"បងត្រលប់មកវិញហើយ?" ជេននីដើរទៅថើបថ្ពាល់លីសា។
"ឯណាជីស៊ូនិងឆេយ៉ុង?"
"ពួកគេនៅខាងលើ! ចាំអូនទៅហៅឱ្យ"
ពួកគេទាំងបួនអ្នកអង្គុយលើសាឡុង។ ជីស៊ូមើលទៅលីសារួចក៏ក្រឡេកមើលពីរអ្នកទៀតហើយបែរមកមើលលីសាវិញ។
"លីសាមានអីនិយាយមែនទេ?" ជីស៊ូសួរ។
"គឺខ្ញុំ...ត្រូវត្រលប់ទៅប្រទេសថៃវិញនៅអាទិត្យនេះ!"
"ម៉េចអញ្ចឹង? ពួកយើងចង់ឱ្យបងនៅទីនេះ" ជេននីលាន់មាត់ដោយភ្ញាក់ផ្អើល។
"គឺបងមានការសំខាន់នៅទីនោះទើបត្រូវទៅ"
"អូខេ! ស្រេចលើបងទេ" ជេននីចាប់កាន់ដៃលីសាទាំងអារម្មណ៌ក្ដុកក្ដួលពេលលឺដំណឹងនេះ។
"អឺ...!! និយាយអញ្ចឹងបទចម្រៀងរបស់នាងយ៉ាងម៉េចហើយ?" លីសាសួរទៅកាន់ឆេយ៉ុង។
"ខ្ញុំបានសរសេរចម្រៀងមួយបទទៀតសម្រាប់ MV Albumថ្មី វាមានចំណងជើងថា Stay..."
"Stay! អាចច្រៀងឱ្យខ្ញុំស្ដាប់បានទេ?"
"បានតាស៎" ឆេយ៉ុងឡើងទៅបន្ទប់នាងរួចចុះមកវិញជាមួយនិងហ្គីតារបស់នាង។ ឆេយ៉ុងចាប់ផ្ដើមច្រៀងសំនៀងរបស់នាងពិតជាពិរោះខ្លាំងណាស់ធ្វើឱ្យបីអ្នកទៀតស្ដាប់ឡើងស្លុងអារម្មណ៌។
បន្ទាប់ពីច្រៀងនិងជជែកគ្នាលេងអស់ជិតមួយម៉ោង ពួកគេក៏ទៅបន្ទប់រៀងខ្លួន។ លីសាចេញពីងូតទឹករួចក៏ដើរចូលទៅក្នុងបន្ទប់របស់នាងនិងជេននី។ លីសាឃើញជេននីអង្គុយលើគ្រែកំពុងចុចទូរស័ព្ទនឹងស្ដាប់បទចម្រៀងមួយបទ "I will go to you like the first snow"។ លីសាឈរស្ដាប់បទចម្រៀងមួយបទនេះហើយមើលទៅជេននី ចំណែកជេននីក៏ដកភ្នែកចេញពីទូរស័ព្ទរួចមើលទៅលីសា។ ភ្លាមនោះលីសាក៏ស្ទុះទៅឱបជេននីយ៉ាងណែនទាំងទឹកភ្នែក។
"មនុស្សល្អរបស់បង បងស្រលាញ់អូន"
"ហ្ហើយ....អូនស្រលាញ់បងដូចគ្នា មនុស្សឆ្កួតរបស់អូន" នាងអង្អែលខ្នងលីសានិងញញឹមតិចៗ។
ព្រលានយន្ដហោះ.......
"អរគុណដែលជូនខ្ញុំមកជីស៊ូ! អរគុណសម្រាប់គ្រប់យ៉ាង ខ្ញុំសន្យានឹងប្រឹងឱ្យអស់ពីសមត្ថិភាពដើម្បីត្រលប់មកទីនេះវិញ កុំយំអីណា៎" លីសាឱបចាហ្វាយរបស់នាង។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។