ភាគទី២ : ហួសពេល...

376 38 4
                                    

បន្ទាប់ពីជេគចេញពីមន្ទីរពេទ្យស៊ុងហ៊ុនក៏ធ្វេីតាមសន្យា ដោយថានឹងនាំរាងតូចទៅលេងសមុទ្រដែរជាបំណងចុងក្រោយរបស់នាយតូច.....

"ទេសភាពតាមផ្លូវពិតជាស្រស់ស្រាយណាស់ បងគិតដូចអូនទេ? "ជេគនិយាយទាំងមុខស្លេកៗដូចមនុស្សគ្មានឈាមនៅក្នុងខ្លួន....
"អឹម......ស្រស់ស្រាយខ្លាំងណាស់....."ស៊ុងហ៊ុន និយាយទាំងសេីចមិនសម នាយពិតជាខ្លោចចិត្តខ្លាំងណាស់ ពេលលឺដំណឹងពីជំងឺរបស់ជេយ៉ុន

" ពេលទៅដល់សមុទ្រអូននឹងរត់លេងតាមឆ្នេរ ហេីយបងជាអ្នកថតរូបទុកជាអនុស្សាវរីយ៍ អោយអូន "ជេគ
"អឹម........បងដឹងហេីយ....."ស៊ុងហ៊ុនតបមកកាន់រាងតូចទាំងអួលដេីម ក ចុកណាស់ ពេលលឺពាក្យសម្ដីនេះ បន្ទិចទៀតគឺនៅសល់តែរូបថត តែបាត់ម្ចាស់បាត់ទៅហេីយ

#សមុទ្រ #
ទីបំផុតអ្នកទាំងពីក៏មកដល់សមុទ្រ បន្ទាប់ពីត្រូវធ្វេីដំណេីរអស់ជាច្រេីនម៉ោង .....

" ទីបំផុតអូនក៏ សម្រេចដូចបំណងហេីយ......

"យេីងសម្រាកទីនេះពីរយប់ល្អទេ? "ស៊ុងហ៊ុន
"ល្អខ្លាំងណាស់........"ជេគ
"បងកក់បន្ទប់រួចហេីយមែនទេ......?"ជេគ

"អឹម......បងកក់រួចហេីយអូនឆាប់ទៅងូតទឹកទៅ អាលបានទៅញាំអាហារពេលថ្ងៃ......
"អូន....ដឹងហេីយបងក៏ដូចគ្នា....."ជេគ

30នាទីក្រោយមកអ្នកទាំងពីរក៏ងូតទឹករួចរាល់ ហេីយបណ្ដេីរគ្នាទៅរកអីញុំាតាមធម្មតាដែរអ្នកគ្រប់គ្នាឃេីញ....តែវាមិនធម្មតាសម្រាប់អ្នកទាំងពី ព្រោះតាំងរៀបការរួចមកអ្នកទាំងពីមិនដែរមានពេលអោយគ្នានោះទេ ជាពិសេសគឺស៊ុងហ៊ុនតែម្ដង.....

"ចូលហាងមួយនេះ.....បងគិតយ៉ាងមិច?"ជេគ
" ស្រេចតែអូន ទេ......."ស៊ុងហ៊ុន..

"ចឹងអូនកម៉ង់ ម្ហូបទៅ......."ស៊ុងហ៊ុន
"ចឹងអូនរេីសហេីយណា.......អឹមខ្ញុំសុំពីរមុខនេះ "ជេគ
"បាទ អ្នកប្រុស "អ្នករត់តុបន្ទាប់ពីកត់ពីមុខម្ហូបដែរជេគកម៉ង់ហេីយក៏ប្រញាប់ យកវាទៅអោយចុងភៅធំជាអ្នកធ្វេី......

ពេលកំពុងញុំាអាហារសុខៗជេគស្រាប់តែសួរសំណួរចាក់ដោតដែរធ្វេីអោយស៊ុងហ៊ុនស្ទេីរតែឆ្លេីយមិនចេញ....
"បងនៅស្រឡាញ់ ខ្ញុំទេ......?"ជេគ
"បង......បង.....
" បេីបងឈប់ស្រឡាញ់អូន ក៏អូនមិនថាអីដែរ តែកុំបំភ្លេចអូនអី...."នាយតូចនិយាយទាំងរលីងរលោងចង់យំ.....រាងក្រាស់ឆ្លេីយមិនចេញ នាយបែងចែងមិនដាច់ថាត្រូវជ្រេីររេីសអ្នកណា...? ចុកទ្រូងណាស់មែនទេ?
ត្រូវហេីយចុកដល់ថ្នាក់និយាយមិនចង់ចេញ....

សុបិន្តពិត ( ផ្អាកសរសេរ )Where stories live. Discover now