ភាគទី២: វាសនាក្មេងកំព្រា

2.6K 173 3
                                    

"ម៉ាក់កុំជឿគាត់អី អ្ហឹកៗ សូមអង្វរម៉ាន់កុំជឿគាត់ កូនអត់បានធ្វើឡើយ ប៉ា-ប៉ាទេដែលចង់រំលោភកូន ហើយវាយកូនទៀត ម៉ាក់មើលទៅ អ្ហឹកៗ ខ្លួនប្រាណកូន សិទ្ធិតែរបួស គាត់ដាក់ទោសកូន អ្ហឹកៗ គាត់ធ្វើបាប កូនណាស់ ម៉ាក់ ហុឹកៗជួយមីនៗ ផងណា" ជីមីមហាស្តីទាំងទឹកភ្នែកបបូរញ័រតតាត់ ដៃជើងតូចៗ ស្រវាមកឱបម្តាយ សូមក្តីអាណិតតែអ្វីដែលបានមកវិញធ្វើឱ្យចិត្តក្មេងតូចកាន់តែអួលណែនពេញទ្រូងខណៈដែលឮប្រយោគរបស់អ្នកស្រីផាក÷

"ចេញពីផ្ទះរបស់យើង!!ហើយដកដៃដ៏ស្មោគគ្រោកមួយនេះចេញពីជើងរបស់យើងភ្លាម ព្រោះក្នុងចិត្ត របស់យើងពេលនេះពិតជារអើងនឹងរាងកាយរបស់ឯងណាស់ដឹងទេ ផាក ជីមីន!!!" អ្នកស្រីផាក ហាស្តីទាំង សម្តីធ្ងន់ៗ នៅចុងប្រយោគក៏ សង្កត់ពាក្យ ហាក់ដូចជាខឹងក្រោធនឹងកូន ក្នុងចិត្តគាត់ ពេលនេះគ្មានមនោសញ្ចេតនាឡើយ ទោះជីមីនយំអង្វរ.ក សូមមេត្តាគាត់យ៉ាងណាក្តីក៏គាត់ មិនអាសូរដល់ចិត្តកូនដែលជាឈាមជ័រចុងក្រោយឡើយ។

"ទេ!!ទេ!!អ្ហឹក!!ម៉ាក់កុំដេញកូនអីអ្ហឹកៗ បើ-ម៉ាក់ដេញកូនតើឱ្យមីនៗរស់នៅយ៉ាងណា?? អ្ហឹកៗ ជីវិតកូននឹងទៅជាបែបណា អ្ហឹកៗ បើគ្មានម៉ាក់នោះ សូមអង្វរម៉ាក់ប្រោសប្រណីដល់កូនផង"អាល្អិត ក្រវីក្បាលនឹងបដិសេធចំពោះពាក្យសម្ដីរបស់ម្តាយ ដៃតូចៗ នៅតែឱបក្រសោបជើងម្តាយជាប់ស្អិតរមួតបេះមិនចេញ ហាន់សុង ឃើញបែបនេះក៏កើតចិត្តក្តៅក្រហាយ រួចក៏ចាប់បោចសក់អូសទាញ កូនចុងចេញពីប្រពន្ធ គ្រប់ទង្វើរបស់ ហាន់សុង ពិតជា ហិង្សាណាស់។

"ចេញឱ្យឆ្ងាយពីប្រពន្ធយើងឬក៏ ដេកលើកជើងបម្រើតណ្ហារបស់យើង??"ហាន់សុង ពោលសម្តីសម្លុតជីមីន តែនៅចុងប្រយោគនាយក៏ឱនមកខ្សិបដាក់ត្រចៀកនាយតូចឱ្យបានឮ

"អ្ហឹកៗ!!លោកឯងជាបិសាច អ្ហឹកៗ"ជីមីន រើសបម្រះពេញ រង្វង់ដៃដ៏គម្រក់របស់ហាន់សុង ដោយមិនភ្លេចពោលពាក្យសម្តីស្អប់ខ្ពើមទៅកាន់គេ ផងដែរ
"ឯកគ្មានសិទ្ធិនិយាយបែបនេះដាក់ប្តីយើងឡើយ នៅដល់ណាទៀតចេញទៅ កន្លែងនេះ មិនត្រូវការឯងឡើយ ចង់ទៅងាប់ណាទៅៗ"ឮសូរពាក្យសម្ដីរបស់មាននាមជាម្តាយហើយធ្វើឱ្យជីមីន កាន់តែអួលណែនពេញទ្រូង និយាយអ្វីក៏មិនចេញ ដឹងតែម្យ៉ាងនោះគឺ ទឹកភ្នែកហូរប្រៀបដូចជាបាក់ទំនប់ បេះដូងប្រេះស្រាំ ដៃតូចៗ លើកមកឱបខ្លួនដោយគ្មានកម្លាំង

♡គ្រងស្នេហ៍ លោកប៉ាចិញ្ចឹម♡ (ចប់✅)Where stories live. Discover now