រ)។
កាត់មកមើលporនិងហ្គាន់យើងវិញ
"អេ ហ្គាន់ឯងទៅកម្មវិធី party សិស្សច្បងជាមួយយើងអត់?" Por កន្លែងនេះចង់ប្រាប់ថា ហ្គាន់រៀនថ្នាក់ទី12 ចំណែកទីនរៀន ឆ្នាំទី1។
"អើរទៅហើយធ្វើនៅឯណា"ហ្គាន់
"គឺ.. ធ្វើនៅផ្ទះប្រធានសាលាយើងនិងណា"por
"ស្អី!! ធ្វើនៅផ្ទះអាចុកក្អួតនោះហេស! មិនទៅទេ" ហ្គាន់
"ហ្គាន់ ទៅជាមួយយើងជាណាក្រែងឯងជាមិត្តយើងហ៎ររ យើងបបួលពួកនោះគ្មានអ្នកទៅជាមួយយើងទេហើយយើងចង់ជួបសង្សារយើងផងណា ទៅជាមួយយើងទៅ ណាៗៗៗ"por
"ស្អី! ចេះមានសង្សារមិនប្រាប់គ្នាទៀត?" ហ្គាន់
"ហួយយ យើងទាក់ទងគ្នាយូរហើយ ក៏ប្រាប់ឯងថ្ងៃនេះតែម្ដងទៅ ទៅជាមួយយើងទៅណា"por
"អើរ ទៅក៏ទៅកុំតែឯងជាមិត្តយើងទេកុំអីមិនទៅជួបមុខអាចុកក្អួតទេ"ហ្គាន់ និយាយហើយក៏ទៅផ្លាស់ខោអាវ ចំណែក por វិញនៅអង្គុយញញឹមព្រោះ ជិតបានជួបសង្សារសំណព្វចិត្តហើយ។
មកដល់កម្មវិធី
ហ្គាន់នៅឈរមុខផ្ទះទីន ទាំងចង់ចូលបន្តិចអត់បន្តិច ព្រោះមិនចង់ជួបមុខទីន។
"នៅឈរធ្វើស្អីចូលមក"ដោយឃើញហ្គាន់ដូចជាឈរ អេះអុញ porក៏និយាយ
"អើរ ទៅហើយ"និយាយហើយក៏ដើរចូល។
"អួយ អូនសម្លាញ់នឹកណាស់នៀក អោបមួយ"tiwឃើញpor សង្សារសំណព្វចិត្តខ្លួនមកភ្លាមក៏ទៅទទួលភ្លាមតែម្ដង។
"មោះនឹកណាស់" porនិយាយហើយក៏ត្រដាងដៃចាំសង្សារខ្លួន
"ជ្រេញណាស់ធ្វើដូចមានតែពីរនាក់វា"ទីន ចំណែក ហ្គាន់វិញនៅគាំងនេះ សង្សារមិត្តគេជាមិត្តអាចុកក្អួតនោះ?
