ភាគ១:ជីវិតជាក្មេងកំព្រា រងពាក្យមើលងាយគ្រប់សព្វបែបយ៉ាង

391 31 5
                                    

«យកទៅលក់យកលុយទិញបាយហូបសិន» និយាយចប់ រាងតូចក៏ងើបឈរអោបបេ បាតជើងទទេរក៏បោះជំហ៊ានញ៉ាប់ៗ ប្រញ៉ាប់យកកំប៉ុងទៅលក់យកលុយទិញបាយហូប ព្រោះក្រពះឃ្លានហើយ តែដើរលឿនពេកភ្លេចមើលវុីសនឹងត្រូវឡានបុក ខំតែអ្នកបើកឡានចាប់ហ្វ្រាំងទាន់កុំអីជីវិតរបស់គេចប់ត្រឹមនេះបាត់ហើយ អរគុណព្រះជាម្ចាស់។

«ចង្រៃយ៎!!! ដើរមិនមើលឡានទេហ្ហេសប្រញ៉ាប់ទៅស្លាប់ឯណា?»បុរសមាឌមាំ ទម្លាក់ជើងចុះពីក្នុងឡានសេរីទំនើប បិទទ្វាមួយទំហឹងឮសូរតែគ្រាំង បោះជំហ៊ាននាំរាងកាយស្វាហាប់ ដើរមកឈរមុខឡាន ដៃម្ខាងច្រត់ចង្កេះ ឯម្ខាងទៀតលើកចង្អុលមុខរាងតូចចំៗ ទាំងស្រែកគំហកខ្លាំងៗឡើងតឹងសសៃ.ក មួមៅក្ដៅក្រហាយណាស់ អាមនុស្សកំពុងប្រញ៉ាប់ទៅប្រជុំផង មកជួបនឹងក្មេងឆ្កួតមកពីណាមិនដឹង ដើរមិនដឹងខ្យល់អី វុីសនឹងត្រូវគេបុកផ្លោង100
ម៉ែត្របាត់ទៅហើយ។

«អឺ...សុំ...សុំទោស» រាងតូចញ័រខ្លួនដូចកូនសត្វត្រូវ
ទឹកព្រោះតែភ័យនឹងបុរសមុខកាចគំហកដាក់អម្បិញមិញ រួចពោលពាក្យសុំទោស ដៃអោបបេកំប៉ុងជាប់ អោនមុខចុះសម្លឹងម្រាមជើងខ្លួនឯង ដោយមិនហ៊ានងើបមុខសម្លឹងបុរសមុខកាចនោះឡើយ។

«ដើរសស្លាក់សស្លើត គ្មានដឹងអីមែន» មិនត្រឹមតែថា នាយថែមទាំងតម្លើងគ្រាប់ភ្នែកសម្លក់រាងតូចដែលគិតតែពីអោនមុខចុះនោះ ចង់លៀនទៅហើយ។

«ឲខ្ញុំសុំទោស! ដោយសារតែខ្ញុំប្រញ៉ាប់ពេកទើបមិន..មិនបា...» រាងតូចនិយាយមិនទាន់ចប់ផងក៏ត្រូវនាក់ខាងនោះគំហកឲគ្នាភ្ញាក់ក្រញោង ស្ទើតែគាំងបេះដូង និយាយស្រួលៗទៅថីលោក។

«មិនបាច់រៀបរាប់ យើងគ្មានពេលមកឥតប្រយោជន៍ជាមួយក្មេងសម្រាមដូចជាឯងទេ! ជៀសផ្លូវយើងប្រញ៉ាប់» ចប់សម្ដីនាយក៏បែខ្នងបើកទ្វាចូលក្នុងឡាន ថេយ៉ុងក៏ជៀសទៅម្ខាងបើកផ្លូវឲនាយ។

ជុងហ្គុកមិននិយាយតែភ្នែកបើកសម្លក់រាងតូចមួយសន្ទុះ ទើបបែខ្នងបើកទ្វាចូលក្នុងឡានវិញ រួចបញ្ឆេះម៉ាសុីនបើកឡានយ៉ាងស្ទុយ សំណាងដែលមុននេះនាយបើកយឺត បើលឿនដូចពេលនេះប្រហែលខ្ទាត100ម៉ែត្រមែនហើយ។     

វាសនាក្មេងរើសសម្រាមWhere stories live. Discover now