ភាគទី១: ឆ្លងចូលក្នុងប្រលោមលោកបន្ទាប់ពីស្លាប់
ថ្ងៃទី១៥ខែមីនាជាថ្ងៃខួបកំណើតអាយុ៤៥ឆ្នាំរបស់វ៉ាង យីហាន តែជាអកុសលគេបានទទួលមរណភាពក្នុងថ្ងៃនោះដោយសារគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលដែលគេដើរឆ្លងផ្លូវ។ ពេលដែលយីហានបិទភ្នែក គេបានគិតក្នុងចិត្តដោយអស់សង្ឃឹមថា វាគឺមិនអីនោះទេទោះជាគេស្លាប់ក៏ដោយព្រោះយីហានគឺជាក្មេងកំព្រា ហើយសព្វថ្ងៃគេជាអ្នកនិពន្ធប្រលោមលោកធម្មតាម្នាក់ប៉ុណ្ណោះ គេតស៊ូណាស់ទម្រាំអាចមានថ្ងៃនេះតែយីហានគឺមនុស្សម្នាក់ដែលស្អប់កន្លែងមនុស្សច្រើន ឬនិយាយឲ្យស្រួលស្តាប់គឺគេស្អប់មនុស្សតែម្តង។ តាំងពីតូចដល់វ័យនេះយីហានមិនដែលមានមិត្តភក្តិសូម្បីតែម្នាក់ព្រោះកាលដែលគេនៅក្មេង យីហានតែងតែត្រូវក្មេងៗដទៃទៀតតាមធ្វើបាបគេរាល់ថ្ងៃដោយហេតុថាយីហានជាក្មេងកំព្រាគ្មានឪពុកម្តាយហើយគេរស់នៅជាមួយពូមីងដែលតែងតែវ៉ៃធ្វើបាបគេ ចាត់ទុកគេជាកន្លៃងបញ្ចេញកំហឹង ដែលជាហេតុធ្វើឲ្យយីហានក្លាយជាមិនចេះមាត់កនិងគ្មានមិត្តភក្តិ។
នៅពេលដែលយីហានបើកភ្នែកឡើងម្តងទៀតគេបានឃើញខ្លួនឯងឋិតក្នុងបន្ទប់ដ៏ប្រណិតមួយ។ពេលយីហានដែរមកមុខកញ្ចក់គេបានឃើញខ្លួនឯងស្ថិតក្នុងរាងកាយក្មេងប្រុសម្នាក់ដែលមានអាយុប្រហែល១៨ទៅ១៩ឆ្នាំ។ គ្រានោះដែរក៏មានសំឡេងគោះទ្វាពីខាងក្រៅហើយនិយាយថា"លោកម្ចាស់វ័យក្មេងជីងសូមចុះទៅខាងក្រោមដើម្បីបរិភោគអាហារពេលព្រឹក"
"ខ្ញុំមិនហូបអាហារពេលព្រឹកទេ មិនបាច់រងចាំខ្ញុំទេ"យីហាននិយាយ ក្រោយមកយីហានក៏បានមើលមើលទៅក្នុងកញ្ចក់ម្តងទៀត។ លើកនេះមានរូបភាពជាច្រើនបានលេចឡើងនៅក្នុងខួរក្បាលរបស់យីហានក្រោយស្វែងយល់រួចទើបដឹងថា ពេលនេះគេឋិតក្នុងប្រលោមលោកដែលខ្លួនគេជាអ្នកសរសេរមានចំណងជើងថា គ្រប់យ៉ាងជារបស់ខ្ញុំ ដែលរឿងនេះនិយាយអំពីតួឯកស្រី ជីង ឈីងស៊ូ ដែលជាកូនពៅក្នុងគ្រួសារដែលបានស្លាប់ដោយសារបងប្រុសទីបួនរបស់នាងហើយនាងបានចាប់កំណើតឡើងវិញហើយកែប្រែជោគវាសនារបស់នាងដោយនាងបានធ្វើមនុស្សក្នុងគ្រួសារស្អប់បងទីបួនរបស់នាងហើយបណ្ដេញគាត់ចេញពីផ្ទះនៅថ្ងៃខួបកំណើតគម្រប់អាយុ១៩ឆ្នាំរបស់គាត់ ហើយនាងក៏បានបញ្ចុះបញ្ចូលឲ្យតួឯកប្រុស យូ លីងហ្វាង សម្លាប់ជីង យីហាន ដែលជាបងប្រុសទីបួនរបស់នាង ហើយនាងក៏រស់នៅយ៉ាងមានសុភមង្គលជាមួយតួឯកប្រុស។
