ផ្ដើមរឿង: ក្មេងសម្រាម គគ្រឹច គួរឲខ្ពើម

671 28 0
                                    

      ...

       រាងកាយតូចច្រឡឹង ស្លៀកសម្លៀកបំពាក់មើលមិន
យល់ សក់ក្បាលស្រពីងស្រពោង មុខមាត់ប្រឡាក់ទៅដោយធូលីដី នឹងមានក្លិនមិនល្អនៅលើខ្លួនព្រោះមិនដែល
បានងូចទឹកដុសសាប៊ូដូចគេគ្រប់គ្នា។ បាតជើងទទេរស្អាតក៏ចេះតែបោះទៅមុខទាំងមិនដឹងទិសដៅ ដៃកាន់ថង់បេ ភ្នែករេរ៉សម្លឹងរកមើលរបស់ណាដែលអាចយកទៅលក់យកប្រាក់កម្រៃបានតិចតួចគ្រាន់នឹងទុកទិញរបស់
ហូបដើម្បីចម្អែតក្រពះ។ នេះហើយជាជីវិតរបស់គេសព្វថ្ងៃ តាំងពីម្ដាយឪពុកគេស្លាប់ចោល គេក៏ក្លាយជាក្មេង កំព្រាអនាថា ដើររើសសំបកកំប៉ុងតាំងតែពីអាយុ14រហូតដល់ពេលនេះមានអាយុ18ឆ្នាំ រស់នៅតែលតោលគ្មានផ្ទះសំបែងសម្រាប់ច្រកកោន ដេកហាលខ្យល់ហាលភ្លៀងតែម្នាក់ឯង4ឆ្នាំមកហើយ គ្មានបងប្អូន សាច់ញាតិឲគេពឹងពាក់ទេ គេបានរស់មកដល់សព្វថ្ងៃនេះចាត់ទុកថាសំណាងហើយ។
         ពេលខ្លះគ្មានលុយទិញអីហូប ទ័លខ្លាំងក៏ដើរទៅកកាយធុងសម្រាមតាមផ្លូវសាធារណ: រកមើលក្រែងមាននំចំណីសេះសល់ដែលគេញុំាមិនអស់បោះចោលយកមកញុំា ទោះផ្អូម កខ្វក់ ដដែលមាត់គេ ប៉ុន្តែក្រពះស្រែកប្រាប់ថាឃ្លានហើយ ទោះយ៉ាងណាក៏ត្រូវតែញុំាដើម្បីរស់តដែរ។
...

      «ហុឺយ! ស្រេកទឹកណាស់ គ្មានទឹកផងសល់តែសំបកដបទទេរនឹងបានអីផឹកទៅ?» រាងតូចកកាយធុងសម្រាមទាំងស្ញូញមុខ ព្រោះគ្មានទឹកសម្រាប់ឲគេផឹកផ្សើមបំពង់.ក សុទ្ធតែដបទឹកទទេរស្អាត។ ថេយ៉ុងដាក់គូទអង្គុយសណ្ដូក
ជើងពិតខ្នងនឹងធុងសម្រាម លើកដៃអង្អែលពោះ ភ្នែកសម្លឹងឆ្វេងស្ដាំក៏ប្រទះនឹងក្មេងប្រុសអង្គុយលើបង់យោលជើងលេងដែលនៅមិនឆ្ងាយពីគេប៉ុន្មានដោយមានកាន់ទឹកសុទ្ធនៅក្នុងដៃ ទើបរាងតូចញញឹមមានសង្ឃឹម ងើបដើរសម្ដៅ
ទៅរកក្មេងនោះ

     «អេ៎!អូនតូច ឲបងសុំទឹកនៅនឹងដៃឯងបានទេ?»
      ក្មេងប្រុសម្នាក់នោះសម្លឹងមុខរាងតូចបន្តិចទើបហុចទឹកសុទ្ធដែលគេផឹកសល់ពាក់កណ្ដាលឲទៅថេយ៉ុង រាងតូចទទួលទាំងរំភើបរួចមួលគំរបអកផឹកទាល់តែអស់ សល់ដបទទេរក៏ដាក់ក្នុងបេ រួចញញឹមអរគុណទៅកាន់ក្មេងប្រុសគួរឲស្រឡាញ់ចិត្តល្អម្នាក់នោះ

វាសនាក្មេងរើសសម្រាមWhere stories live. Discover now