ភាគទី៣ : លូ លីនតុង
នៅពេលដែលយីហានឃើញមិត្តភក័្តរបស់ម្ចាស់រាងកាយដើមហើយ គេមិនបាននិយាយអ្វីនោះទេ។ យីហានបានដើរទៅកាន់តុរបស់ដែលនៅចុងក្រោយគេបង្អស់នៅក្បែរបង្អួយ ហើយអង្គុយចុះយ៉ាងស្ងៀមស្ងាត់។
"យីហាន!ឯងកើតអ្វីបានជាមានរបួសធ្ងន់ធ្ងរបែបនេះ"ឈូ ឈីលីនិយាយឡើងព្រមជាមួយទឹកមុខដែលព្រួយបារម្ភតែមិនដឹងថាក្នុងចិត្តរបស់គេគិតអ្វីខ្លះនោះទេ
"...."
"យីហានហេតអ្វីឯងមិននិយាយអ្វីសោះចឹង"ឡី ធានហីនិយាយព្រោះមិនឃើញយីហានឆ្លើយតបនិងសំណួររបស់ឈូ ឈីលី ហើយគិតតែសម្លឹងមុខឈីលី
"...."
"យីហានហេតុអ្វីឯងមិននិយាយ ឯងខឹងអ្វីនិងពួកយើងមែនទេ"សៀរ តៃឡុងនិយាយហើយសម្លឹងមុខយីហាន
"...."
"យីហាន ថ្ងៃនេះឯងប្លែកខ្លាំងណាស់ ឯងមករៀនទាំងមានរបួសហើយឯងមិននិយាយជាមួយពួកយើងទៀត តើឯងកើតអ្វីទៅយីហានពួកយើងខានជួបមុខគ្នាតែមួយថ្ងៃសោះឯងក៏ប្លែកដល់ថ្នាក់នេះ"សៀរ តៃឡុងនិយាយទាំងខួរក្បាលពោពេញដោយចម្ងល់ជាច្រើន
"...." ជាថ្មីម្តងទៀត យីហានមិនបានតបនិងសំណួររបស់នរណាគេម្នាក់ឡើយ។ គេបានដាក់ក្បាលដេកយ៉ាងស្ងៀមស្ងាត់ដោយមិនខ្វល់ពីអ្វីគ្រប់យ៉ងនៅជុំវិញខ្លួន។
ការដែលយីហាន ធ្វើបែបនេះបានបង្កជាចម្ងល់ដល់មិត្តភក្តិទាំងបីរបស់គេនិងមិត្តរួមថ្នាក់ផ្សេងទៀតដែលបានស្តាប់ឮការសន្ទាមួយនេះ តែកុំគិតថា វ៉ាង យីហានខ្វល់ឲ្យសោះព្រោះគេជាវ៉ាង យីហាន មិនមែនជាជីង យីហាននោះទេ។
ពេលមូ ថាងសឺមកដល់គេបានសម្លឹងមកកាន់យីហានមិនដាក់ភ្នែក ។ បន្តិចក្រោយមកគ្រូភាសាអង់គ្លេសសក៏បានមកដល់ហើយគាត់ប្រាប់ឲ្យយីហានទៅបន្ទប់ពេទ្យ ព្រោះយីហានមានរបួសក្បាល និងរបួសដៃទៀត តែត្រូវយីហានប្រកែក"មិនអីទេអ្នកគ្រូខ្ញុំមិនឈឺអ្វីនោះទេ"
" ទោះជាមិនឈឺក៏ត្រូវឲ្យគ្រូពេទ្យពិនិត្យមើលដែរ"
"តែអ្នកគ្រូ ខ្ញុំពិតជាមិន...."យីហាននិយសយមិនទាន់ចប់ផងអ្នកគ្រូក៏និយាយកាត់"ឆាប់ទៅ"
ដោយប្រកែកមិនបានយីហានក៏បានទៅបន្ទប់ពេទ្យដើម្បីព្យាបាលរបួស។ហេតុការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍របស់តួឯកប្រុសទី៣គឺ លូ លីនតុង។ គេម្នាក់នៅមិនបានជាប់ទាក់ទងជាមួយការស្លាប់របស់របស់ជីង យីហានទេ តែគេជាមូលហេតុសំខាន់ដែលធ្វើឲ្យយីហានត្រូវបានបណ្តេញចេញពីផ្ទះ។ លូ លីងតុងបានដាក់ថ្នាំយីហានហើយបានឲ្យមិត្តភក្តិរបស់គេរំលោ*យីហាននិងថតវីដេអូហើយគេបានបង្ហោះវានៅថ្ងៃខួបកំណើតអាយុ១៩ឆ្នាំរបស់ជីង យីហាន ។ វាបានធ្វើសមាជិកគ្រួសារជីងទាំងអស់ស្អប់និងនិយាយមើលងាយជីង យីហានយ៉ាងខ្លាំងហើយបានបណ្តេញគេចេញពីផ្ទះនៅពេលនោះ។
រឿងនេះបានបំផ្លិចបំផ្លាញជីវិតរបស់ ជីង យីហាន ទាំងស្រុងហើយគេក៏មិនបានបញ្ឈប់តែត្រឹមនេះឡើយ គឺគេបានបន្តតាមធ្វើបាបនិងគំរាមកំហែងដល់អាយុជីវិតរបស់យីហានជារើយៗ។ លូ លីងតុងគឺជាសុបិន្តអាក្រក់ដែលមិនអាចបំភ្លេចបានរបស់ជីង យីហានពេញមួយជីវិត។
ពេលដែលគ្រូពេទ្យបានលាងរបួសឲ្យយីហានរួចហើយ គ្រូពេទ្យក៏បានឲ្យគេគេងនៅបន្ទប់គ្រូពេទ្យនេះសិនព្រោះយីហានបានបាត់បង់ឈាមយ៉ាងច្រើនហើយក៏អស់កម្លាំងខ្លាំងណាស់ដែរ។ នៅពេលដែលយីហានគេងលក់បាត់មានមនុស្សម្នាក់ដើរមកកាន់គ្រែរបស់គេហើយសម្លឹងមើលមុខគេមិនដាក់ភ្នែក។
នៅមានភាគបន្ត.......