បន្ទាប់ពីស្លាប់ខ្ញុំបានក្លាយជាតួចិត្តអាក្រក់

29 4 0
                                    

ភាគទី២: ធម្មតា

            ព្រឹកឡើងឡើងវេលាម៉ោង៥:១៥នាទី
យីហានបានក្រោកពីដំណេករៀបចំខ្លួនដើម្បីទៅសាលារៀន។ ព្រឹកនេះយីហានមិនបានញុំអាហារពេលព្រឹកជាមួយសមាជិកគ្រួសារនោះទេហើយគេក៏មិនបានញុំអ្វីផ្សេងដែរព្រោះយីហានពីមុនពេលដែលគេញុំបាយម្តងប៉ុណ្ណោះក្នុងមួយថ្ងៃហើយភាគច្រើនពេលវេលាដែលគេញុំអាហារគឺពេលយប់។

        ពេលដែលយីហានចុះមកក្រោមគេបានមើលរំលងក្រសែរភ្នែកមនុស្សគ្រប់គ្នាក្នុងគ្រួសារដែលសម្លឹងមកគេ។ ងាយស្រួលយល់ណាស់យីហានជា
ប្រភេទមនុស្សដែលស្អប់មនុស្ស ដូច្នេះហើយគេមិនចង់និយាយ ហើយក៏មិនចូលចិត្តសមាជិកគ្រួសារនេះដូចគ្នា។ យីហានពេលនេះបានទៅសាលាដោយជិះកង់ដែលវាបង្កជាការភ្ញាក់ផ្អោលម្តងទៀតដល់សមាជិកគ្រួសារម្តងទៀត។

         យីហានថ្ងៃនេះពិតជាសំណាងអាក្រក់ខ្លាំងណាស់ព្រោះស្របពេលដែលគេកំពុងជិះកង់ក៏មានឡានមួយគ្រឿងបើកមកបុកកង់គេពីក្រោយពេញទំហឹង ដោយហេតុការណ៍នេះបានធ្វើឲ្យយីហានដួលកង់ហើយខ្លួនគេផ្ទាល់ក៏បានបោកក្បាល់និងគេមផ្លូវដែលធ្វើឲ្យក្បាលគេមានរបួសហើយហូរឈាមយ៉ាងច្រើនព្រមទាំងរបួសដៃរបួសជើងផងដែរ។ អ្នកដែលបានបើកឡានបុកយីហានគឺជាតួប្រុសទី២ ម៉ូ ថាងសឺ ដែលតាមស្រលាញ់តួឯកស្រីហើយតែងតែជួយនាងគ្រប់រឿង។ ការស្លាប់របស់ម្ចាស់រាងកាយក៏មានជាប់ពាក់ព័ន្ធនិងគេដែរ។ គេបានបោកបញ្ឆោតម្នាស់រាងកាយដើមឲ្យប្រើគ្រឿងញៀន និងធ្វើឲ្យគេជាប់បំណុលជាច្រើន។ ក្រោយពីគិតរួចយីហានក៏បានលើកកង់ឡើងហើយជិះបន្តទៀតទៅសាលាព្រោះគេមិនចង់រវីរវល់ ឬពាក់ព័ន្ធជាមួយមនុស្សប្រភេទនេះឡើយ។ តែមូ ថាងសឺមិនបញ្ឈប់ត្រឹមនេះឡើយ

        "អីយ៉ា!អ្នកប្រុសត្រកូលជីង ហេតុអ្វីថ្ងៃនេះធ្លាក់ខ្លួនមកជិះកង់អញ្ចឹង"ថាងសឺបានចុះពីឡានហើយនិយាយទាំងសើចចំអកទៅកាន់យីហាន

        "...."

        "ហេតុអ្វីក៏មិនតបគរហើយមែនទេ"ថាងសឺនិយាយទាំងខឹងទៅកាន់យីហានដើម្បីធ្វើឲ្យយីហានខឹងតែអ្វីដែលគេទទួលបាននិងមើលឃើញគឺទឹកមុខដ៏ស្ងប់ស្ងាត់ គ្មានអារម្មណ៍អ្វីទងអស់

         "...."

        "យ៉ាងម៉េចខានជូបគ្នាតែ១ថ្ងៃសោះក៏គរបាត់ទៅហើយ"

        "...."យីហានមិនតបហើយជិះកង់ទៅបាត់ដោយទុកឲ្យមូ ថាងសឺខឹងនិងយីហានយ៉ាងខ្លាំងហើយក៏ឆ្ងល់ខ្លាំងដូចគ្នាថាហេតុអ្វីយីហានមិនតបត។

         ម្ចាស់រាងកាយដើមជាមនុស្សក្រអឺតក្រទម ចូលចិត្តមើលងាយអ្នកដទៃ ឆេវឆាវ និងល្ងង់ដែលធ្វើឲ្យគេត្រូវបានបោកប្រាស់ និងក្បត់ជាច្រើនដង។

         ពេលយីហានមកដល់សាលា មនុស្សគ្រប់គ្នាក៏សំឡឹងមើលគេហើយខ្សឹបខ្សៀវអ្វីក៏មិនដឹងតែុីហានមិនខ្វល់ហើយបានដើរទៅថ្នាក់រៀន។ នៅថ្នាក់នោះមានមិត្តភក្តិចោរម្សៀតរបស់ម្ចាស់រាងកាយដើម៣នាក់គឺ ឡី ធានហី(អាយុ19) សៀរ តៃឡុង(19) ឈូ ឈីលី(20) ដែលមិត្តភក្តិទាំងបីនាក់នេះបានបោះបង់ចោលជីង យីហានៅពេលដែលគេត្រូវបានបណ្ដេញចេញពីគ្រួសារ។ ពោលគឺមិត្តភក្តិទាំងបីនាក់នេះរៀបអានយីហានដោយសារតែគេគឺជាកូនអ្នកមានតែប៉ុណ្ណោះ ហើយបីនាក់នេះតែងតែស្រូបយកផងប្រយោជន៍មិនយីហាមហើយតែងនាំយីហានឲ្យប្រព្រឹត្តរឿងមិនល្អដូចជាគេចសាលា ចូលក្លិបជាដើម។

នៅមានភាគបន្ត.......

          

បន្ទាប់ពីស្លាប់ខ្ញុំបានក្លាយជាតួចិត្តអាក្រក់Where stories live. Discover now