[ សង្វៀនបេះដូង បុត្រីម៉ាហ្វៀ ]The series ❤️(01)

24 1 0
                                    


រឿង៖ សង្វៀនបេះដូង បុត្រីម៉ាហ្វៀ
Episode 01
__________________\\\\\
     តឹបៗ តឹប
" ហឹកហឹក ... ហឹកហឹក " ក្មេងតូចអាយុប្រហែល៦ឆ្នាំអង្គុយយំក្បែរសួនច្បារម្នាក់ឯងបន្ទាប់ពីរត់ចេញពីភូមិគ្រឹះឆ្ងាយគួរសម ព្រោះតែនាងតូចបានរកឃើញការពិតម្យ៉ាងថា ខ្លួនឯងមិនមែនជាកូនបង្កើតរបស់ ម៉ាក់ប៉ាដែលចិញ្ចឹមបីបាច់មករហូតនេះទេ នាងជាកូនអ្នកដទៃ នាងមិនមែនជាអ្នកនាងតូចរបស់សម្ព័ន្ធពិតប្រាកដឡើយ ក្មេងតូចជូតទឹកភ្នែកបណ្ដើរ អោបខ្លួនប្រាណតូចរបស់ខ្លួនយ៉ាងគួរអោយអាណិតជាពន់ពេក ទោះនាងមិនទាន់ធំចេះគិតពិចារណាវែងឆ្ងាយ តែអារម្មណ៍មួយនេះវាពិបាកទទួលយកខ្លាំងណាស់
" ហឹកហឹក ... ម៉ាៗ... ដេតឌី.... ថេរ៉ាន់...ហឹកហឹក ខូចចិត្ត ថេរ៉ាន់ខូចចិត្តណាស់ ... " ក្មេងស្រីមុខក្រមិចៗគួរអោយថ្នាក់ថ្នមចាប់ផ្ដើមខ្លាចតិចៗព្រោះជុំវិញខ្លួនអត់មានមនុស្សដែលនាងស្គាល់នោះទេ គឺមានតែផ្លូវដែលមានឡានបើកកាត់ជារឿយៗ
     តឹបៗៗ សម្រិបជើងដើរមកកៀករាងតូចជារឿយៗ ធ្វើអោយថេរ៉ាន់ក្រឡេកទៅមើល នាងតូចប៉ះបានក្រសែរភ្នែកមុតស្រួច ព៌ណខ្មៅក្រិបមួយគូរដែលសម្លឹងមកនាងមិនព្រិចឡើយ បុរសវ័យជំទង់ចំពោះមុខមាន ទម្រង់មុខដែលប្រៀបបាននឹងទេវបុត្រនៅក្នុងរឿងAnimeដែលនាងមើលនៅផ្ទះជាមួយម៉ាៗ និងប្អូនប្រុសតូចរបស់នាងអញ្ចឹងសក់ព៌ណខ្មៅដែលរលាស់ទៅតាមខ្យល់បង្ហាញអោយឃើញទម្រង់មុខសង្ហារបានយ៉ាងច្បាស់ នាងតូចភ្លឹកមើលអ្នកម្ខាងទៀតរហូតមិនដឹងខ្លួនទេថាគេមកឈរនៅចំពោះមុខនាងទៅហើយ
" នាងល្អិត ម៉េចក៏យំ " មិនត្រឹមតែមានមុខសង្ហារនោះទេ សម្លេងរបស់គេវិញស្រទន់ បង្កប់ដោយភាពកក់ក្ដៅជាខ្លាំងទោះបីជាមុខរបស់គេគ្មានស្នាមញញឹមក្ដី
" ហឹកហឹក... ថេរ៉ាន់ខូចចិត្ត... " នាងតូចធ្លោយមាត់ប្រាប់មនុស្សមិនធ្លាប់ស្គាល់ដោយមិនដឹងខ្លួន សម្លេងសើចតិចៗរបស់ទេវបុត្រសង្ហាធ្វើអោយគេមើលទៅមានមន្ដស្នេហ៍ រហូតដល់នាងតូចចង់ចូលទៅប៉ះទម្រង់មុខនោះជាខ្លាំង គេស្អាតប្រៀបដូចជាមនុស្សស្រី មិនមែនត្រឹមតែសង្ហាធម្មតានោះទេ
