Part 1

2 1 0
                                    

   ការចាកចេញដែលមិនបានព្រាងទុក🛫

     2013ហេមិដែលកំពុងលាងចាននៅក្នុងហ៊ាងអាហារមួយដោយសារនាងមិនគ្រប់អាយុក្រៅពីហ៊ាងអាហារមួយនេះគ្មាននណាយកនាងធ្វើការនោះទេ ។ ពេលដែលបានឮពីដំណឹងថាប្អូនស្រីនិងប្ដូរជើងហោះហើរមកថ្ងៃ12ខែ1ឆ្នាំ2013គឺវាបានធ្វើឲ្យហេមិឈប់លាងចាននិងរត់យ៉ាងលឿនសម្ដៅទៅរកហ៊ាងលក់តុក្កតាមួយដែលយូមីទាម្ដាយនាង ទិញតុក្កតានោះតែត្រូវម្ដាយចុងចិត្តខ្មៅម្នាក់នេះបដិសេកទើបហេមិរកលុយដើម្បីទិញឲ្យនាងក្នុងថ្ងៃខួបកំណើត
     « អ្នក...មីង...ខ្ញ៉ំ...ចង់បានអាមួយនោះ » ហេមិដកដង្ហើមដង្ហក់លឿនៗដោយសារការ នឿយហត់ព្រោះនាងរត់មកឆ្ងាយណាស់ហើយចង្អុលតុក្កតាដែលយូមីចង់បាននោះ
     « មួយនេះតម្លៃ175$ » មីងចាងដែលត្រូវជាអ្នកលក់បានយកតុក្កតាពីលើពិដានចុះមកហើយប្រាប់ពីតម្លៃទៅកាន់ហេមិ
    « ហាស៎...175$អ្នកមីងលេងសើចមែន ទេ » ហេមិស្រែកយ៉ាងឮដោយភ្ញាក់ផ្អើលនិងតម្លៃយ៉ាងខ្លាំងលុយប៉ុននេះមិនមែននាង មិនមានទេតែនាងចង់យកលុយដែលរកបាន ដោយខ្លួនឯងមកទិញកាដូដើម្បីប្អូន
    « បើឯងយកមីងថែមអានេះឲ្យមួយចុះ » មីងចាងនិយាយទៅកាន់ហេមិដោយមិនភ្លេច ញញឹកដាក់នាងឡើយ
     « 80$ » ហេមិមិននិយាយច្រើនក៏តថ្លៃ យកតែម្ដង
     « មិនបានទេឥឡូវមីងឲ្យឯង160$ទៅ ចុះ » មីងចាងក្រវីដៃមិនព្រមនិងសំណើររបស់ហេមិ
     « 70$ » ហេមិកាន់តែតថ្លៃថោកទៅៗ ដោយមិននិយាយច្រើនឡើយ
     « មីងមិនបានសូម្បីថ្ងៃដើមផងនេះឥឡូវចេះចុះ158មីងចុះឲ្យ2$ទៀត » មីចាងធ្វើដៃពីរបញ្ចាក់ថាចុះឲ្យ2$ទៀត
     « 80 » ហេមិ
     « 157 » មីងចាង
     « 70 » ហេមិ
     « 150 » មីងចាង
     « 50 » ហេមិ
     « 130 » មីងចាង
     « 60 » ហេមិ
     « 100 » មីងចាងនិងហេមិប្រកែកទល់ មុខគ្នាយ៉ាងញ៉ាប់ធ្វើឲ្យមនុស្សនៅក្នុងហ៊ាង ងាកមកមើលគេគ្រប់ៗគ្នា
     « ខ្ញ៉ំនិយាយតែមួយមាត់ទៀតទេ30$ » ហេមិនោងយ៉ាងដាច់អាហ័ងការចេញមកកាន់អ្នកមីងចាង
     « មីងក៏មិននិយាយច្រើន80...អូស៎ » មីងចាងផ្លាត់មាត់ច្រលំបញ្ចុះតម្លៃថែមព្រោះមិញនេះពួកគេប្រកែកគ្នាយកឈ្នះរាងខ្លួនទើបធ្វើឲ្យជាប់មាត់
     « អូខេអ្នកមីងខ្ញ៉ំយក80នេះហើយខ្ចប់កាដូរមួយស្អាតមកមីង » ហេមិធ្វើមុខច្រឡើមយ៉ាងខ្លាំងពេលដែលអ្នកមីងចាញ់ ល្បិចខ្លួនបែបនេះ
     « ស៉ំខ្លាចឯងហើយនាងច្រឡើម » មីង ចាងក្រវីក្បាលតិចៗហួស70ចូល80ធ្លាយដល់90ដោយសារខ្លួនមកត្រូវចាញ់កលរបស់ក្មេងស្រីម្នាក់
     « ហិសហិស...មីងចាញ់ខ្ញ៉ំទៀតហើយនែស៎មីងលុយ » ហេមិសើចចេញមកតិចៗ ដោយសមចិត្ត
     « នេះយកទៅនិយាយចឹង... » មីងចាងគ្រាន់តែហុចប្រអប់កាដូរហើយប្រុងនិងសួររឿងយូមីមិនទាន់នាងរត់ចេញយ៉ាងលឿន
     « លាសិនហើយមីង » ហេមិរត់ដល់មាត់ ទ្វាហ៊ាងបានលើកដៃបាយបាយដោយមិន មើលក្រោយឡើយព្រោះនាងប្រញ៉ាប់ខ្លាំងណាស់ណាមួយជិតដល់ម៉ោងហោះហើរ ហើយណាមួយប្រលានឆ្ងាយទៀតផង