បន្ទាប់ពីនោះយីហានយីហានបានដឹងថានៅសល់តែ៣ខែទៀតប៉ុណ្ណោះរាងកាយនេះនិងមានអាយុ១៩ឆ្នាំហើយ។ ដោយថ្ងៃនេះជាថ្ងៃអាទិត្យយីហានបានស្នាក់នៅក្នុងបន្ទប់នោះពេញមួយថ្ងៃដើម្បីរៀបចំគម្រោងចាក់ចេញពីគ្រួសារនេះមុននិងតួឯកស្រីធ្វើសកម្មភាព។ លុះនាពេលល្ងាយយីហានត្រូវបានអ្នកបម្រើមកហៅម្តងទៀតឲ្យទៅបរិភោគអាហារពេលល្ងាយ លើកនេះយីហានសម្រេចចិត្តទៅព្រោះគេចង់មើលមុខសមាជិកគ្រួសារនោះ។
នៅពេលមកដល់តុបាយយីហានចូលអង្គុយកន្លែងដែលរាងកាយធ្លាប់អង្គុយហើយបរិភោគអាហារយ៉ាងស្ងៀមស្ងាត់ ដែលហេតុការណ៍នេះបង្កជាការភ្ញាក់ផ្អើលដល់សមាជិកគ្រួសារជាពិសេសគឺតួឯកស្រី ជីង ឈីងស៊ូ ព្រោះរាល់ដងម្នាស់រាងកាយនេះតែងតែនិយាយរាក់ទាក់សមាជិកក្នុងគ្រួសារទោះបីជាត្រូវគេស្តីបន្ទោសឬមិនអើពើជាមួយក៏ដោយ។
ឃើញថាស្ងប់ស្ងាត់ឈីងស៊ូក៏បាននិយាយទៅកាន់យីហានថា"បងប្រុសហេតុអ្វីព្រឹកមិញនេះបងមិនមកហូបបាយជាមួយពួកយើង"
"ខ្ញុំមិនឃ្លាន"បីម៉ាត់ពីយីហានធ្វើឲ្យសមាជិកក្នុងគ្រួសារមិនពេញចិត្ត
"មិច!ក៏ឯងនិយាយជាមួយស៊ូអឺបែបនេះ(អឺជាពាក្យបន្ថែមពីចុងឈ្មោះដើម្បីឲ្យស្តាប់ទៅគួរឲ្យស្រលាញ់)"បងប្រុសទី២ ជីង ឈីងយូនិយាយដោយក្រសែរភ្នែកខឹងទៅកាន់យីហាន
"បែបណា"យីហានតបដោយសម្លឹងមុខបងទីរួចជាមួយទឹកមុខស្នើធេង
"ឯង.."គ្រានោះបងប្រុសធំ ជីង អានមូ បាននិយាយកាត់ថា"បានហើយឈីងយូនេះជាពេលហូបបាយ"
"តែគេ.."បងទី២រកនិយាយបន្តតែបងប្រុសធំក៏និយាយកាត់ម្តងទៀត "បងថាឲ្យឈប់មាត់ ហើយញុំបាយ" បន្ទាប់ពីបងប្រុសធំនិយាយចប់បងទី២ក៏លែងនិយាយអ្វីបន្តហើយញុំអាហាររបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ហើយតុបាយក៏ត្រឡប់មកស្ងប់ស្ងាត់ម្តងទៀត។
ក្រោយបរិភោគអាហាររួចយីហានក៏ត្រឡប់មកបន្ទប់ដើម្បើរៀបចំផែនការបន្តនៅថ្ងៃស្អែក។ ដោយស្អែកនេះយីហានមានគម្រោងគេចពីតួឯកប្រុសយូ លីងហ្វាង ព្រោះតាមសាច់រឿងដើមពេលដែលគេទៅសាលារៀនជាមួយតួឯកស្រីនោះវាគឺជាពេលវេលាដំបូងដែលតួឯកប្រុសនិងតួឯកស្រីជួបគ្នាផងដែរ មិនតែប៉ុណ្ណោះតួឯកប្រុសគឺបានលង់ស្នេហ៍តួឯកតាំងជួបលើកដំបូង។ ការជួបគ្នារបស់ពួកគេគឺបណ្តាយមកពីគម្រោងការណ៍ដែលតួឯកស្រីបានរៀបចំពោលគឺគ្រោះថ្នាក់ចរាចរណ៍រវាងឡានតួឯកប្រុសទៅធ្វើការនិងឡានតួឯកស្រីទៅសាលា។ ក្រោយពីគិតរួចយីហានក៏បានរៀបចំសម្ភារៈសម្រាប់សិក្សាព្រោះម្ចាស់រាងកាយរៀននៅឆ្នាំទីមួយ។ បន្ទាប់ពីរៀបចំរួចហើយយីហានក៏បានចូលគេង។
នៅមានភាគបន្ត.......