" ត្រូវសង្សារសុំបែកឬ តែមិនអាចទេអាយុប៉ុណ្ណឹង ម៉េចនឹងអាចមានសង្សារទៅ គួរតែត្រូវអ្នកណាដណ្ដើមរបស់លេងច្រើនជាង " ប្រុសជំទង់និយាយលេងសើច ដោយធ្វើជាពិចារណា គេមើលទៅមុខតូច នឹងសម្លៀកបំពាក់របស់នាងក៏អាចស្មានដឹងដែរថាឪពុកម្ដាយរបស់នាងតូចម្នាក់នេះប្រាកដជាមិនធម្មតា ហើយក៏មុខមាត់ល្អជាមិនខានទើបអាចបង្កើតបានកូនស្រីគួរអោយស្រឡាញ់បែបនេះ
" ម៉េចក៏ដឹងថា ថេរ៉ាន់ គ្មានសង្សារ ហឹកហឹក ក្មេងប្រុសក្នុងថ្នាក់របស់រ៉ាន់សុទ្ធតែនិយាយថារ៉ាន់គួរអោយស្រឡាញ់ ថែមទាំងមានអ្នកអោយផ្ការ៉ាន់សុំរ៉ាន់ធ្វើសង្សារទៀតផង " នាងតូចប្រកែកតវ៉ាភ្លាមភ្លេចភាពខូចចិត្តមុននេះអស់រលីង  ភ្លេចទាំងថាមិនត្រូវនិយាយជាមួយមនុស្សប្លែកមុខដែលនាងមិនធ្លាប់ស្គាល់ នាងតូចតវ៉ាជាមួយអ្នកចំពោះមុខទាំងសម្លេងត្រឡិនៗព្រោះនាងមិនបានធំឡើងនៅក្នុងប្រទេសចិននោះឯង ភាគច្រើននាងមកទីនេះតែពេលដែលសំខាន់ជុំគ្រួសារប៉ុណ្ណោះ មនុស្សធំប្រឹងទប់ស្នាមញញឹមរបស់ខ្លួនពេលលឺសំដីដូចមនុស្សធំរបស់ក្មេងមាឌល្អិតនោះហើយ
" ហឹសហឹស មន្ដស្នេហ៍ខ្លាំងដែរតើ នាងតូច
តែថាម៉េចក៏យំ វង្វេងឬ ? " ប្រុសកម្លោះសួរម្ដងទៀត លើកនេះគេសួរបែបពិតប្រាកដ តាមពិតធម្មតាគេមិនមែនជាមនុស្សចិត្តល្អដល់ថ្នាក់នេះឡើយតាមធម្មតា ប៉ុន្ដែពេលក្រឡេកប៉ះក្រសែរភ្នែកមួយគូរនោះហើយគេបែរជាមិនដាច់ចិត្តដលរចេញទៅទាំងបែបនេះទាល់តែសោះ ម្យ៉ាងទៀតអារម្មណ៍របស់គេប្រាប់ថានាងជាក្មេងស្រីដែលមិនដូចក្មេងដទៃទេ
" ហឹកហឹក រ៉ាន់ប្រាប់មិនបានទេ វាជារឿងសម្ងាត់ តែរ៉ាន់ខូចចិត្តណាស់ ហិកហិក រ៉ាន់មិនចង់ទៅផ្ទះវិញទេ រ៉ាន់ខ្លាច " នាងតូចរៀបរាប់ព្រោះជាក្មេងទើបនាងមិនបានពង្រីកន័យឡើយ ថាតាមពិតនាងខ្លាចនឹងការប្រឈមមុខជាមួយការពិតនិងភាពភ័យតក់ស្លុតពេលដឹងថាខ្លួនឯងជាអ្នកណា ទោះនាងត្រឹមតែជាក្មេងអាយុ៦ឆ្នាំ តែថេរ៉ាន់ត្រូវបាន ឡេអ៊ែលបង្វឹកមកយ៉ាងល្អ បូកផ្សំជាមួយឈាមជ័រ ឡេនដឺរ៉ាស៍នៅក្នុងខ្លួន ក្នុងនាមជាអ្នកបន្ដវេនរបស់ត្រកូលនាងតូចក្លាយទៅជាក្មេង ក្លាហាន ដឹងខុសត្រូវជាងការគិតរបស់គ្រប់គ្នាទៅទៀត
" ចាំខ្ញុំជូនទៅរកប៉ាម៉ាក់វិញ តោះ "
" អត់ទេ អត់ទៅទេ ហឺៗ គាត់មិនមែនជាប៉ាម៉ាក់របស់រ៉ាន់ទេ
ហិកហិក " ប្រុសជំទង់ចងចិញ្ចើមនឹងសម្ដីរបស់ក្មេងស្រី មុខមាត់រូបរាងបែបនេះម៉េចក៏ថាគ្មានប៉ាម៉ាក់ ហើយម៉េចក៏មកតែងតោលម្នាក់ឯងបែបនេះទៅវិញ ឬថានាងត្រូវឪពុកម្ដាយធ្វើបាប ?
