នាពេលព្រឹកនូវថ្ងៃថ្មី មាននរណាម្នាក់មកគោះទ្វារខនដូរបស់ ជេននីធ្វើឱ្យនាងប្រញាប់ដើរសំដៅមករកទ្វារ ហើយសម្លឹងមើលទៅខាងក្រៅឃើញអ្នកថតរូបរបស់នាង។ បន្ទាប់មកនាងបានបើកទ្វារឃើញក្នុងដៃលីសាមានកាន់ការ៉េមទឹកដោះគោ។
"សួស្ដី ខ្ញុំបានទិញការ៉េមជូននាង ជីស៊ូប្រាប់ថានេះគឺជារបស់សំណព្វចិត្តនាង" លីសាស្រដីពេលដែលអេះក្បាល។
"តើនេះសម្រាប់អ្វី?" ថ្វីត្បិតមាត់របស់នាងស្រក់ទឹកមាត់មកពីការ៉េមដែលនាងចូលចិត្តក៏ដោយ ក៏នាងផ្ដល់នូវរូបភាពដ៏ស្រស់ស្អាតរបស់នាងដែលធ្វើឱ្យនាងមើលទៅត្រជាក់ស្រេប ដូចទឹកកកនៅតំបន់ប៉ូលខាងត្បូង។
"ខ្ញុំចង់សុំទោសនាងពីរឿងកាលពីម្សិលមិញ ខ្ញុំសន្យាថាគ្មានលើកក្រោយទៀតទេ"
"អឹម! មិនអីទេ" ជេននីចាប់យកថង់ការ៉េមហើយបិទទ្វារបាត់។
"មិនអីទេ" លីសាសម្លឹងមើលទ្វារខនដូរបស់ជេននីរួចដើរចាកចេញទៅ។ នាងបានដកទូរស័ព្ទចេញពីក្នុងហោប៉ៅហើយចាប់ផ្ដើមផ្ញើសារទៅជីស៊ូ។
ខ្ញុំបានធ្វើអ្វីដែលនាងនិយាយហើយ ខ្ញុំនឹងមិនធ្វើទេប្រសិនបើនាងមិននិយាយអំពីលុយ! ខ្ញុំស្អប់ឯងហើយខ្ញុំស្អប់នាងដូចគ្នា!!
លីសាខឹងយ៉ាងខ្លាំងរួចត្រលប់ចូលទៅក្នុងខនដូរបស់នាងវិញ។ ទន្ទឹមនឹងនោះដែរ ជេននីបានរីករាយនឹងការ៉េមរបស់នាងភ្លាមនោះក៏មានគំនិតមួយឡើងមក។
លេខទូរស័ព្ទជាងថតម្នាក់នោះលេខប៉ុន្មាន?
ពីរបីនាទីក្រោយមកជីស៊ូបានឆ្លើយតបនឹងសារជេននី។ នាងបានរក្សាលេខទូរស័ព្ទរបស់លីសាទុក ហើយដាក់ឈ្មោះក្រៅឱ្យលីសាថា "មនុស្សឆ្កួត" ជេននីបានស្រែកច្រៀងហើយក៏ផ្ញើសារទៅលីសា។
ចំណែកលីសាវិញនៅតែខកចិត្តចំពោះអ្វីដែលបានកើតឡើង នាងគិតថាបេះដូងនាងត្រូវបានកម្ទេច។ រំពេចនោះមានអារម្មណ៍ថាទូរស័ព្ទញ័រក៏ប្រញាប់សម្លឹងមើល ទឹកមុខខឹងបែរជាមានស្នាមញញឹមឡើងវិញ។
"ហ្ហេ! អរគុណសម្រាប់ការ៉េម ខ្ញុំអត់ទោសឱ្យនាងហើយនាងក៏ប្រាកដជាដឹងថាអ្នកណាជាអ្នកផ្ញើសារមកហើយ ដូច្នេះនាងមិនបាច់សួរខ្ញុំថាជាអ្នកណាទេ"
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។