ហ្វាយ៉ា: ហើយវាស្អីលោក
ជីមីន: នេះនាងមកជាន់លើរកស្អី ហើយម៉ោង11យប់ នាងមិនប៉ាកាច់ទៅផ្ទះនាងវិញ
ហ្វាយ៉ា:ចឹងអោយខ្ញុំធ្វើមិចបើម៉ាក់លោកអោយខ្ញុំស្នាក់នៅផ្ទះគាត់មួយយប់ លោកចង់អោយខ្ញុំទៅប្រកែកនឹងគាត់មែនទេ
ជីមីន:អើ ចុះនាងមិនប្រកែកទៅ យល់ព្រមនឹងគាត់ធ្វើអី
ហ្វាយ៉ា: លោកឆ្គួតមែន បានជាអោយខ្ញុំទៅប្រកែកជាមួយមនុស្សចាស់
ជីមីន:ន៎ែមាត់នាងនឹង កុំបុិនជេខ្ញុំពេក ប្រយ័ត្នខ្ញុំចាប់ថើបទៅ
ហ្វាយ៉ា:ខ្លាំងថើបមកៗ
ជីមីន: នេះនាង! ហេុីយ នាងទៅដេកអោយបាត់ៗ ទៅ កុំអោយខ្ញុំឃើញមុខនាងទៀត
និយាយចប់គេក៏បិទទ្វារបន្ទប់បាត់ទុកអោយរាងស្តើងនៅក្រៅ ដែលមនុស្សកំពូលខ្លាចខ្មោច រត់ទៅបន្ទប់ខ្លួនភ័យញ័រអស់ដៃជើង
ហ្វាយ៉ា:wowបន្ទប់នេះ ស្អាតខ្លាំងណាស់ ពណ៌ផ្កាឈូកខ្ញុំចូលចិត្តទៀត ទៅអង្គុយលើពូកសិន ទន់អត់ណ៎
និយាយចប់នាងក៏ដាក់ខ្លួនគេងលក់បាត់ទៅ
#ព្រឹកស្អាត
ហ្វាយ៉ា:សួរស្តី អ្នកមីង តើមីងកំពុងធ្វើអីនឹងម៉ែដោះ:អូក្មួយ!មីងកំពុងតែធ្វើម្ហូបនឹងណា
អ្នកស្រីផាក: អីយ៉ាក្មួយ នេះងើបហើយហេ
ហ្វាយ៉ា:ចាស៎ មីង! មីងជួយប្រាប់រឿងកាលពីយប់មិញអោយខ្ញុំបានអត់
អ្នកស្រីផាក:គឺចេះទេ មីងមានអារម្មណ៍ថាមាននិស្ស័យនឹងក្មួយ ទើបមីងសុំម៉ាក់ក្មួយអោយក្មួយធ្វើជាប្រពន្ធរបស់កូនមីងនឹងណា ក្មួយគិតមិចដែលយ៉ា
ហ្វាយ៉ា:គឺស្រាយលើម៉ាក់ខ្ញុំទេមីងបើគាត់ព្រមខ្ញុំក៏ព្រមដូចគ្នាមីង
ហ្វាយ៉ានិយាយហើយអ្នកស្រីផាកសប្បាយចិត្តស្ទើរស្ទុះទ្រង់ទៅហើយ អ្នកស្រីផាកក៏ខលទៅប្រាប់អ្នកស្រីណាពីរឿងនេះ រៀបរាប់ប្រាប់អ្នកស្រីណាអស់ អ្នកស្រីណាក៏យល់ព្រមនឹងអោយហ្វាយ៉ាធ្វើជាប្រពន្ធនឹងជីមីនទៀត
អ្នកស្រីផាក:ហ្វាយ៉ាក្មួយទៅដាស់ជីមីនបន្តិចទៅក្មួយហ្វាយ៉ា:ចាស៎ មីង
ហ្វាយ៉ានិយាយទាំងភ័យៗ ព្រោះនាងមិនដែលទៅហៅមនុស្សប្រុសដល់បន្ទប់ចឹងទេ
ហ្វាយ៉ា:ហេុីយ ! អាគាត់ឆ្គួតជ្រូកនៅដេកដល់ណាទៀតនឹងហ៎ បានស្មើរនេះហើយមិនទាន់ងើបទៀត
នៅពេលនាងដើរចូលទៅបន្ទប់ជីមីនអ្វីដែលធ្វើអផយនាងភ្ញាក់ផ្អើលនោះគឺនាងចូលចំពេលដែលជីមីនកំពុងផ្លាស់សម្លៀកបំពាក់ធ្វើអោយនាងស្រែកចង់បែកផ្ទះហើយ
ជីមីន:ន៎ែនាងមកនេះមិចបានចូលមិនគោះទ្វារចឹងហាស៎
ហ្វាយ៉ា:គឺមកពីបន្ទប់លោកមិនចាក់កន្លឹះធ្វើអី
ជីមីន:នាងឃើញស្អីខ្លះមិញ
ហ្វាយ៉ាក៏សើចហើយនិយាយទាំងរដាក់រដុក
ហ្វាយ៉ា:គឺឃើញ ហាសហា ឃើញ ហាសហា
ជីមីន:ន៎ែនាងឃើញស្អីខ្លះហាស និយាយអោយលឿនមក ស្តាប់មិនបានទេ
ហ្វាយ៉ា:ឃើញអស់រលីងហើយ🤣
ជីមីន:អាយ
ហ្វាយ៉ា:លោកឯងកើតអី🤣
ជីមីន:នាងត្រូវសងជំងឺចិត្តខ្ញុំភ្លាម នាងត្រូវទទូលខុសត្រូវភ្លាម
ហ្វាយ៉ា:ស្អីគេ ស្អីក៏ចម្លែកម្លេះជីមីន:ខ្ញុំមិនដឹងទេ ឆាប់ទទួលខុសត្រូវភ្លាម
______________________________________
នោះគេអោយទទួលខុសត្រូវហើយ គាំងខ្មីនណាស់លោកអើយ🤣🤣 ចង់យាយថាភាគនេះតិចទេព្រោះ adminខ្ចិលសរសេរ