ទិដ្ឋភាពអួលអាប់ អាកាសធាតុប្រែប្រួលចុះត្រជាក់ខ្លាំង លាយឡំជាមួយ សម្លេងទឹកភ្លៀង ខ្យល់បក់បោកយ៉ាងខ្លាំងក្លា រន្ទះបន្លឺឡើងខ្ទរខ្ទារពេញផ្ទៃមេឃដ៏អួលអាប់នោះ បណ្តាលឱ្យក្មេង ប្រុសម្នាក់រត់ពួនក្រោមគ្រែ ភិតភ័យជាពន់ពេក។
"អ្ហឹកៗ" សំឡេងអណ្តឺតអណ្តកបន្លឺឡើងនៅក្រោមគ្រែ កាយតូចចាប់ផ្តើមញ័រដៃជើងទទ្រើក ខ្លួនប្រាណពាសពេញដោយរបួសពេញដងខ្លួន មុខមាត់ស្លេកស្លាំង ព្រោះតែតក់ស្លុត ខណៈដែលកំពុងគេចខ្លួនពីអ្វីម្យ៉ាង។
"វានៅឯណា???អាក្មេង ថោកទាប ឆាប់ចេញមក បើមិនចង់សុីផ្តៅខ្លាំងជាងនេះ"សំឡេងគ្រលធ្ងន់ៗ បន្លឺឡើង ហើយម្នាក់នោះគ្មាននរណាក្រៅពីឪពុកចុងរបស់ក្មេងតូចម្នាក់នេះដែរ ក្នុងដៃម្ខាងកាន់ស្រា ម្ខាងទៀតកាន់ផ្តៅ ដើម្បីត្រៀមវាយអាល្អិតដែលរត់ពួនដោយភាពភ័យខ្លាច។
"អ្ហឹកៗ!!សូមមេត្តាកុំវាយធ្វើបាប ខ្ញុំទៀតអី ខ្ញុំខ្លាចហើយប៉ា អ្ហឹកៗ ម៉ាក់ៗ ជួយមីនៗផងអ្ហឹកៗ"អាល្អិតយំខ្សឹកខ្សួលតិចៗ ព្រោះខ្លាចថាបង្កជាសំឡេង ឱ្យប៉ាចុងឮប្រាកដជា សំណាងអាក្រក់ជាពុំខានឡើយ។តែជាអកុសល បុរសម្នាក់នោះក៏ឮទើបប្រញាប់ឱនទៅ ក្រោមគ្រែ បញ្ចេញស្នាមញញឹមកំណាចដាក់រាងតូចដែល សម្លឹងមកកាន់គេ ដោយភាពខ្លាចរអានោះ។
"អូហ៍!កូនចុងសម្លាញ់ចិត្តប៉ាម្តេចបាន មកពួនអីត្រង់នេះហាស៎??ឆាប់ចេញមក កូនសម្លាញ់ នៅក្រោមគ្រែយូរពេកមិនល្អឡើយ"ហាន់សុង មាននាមជាឪចុងចិត្តតិរច្ឆាន មួយថ្ងៃៗផឹកស្រាលេងល្បែង ល្បួងប្រពន្ធបោកយកលុយទៅសុីចាយ បុរសបែបនេះ ចរិតថោកទាបហួសនឹងថ្លែង ព្រោះតែមួយថ្ងៃៗ មិនគិតគូររកស៊ីស្អីទេ តោងទាមប្រពន្ធដែលជា មនុស្សស្រីទន់ខ្សោយទៅវិញ ពេលខ្លះមិនបានលុយក៏វាយដំប្រពន្ធកូនទាំងក្តីមិន អាសូរឡើយ។
"អ្ហឹកៗ!!!កុំវាយខ្ញុំអី អ្ហឹកៗ"ក្មេងតូច អាយុ10ឆ្នាំ មានមុខមាត់ស្រស់ស្អាត រាងរៅស្រឡូន ដូចទៅនឹងមនុស្សស្រី កំពុងតែលើកដៃសំពះអង្វរ.ក ដល់ឪចុងដែរមានចិត្តតិរច្ឆាន ដោយហេតុថារាល់លើក ត្រូវឪចុងវាយដំ ធ្វើឱ្យសាច់ដ៏ខ្ចី សឹងតែប្រែប្រួលមក ជាស្រគត់ស្រគំ លើដងខ្លួនក្មេងម្នាក់នេះ កន្លែងណាដែលគ្មានស្នាកស្នាមនោះ??
YOU ARE READING
♡គ្រងស្នេហ៍ លោកប៉ាចិញ្ចឹម♡ (ចប់✅)
Actionស្នេហាវាជារឿងដែលអាត្មានិយមបំផុត ជាពិសេសនៅពេលដែលយើងស្រឡាញ់នរណាម្នាក់អស់ពីចិត្ត ប៉ុន្តែអ្វីដែលទទួលបានមកវិញគឺជាការបោកប្រាស់និងការខកបំណង ដូចជានៅពេលនេះអញ្ចឹង÷ "បើប៉ាមិនស្រលាញ់ ម្តេច ផ្តល់ក្តីសង្ឃឹមឱ្យកូន ធ្វើអី??" ជីមីន ណៃហ្គារ៉ា "ត្រង់ណាដែរយើង ផ្តល់ក្ត...