" បើមិន... ". ក្រិក!! ប្រុសជំទង់ស្ងាត់មាត់ពេលមានរបស់រឹងមកភ្ជង់នៅនឹងក្បាលរបស់គេ គេនៅស្ងៀមដៃមាំក្ដាប់ណែន ព្រោះគេដឹងច្បាស់ថារបស់នោះគឺជាអ្វី
" អោយក្មេងតូចនេះមកយើង " សម្លេងជនមិនស្គាល់មុខបញ្ជាប្រុសកម្លោះវ័យជំទង់ ថេរ៉ាន់ឃើញបងប្រុសចិត្តល្អនៅស្ងៀមក៏ងើបឡើងដើរទៅជិត តែប្រុសជំទង់លើកដៃជាសញ្ញាឃាត់ ក្មេងតូចឆ្លាតឆាប់យល់ន័យក៏នៅស្ងៀមតាមគេប្រាប់
" ត្រឹមក្មេងតូចម្នាក់ត្រូវប្រើកាំភ្លើងដែរឬ ? " សម្លេងមាំសួរទៅមនុស្សអាក្រក់ មុននឹងលូកដៃចូលហោប៉ាវអាវថ្នមៗ ដកយកកាំបិតមុតស្រួចដែលមានឆ្លាក់និមិត្តសញ្ញាអ្វីម្យ៉ាងចេញមកបែបស្ងាត់ៗ
" បិទមាត់ហើយដើរចេញទៅ បើមិនទាន់ចង់ងាប់នោះទេ "
" ល្អ យើងចេញទៅក៏បានដែរ " ប្រុសជំទង់យល់ស្របរួចដើរចេញទៅថ្នមៗ ដោយកាំភ្លើងរបស់អ្នកម្ខាងទៀតឆ្ងាយពីគេយ៉ាងសន្សឹមៗ
" បងប្រុស... ហិកហិក " ក្មេងតូចដែលឃើញសភាពការណ៍មិនស្រួលក៏ពេបមាត់យំ នាងស្គាល់របស់ក្នុងដៃមនុស្សអាវខ្មៅនោះច្បាស់ថាជាអ្វី វាជាកាំភ្លើង កាំភ្លើងដែលអាចសម្លាប់មនុស្សបានមួយប៉ប្រិចភ្នែក នាងធំឡើងមកជាមួយវា ម៉េចក៏នាងមិនដឹងថាខ្លួនកំពុងតែគ្រោះថ្នាក់នោះ ប៉ាៗនាងនិយាយថា អ្នកដែលកាន់របស់នោះមាន២ប្រភេទទី១គឺប៉ូលីស ហើយមួយទៀតគឺជាមនុស្សអាក្រក់
" បងប្រុស កុំទៅ.... ហិកហិក " ប្រុសជំទង់មិនខ្វល់សម្លេងយំនោះឡើយគេនៅតែបោះជំហ៊ានទៅមុខមិនឈប់  ក្មេងតូចយំសស្រាក់រហូតថ្ពាល់ក្រពុំជោគដោយទឹកភ្នែករបស់នាង មនុស្សអាក្រក់ឃើញថាអ្នកម្ខាងទៀតទៅហើយ ក៏ញញឹមបែបកំណាច រួចដើរសំដៅទៅរកក្មេងតូចដែលជាគោលដៅ
     ហ្វិបហ្វិប!! កាំបិតតូចៗប្រហែលជា៥ហោះមកចាក់បំពង់ករមនុស្សអាក្រក់ភ្លាមៗ រហូតធ្វើអោយឈាមបាញ់សាចពេញមុខក្មេងស្រីតូច ដែលធ្វើអោយប្រឡាក់ដល់ខោអាវគួរអោយស្រឡាញ់នៅលើខ្លួនសសាច រូបរាងនាងតូចពេលនេះដូចទើបនឹងងើបពីថ្លុកឈាមអញ្ចឹង ភ្នែកតូចបិទ ជើងទាំងគូរញ័ររហូតទន់ស្រុតចុះ
" ហ្ហឺៗ... ហ្ហឹក " ថេរ៉ាន់ប្រឹងទប់សម្លេងរបស់ខ្លួនមិនអោយស្រែកខ្លាំងៗ ព្រោះម៉ាៗរបស់នាងធ្លាប់ប្រាប់ថាជាក្មេងស្រីមានរឿងអ្វីត្រូវចេះអត់ធន់ ត្រូវបង្វឹកចិត្តខ្លួនឯងអោយធ្ងន់ ត្រូវចាំថាខ្លួនជាទាយាទរបស់ត្រកូលម៉ាហ្វៀដ៏មានឥទ្ធិពលទឹកភ្នែកត្រូវស្រក់ដើម្បីតែគ្រួសារប៉ុណ្ណោះ កុំស្រក់ព្រោះមនុស្សអាក្រក់
