ភាគទី៣ « ប៊ែនចាមីន?? »

184 27 1
                                    


      បន្ទាប់ពីជេយ៉ុនបាតសាកចោលស៊ុងហ៊ុនមកនាយរស់នៅដូចជាស្លាប់ ឈឺចាប់ក៏គ្មានអ្នកណាដឹងក្រៅពីខ្លួនឯងទេវតាដាច់ចិត្តយកមនុស្សល្អដូចជាជេយ៉ុនពិតមែនហេស៎?? 5ឆ្នាំហេីយ 5ឆ្នាំដែរស៊ុងហ៊ុនដេកអោបទុកម្នាក់ឯង គេងអោបក្ដីសោកស្ដាយចំពោះទង្វេីខ្លួនឯងរាល់ថ្ងៃ
     
      « បេីគេសុខៗស្រាប់តែផុតដង្ហេីមមិនដឹងល្អយ៉ាងមិចទេណ៎?? » ស៊ុងហ៊ុនឧទានឡេីងទាំងលេីកស្រាមួយកែវអកចូលមាត់មិនសល់សូម្បីមួយដំណក់
      « ជេយ៉ុនបងតែងតែគេងស្រមៃឃេីញស្នាញញឹមរបស់អូន ហឹក ហឹក វាហាក់នៅស្រស់ៗ បងក៏មិនចង់គិតដែរថាអូនពិតជាដាច់ចិត្តទៅចោលបងពិតមែន!!! » ស៊ុងហ៊ុនយំឡេីងឈូៗដូចជាបាក់ទំនប់ ពេលបាត់បង់ទេីបដឹងថាស្រឡាញ់ខ្លាំងពេលមាននៅក្បែរខ្លួនបែរជា មេីលមិនឃេីញតម្លៃទៅវិញ!!!
      « មែនហេីយជេយ៉ុន!!!! » នាយស្ទុះក្រោកទាញសោរឡានសំដៅចេញក្រៅផ្ទះ តែនេះគឺម៉ោង8យប់ទៅហេីយនាយចង់ទៅណា??
     
     ស៊ុងហ៊ុនមិននិយាយច្រេីននាយសំដៅទៅឡានរួចចេញទៅបាត់សូន្យឈឹងមិនឲ្យដំណឹងថានាយទៅណានោះទេ!!! តាមខ្ញុំគិតនាយប្រហែលជាទៅផ្នូររបស់ប្រពន្ធនាយទេដឹង??

  
    
     សារព័ត៌មានកូរ៉េ****

   « ថ្មីៗនេះយេីងបានប្រទះហ្នឹងរឿងរាវដ៏គួរឲ្យរន្ធត់ខ្លាំងមែន!!! លោក ផាក ស៊ុងហ៊ុន ក្នុងស្ថានភាពស្រវឹងខ្លាំងបេីកបរក្នុងល្បឿនលឿនខ្លាំងបណ្ដាលឲ្យមានគ្រោះថ្នាក់រវាងឡានដឹកទំនិញធំមួយ!!! ពេលនេះពួកយេីងមិនដឹងថាអាចជួយសង្រ្គោះបានឬអត់ទេ ព្រោះលោកត្រូវបញ្ជូនទៅដល់មន្ទីរពេទ្យហេីយ!!!

   របស់របរធ្លាក់ចុះពីលេីដៃ កាយប្រែជាទន់ល្អូកលោកស្រីមីនយ៉ុង ក៏ស្ទេីរតែដួលសន្លប់ភ្លាមៗកុំតែបានលោកផាកនៅជួយទប់ម្លេសគាត់ត្រូវដួលបាត់ហេីយ
  
    « មិនអីទេអូន សម្រួលអារម្មណ៍!!! ស៊ុងហ៊ុនគេមិនអីទេ!!! » លោកអង្អែលខ្នងប្រពន្ធតិចៗឲ្យគាត់សម្រួលអារម្មណ៍បេីមិនចឹងទេអាចគាំងបេះដូងបាន
    « បងឆាប់ឡេីងទៅមេីលកូនប្រុសយេីង!!! ហឹក ហឹក កុំឲ្យគេកេីតអីឲ្យសោះ!!! » មីនយ៉ុងដកដង្ហេីមមួយៗ ក្នុងចិត្តរំពៃនឹកតែកូនប្រុសបេីស៊ុងហ៊ុនផុតដង្ហេីមគាត់ក៏ផុតដូចគ្នា

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

សុបិន្តពិត ( ផ្អាកសរសេរ )Where stories live. Discover now