ថ្ងៃនេះវាជាថ្ងៃពិសេសមួយសម្រាប់កញ្ញាជីស៊ូ ពីព្រោះនាងនឹងមានការប្រជុំជាមួយអ្នកថតរូបលំដាប់ថ្នាក់ពិភពលោក ហើយនាងក៏ជាម្ចាស់ក្រុមហ៊ុន JK Entertainment ដ៏ល្បីឈ្មោះទូទាំងអាស៊ីនេះដែរ។ វាគឺជាកន្លែងដែលមានតារាម៉ូដែលសិល្ប:ករ អ្នកចម្រៀងល្បីៗឈ្មោះជាច្រើនកំពុងជ្រកកោននៅទីនេះ មួយនៅក្នុងចំណោមពួកគេគឺជាមិត្តភក្តិរបស់ជីស៊ូម្នាក់ដែលមានឈ្មោះថា គីម ជេននី។
"តើថ្ងៃនេះខ្ញុំស្អាតដែរទេ?" ជីស៊ូសួរទៅមិត្តសម្លាញ់របស់នាង។ពេលនេះពួកគេទាំងពីរកំពុងនៅក្នុងការិយាល័យរបស់ជីស៊ូរៀបចំខ្លួនសម្រាប់កិច្ចប្រជុំធំមួយក្នុងពេលបន្តិចទៀតនេះ។
"អេ...ជីស៊ូ! ហេតុអ្វីបានជាឯងភ័យ? វាគ្រាន់តែជាការប្រជុំមួយតែប៉ុណ្ណោះ" ជេននីនិយាយហើយធ្វើឲ្យជីស៊ូកាន់តែភ័យឡើងថែមទៀត។ ជេននីមានការរំខានដោយសារតែមិត្តព្រោះនាងបានដើរពីមុខខ្លួនចុះឡើងៗមិនឈប់។
"ជីស៊ូឈប់ដើរចុះដើរឡើងទៅ ឯងធ្វើឱ្យយើងវល់មុខណាស់"
"ឯងមិនអាចបន្ទោសខ្ញុំទេ អ្នកមកប្រជុំលើនេះគឺជាអ្នកថតរូបលំដាប់ពិភពលោកណា៎ ខ្ញុំចង់ឱ្យគេមកនៅក្នុងក្រុមហ៊ុនរបស់យើង! ខ្ញុំស្បថខ្ញុំនឹងធ្វើឱ្យនាងក្លាយជារបស់យើង" ជីស៊ូនិយាយយ៉ាងមុតមាំ បន្ទាប់មកក៏ដកដង្ហើមធំ។ នាងបានដើរចេញពីបន្ទប់ដោយទុកមិត្តជាទីស្រលាញ់របស់នាងអង្គុយឆ្ងល់ម្នាក់ឯង។
"មើលទៅគេមានជំនឿចិត្តណាស់" ជេននីនិយាយម្នាក់ឯងទាំងញញឹមរួចក៏ដើរចាកចេញទៅតាមមិត្តពីក្រោយ។
ប្រហែលប្រាំនាទីក្រោយមកនៅក្នុងរថយន្តរបស់ជីស៊ូនៅពេលភ្លាមៗនោះជេននីក៏បានសុំឱ្យជីស៊ូឈប់ឡាន។
"ហេតុអ្វីត្រូវឈប់?"
"ខ្ញុំត្រូវជួបអាយវិន នាងកំពុងរង់ចាំនៅហាងកាហ្វេរបស់នាង"
"ចាំយើងជូនឯងទៅ!"
"ខ្ញុំអាចទៅទីនោះដោយខ្លួនឯងបាន" និយាយហើយជេននីក៏ចាកចេញពីឡាន។
"អ៊ាស...!! ក្មេងស្រីម្នាក់នេះពិតជា..." ជីស៊ូគ្មានជម្រើសផ្សេងទៀតទេ នាងមានតែទៅប្រជុំនៅទីនោះតែម្នាក់ឯងហើយ។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។