     « នាងច្រម៉ក់នេះ » មីងចាងញញឹមនិងទង្វើប្រញ៉ាប់ប្រញាល់របស់នាងតិចៗព្រោះ នាងតែងតែធ្វើអីប្រញ៉ាប់ៗបែបនេះឯងតែ លើកនេះខុសគ្នា
     ( យូមីចាំបងណាត្រូវតែចាំបង ) ហេមិកៀបកាដូរនិងក្លៀករត់ទៅរកឡានក្រុងទាំងចិត្តច្របូកច្របល់ឡាយឡំនិងការភ័យខ្លាចធ្វើឲ្យនាងចម្ពុបជើងដួលយ៉ាងខ្លាំង
     « អួយយ៉ួយ... » ហេមិក្រោកមកអង្គុយមើលមើលជង្គង់ដែលរយះចេញឈាមនោះ ហើយប្រុងក្រោកឡើងក៏មានដៃធំក្រាសមួយហុចមកជួយលើកនាង
     « អ្នកនាងមិនអីទេ » រាងក្រាសសូហ្គាអោនមើលមុខរបស់ហេមិហើយសួរនាំនាងក្រែងត្រូវអ្វីធ្ងន់ធ្ងរ
     « មិនអីទេអង្គុយហើយពូ » ហេមិអោន បន្តិចជាការដឹងគុណដោយមិនចាប់អារមណ៍ និងមើលមុខរបស់សូហ្គាឡើយហើយក៏រត់ ចេញទៅបាត់
     « អេ៎... » សូហ្គារកសួរឈ្មោះរបស់នាងតែរកតែឃាត់នាមិនទាន់សោះហើយគេក៏ ញញឺមនិងទង្វើររបស់នាងតិចៗមើលទៅ
     « នាងគួរឲ្យស្រលាញ់ណាស់ » សូហ្គា ដែលឈរមើលផែនខ្នងរបស់នាងតូចបាន និយាយចេញមកដោយមិនដឹងខ្លួន
     « អ្នកប្រុសឡើងឡានមកអ្នកស្រីកំពុងចាំនៅឯផ្ទះ » អងរក្សរបស់សូហ្គា
     « ជិះតាមនាងទៅ » សូហ្គាមើលទៅនាងតូចហើយបញ្ចាឲ្យកូនចៅជិះតាមនាង
     « តែ... » អងរក្ស
     « យើងប្រាប់ឲ្យតាមក៏តាមទៅ » សូហ្គា សម្លុតទៅកាន់អងរក្សធ្វើឲ្យពួកគេមិនអាច តវ៉ាបាន
     « ចាំផងកំទាន់ទៅអី » ហេមិស្រែកហៅឡានក្រុងពីក្រោយហើយព្យាយាមរត់តាមតែដូចយើងដឹងហើយមនុស្សឯណារត់ទាន់ ឡាននោះ
     « ចប់ហើយៗតាក់ស៉ីក៏ហៅមិនបានឡានក្រុងក៏ចេញចោលតែនេះមិនមែនជាឧបសគ្គ សម្រាប់ជុងហេមិខ្ញ៉ំឡើយ » ហេមិនិយាយ តែឯងហើយក៏កៀបកាដូរដៃម្ខាងហើយក៏រត់ មកឈរបិទភ្នែកពីមុខឡានមួយ
     « នែ៎...នាងឆ្គួតមែនទេ » អងរក្សដែល បើកឡាននោះចុះមកស្ដីឲ្យហេមិព្រោះធ្វើ ឲ្យគេចាប់ហ្វាំងបង្ខំធ្វើឲ្យលោកប្រុសត្រូវជ្រុលមកមុខតែនាងមិនខ្វល់ហើយដើរមកចូលឡានអង្គុយជិតសូហ្គាដែលតាមនាងមកក្រកិតៗពីក្រោយមិញនេះឯងទើបនាងឃាត់ ចំឡានគេនោះ
     « នាងចុះមក » អងរក្សនោះដើរមកទាញដៃរបស់ហេមិឲ្យចេញពីឡានតែនាងមិនព្រមហើយបានហក់ទៅអោបចង្កេះរបស់សូហ្គាជាការអង្វរគេឲ្យជួយនាង
     « មិនអីទេនាំនាងទៅកន្លែងដែលនាងចង់ទៅៗ  » សូហ្គាបញ្ចាឲ្យកូនចៅនាំនាងទៅធ្វើឲ្យនាងតូចដែលស្ដាប់ឮមុខរីកដូចគ្រាប់ជីត្រូវទឹកយ៉ាងចឹង
     « អគុណណាស់លោកពូ » នាងមិនបាន ដឹងថាគេម្នាក់នេះហើយដែលជួយនាងមិញនេះឯង
     « ទៅប្រលានយន្តហោះAKលោកបង មាឌធំអគុណច្រើន » ហេមិប្រាប់ទៅកាន់អងរក្សរបស់សូហ្គាហើយមិនចាំគេតបនោះ ទេនាងក៏បានពោលពាក្យអគុណទៅហើយ
     « ខ្ញ៉ំចាស់យ៉ាងនេះ » អង្គុយស្ងៀមសុខៗ សូហ្គាក៏បានហាស្ដីចេញមកធ្វើឲ្យនាងតូច មើលមុខគេទាំងឆ្ងល់
     « ទេមិនមែនទេលោកព...អត់ទេបង ប្រុសស្អាតណាស់គ្រាន់តែខ្ញ៉ំមានលោកពូ ម្នាក់អាយុប្រហែងបងប្រុសទើបហៅលោក ពូតែម្ដងទៅ » ហេមិរៀបរ៉ាប់រៃរាប់ធ្វើឲ្យអ្នក អង្គុយជិតនោះលួចសើចនិងនាងបន្តិចដែល

I love you because I love you ✨Where stories live. Discover now