"នេះ por សង្សារឯងជាមិត្តអាឆ្កួតនោះ?"ហ្គាន់
"កុំអាឆ្កួតពេញមាត់ពេកយើងបងឯង"ទីន និយាយទាំងគ្រឺតជាមួយនិងហ្គាន់ខ្លាំងមេនទេន
"ឆើស! បងតែប៉ុន្មានឆ្នាំសោះ"ហ្គាន់
"យ៉ាងណាក៏យើងអាយុបងឯង ក្មេងបាតតារាង"ទីន
"អាឡប់ អាឆ្កួត អាទីន អាបែកកាវ ហ៊ានហៅយើង ក្មេងបាតតារាងផងហេឯងរៀនពូកែជាងយើងប៉ុន្មានទៅ!!"ហ្គាន់
"មិនសូវពូកែបានត្រឹមធ្វើ ប្រធានសាលាមិនដូចឯង"ទីន
"Hey!! ពួកឯងកុំឈ្លោះគ្នាបានទេជួបគ្នាលើកណាក៏ឈ្លោះគ្នា"tiwson ដោយទើសភ្នែកពេលក៏ស្ដីឲទាំងពីរទៅ។
"មេនហើយជួបគ្នាពេលណាឈ្លោះគេពេលនិង"porក៏និយាយ។
"ឯងគិតថាយើងចង់ឈ្លោះជាមួយក្មេងបាតតារាងដូចគេ?"ទីន
"ឃើញទេ វាហៅយើងក្មេងបាតតារាងទៀតហើយ"ហ្គាន់
"បានហើយភី អញ្ជើញចូលក្នុងបាទទកម្មវិធីកំពុងចាប់ផ្ដើមហើយ"កាចនដោយឃើញស្ថានការណ៍មិនសូវស្រួលក៏ប្រញាប់និយាយបង្វែស្ថានការណ៍។
"អើរ តោះនាំគ្នាចូលក្នុង"tiwson និយាយហើយក៏នាំគ្នាចូលក្នុងទៅ។កម្មវិធីនេះមិនជាធំដុំអ្វីប៉ុន្មានទេ គ្រាន់តែបែប party ជួបជុំគ្នាធម្មតាទេ។នៅក្នុងកម្មវិធីនេះនិយាយពីម្នាក់ៗសប្បាយសាហាវតែម្ដង ហើយក៏មានជាការផឹកស្រាផងដែរ ខ្លះទៀតផឹកទាល់តែស្រវឹងដេកតែម្ដង។
បន្ទាប់ពីចប់កម្មវិធីហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។
ពេលព្រឹក
"ហឹម ម៉ោងប៉ុន្មានហើយនិង"ហ្គាន់ទើបតែងើបពីគេង(យប់មិញដាក់រាងជ្រុល🤏)
"ហាសសស ម៉ោង9 ហើយចប់ទៅរៀនយឺតមិនខានទេ"និយាយហើយក៏ស្ទុះទៅរៀបចំខ្លួនធ្វើដូចខ្លួនឯងទៅរៀនទាន់ម៉ោងរាល់ថ្ងៃ ទាំងដែលកាពិតទៅរៀនយឺតរាល់ថ្ងៃសោះ បន្ទាប់ពីរៀបចំហើយក៏មកមើលទូរស័ព្ទ ប៉ុន្តែឃើញថ្ងៃនេះជាថ្ងៃអាទិត្យទេ។
"អើយ! អាហ្គាន់អើយអាហ្គាន់"ហ្គាន់លើកដៃទះក្បាលខ្លួនឯង ហើយនិយាយដោយហួសចិត្ត ហើយហ្គាន់ក៏ខលទៅpor
"អាឡូ អាpor យប់មិញនរណាជូនយើងមកផ្ទះ?"ហ្គាន់
"គឺ សិស្សច្បងនិងណាយប់មិញយើងនិងសង្សារយើងរវល់ ក៏ពឹងគាត់ឲជូនឯងទៅតែម្ដងទៅ"por
"ហាសស អាប្រធាននោះជូនយើងមកផ្ទះ?" ហ្គាន់និយាយដោយភ្ញាក់ផ្អើល ព្រោះយប់មិញគេមិនចាំអ្វីឡើយ(ណ៎កក សាវឹងឡើងភ្លេចអស់លីង គេធើអីទៀតក៏អត់ដឹងដែរណុងងង👉👈)។
"អើរ គាត់អ្នកជូនយ៉ាងមិច?"por
"គ្មានស្អីទេ ប៉ុណ្ណឹងបានហើយ"ហ្គាន់
"អើរ ចឹងក៏ចឹង"និយាយហើយក៏បិទទូរស័ព្ទ
"នេះ អាប្រធាននោះជូនយើងមកផ្ទះមេនហ៎រ" ហ្គាន់នៅនិយាយទាំងមិនចង់ជឿរ តែក៏ខ្ជិលគិតច្រើន ក៏ទៅផ្លាស់ខោអាវរៀនចេញទៅ។
End of episode 2 🌷
Thanks for reading ❤️

my School President 🏫Where stories live. Discover now