      កន្សែងព៌ណខ្មៅផ្ដិតលើមុខតូចក្រមិចថ្នមៗ និងពោពេញទៅដោយភាពទន់ភ្លន់ ថេរ៉ាន់រំកិលខ្លួនតិចៗទៅរកគេ ព្រោះដឹងដល់ចំហាយសុវត្ថិភាពចេញពីខ្លួនប្រុសកម្លោះ
" ខ្លាចទេ លែងអីហើយ ឈប់យំទៅ " សម្លេងមាំសួរទៅរាងតូចដែលនៅក្នុងរង្វង់ដៃខ្លួន មុននឹងលួងលោមនាង
" ហ្ហឺៗ... " ស្រីតូចគ្រវីក្បាលអណ្ដឺតអណ្ដក ទោះខ្លាចតែក៏មិនព្រមនិយាយចេញមក ព្រោះក្រៅពីគ្រួសារនាងតូចមិនធ្លាប់បញ្ចេញអារម្មណ៍របស់ខ្លួនឯងឡើយ គេជាមនុស្សទី២ដែលមើលឃើញនាងយំបែបនេះ ក្មេងស្រីអាយុ៦ឆ្នាំបែរជាចេះគិតដូចមនុស្សធំទៅវិញក្នុងចំណុចមួយនេះ
" ចង់ទៅជាមួយគ្នាទេ ? " ប្រុសជំទង់បោះដៃស្រឡូនរបស់ខ្លួនទៅអោយក្មេងតូចចាប់ ថេរ៉ាន់សម្លឹងមុខគេ ឆ្លាស់នឹងដៃធំចំពោះមុខ ទាំងក្ដីពិចារណា ហើយក៏ភ័យខ្លាច
" ឬក៏ចង់ត្រឡប់ទៅផ្ទះវិញ? " សំណួរលើកទី២ធ្វើអោយនាងតូច រលីងរលោងម្ដងទៀត នាងតូចដែលជាក្មេងតូចធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ផ្ទួនៗ ផ្លូវចិត្តនាងត្រូវបានវាយប្រហារយ៉ាងដំណំ នៅ វិលវល់ គិតអ្វីមិនចេញ ចិត្តមួយចង់ទៅរកប៉ាម៉ាក់វិញ ចិត្តមួយទៀតមិនហ៊ានទទួលយកការពិតខ្លាចថាគាត់នឹងធ្វើដូចដែលអ្នកបម្រើរបាននិយាយ ហើយ ពេលជួបអ្នកចំពោះមុខដែលចេញមកការពារនាងពីមនុស្សអាក្រក់ក្មេងស្រីក៏ទោរទន់បានយ៉ាងងាយ ក្រសែរភ្នែកមាំបានសណ្ដំចិត្តក្មេងស្រី
" បងប្រុសឈ្មោះអី? ហ្ហឹក "
" ជីឈិន ... ជីឈិន ធៀន " ប្រុសជំទង់ដាក់ខ្លួនអង្គុយរួចនិយាយនៅក្បែរមុខតូច តិចៗ
" តែបើនាងល្អិតចង់នៅជាមួយខ្ញុំ ខ្ញុំនឹងអនុញ្ញាតអោយហៅថា ហ៊ា  ហើយ.. តទៅនេះជីវិតនាងនឹងក្លាយជារបស់ហ៊ា គ្មានអ្នកណាអាចប៉ះនាងល្អិតបានសូម្បីតែចុងសរសៃសក់ ហ៊ាសន្យា " សម្លេងមាំដ៏សែនកក់ក្ដៅ ខុសពីក្រសែរភ្នែកដែលសម្លឹងទៅដើមទ្រូងខាងឆ្វេងរបស់ក្មេងតូចមិនដាក់ ប្រុសជំទង់លើកដៃអង្អែលក្បាលតូចថ្នមៗ ធ្វើអោយក្មេងតូចទោទន់ទៅរកភាពកក់ក្ដៅរបស់គេ បូករួមនឹងក្រសែរភ្នែកស្រស់ស្អាតមួយគូរនោះទៀត ថេរ៉ាន់ងក់ក្បាលតិច ហើយក៏ចូលទៅអោបអ្នកម្ខាងទៀតជាប់ ទាំងដែលនាងបានជួបគេត្រឹមតែ១០នាទីប៉ុណ្ណោះ
" ហ៊ា " សម្លេងតូចហៅសព្វនាមក្បែរត្រចៀកគេ ធ្វើអោយចង្វាក់ដង្ហើមរបស់ជីឈិនលោតញាប់ជាខ្លាំង គេនៅស្ងៀមហាក់ដូចត្រូវមន្ដសណ្ដំ មុននឹងរាងក្រាស់លើកនាងតូចដែលប្រឡាក់ទៅដោយឈាមបីជាប់ក្នុងរង្វង់ដៃ រួចសម្លឹងទៅកាមេរ៉ាតាមដងផ្លូវមិនដាក់ភ្នែក ជីឈិនមិនគិតច្រើនបន្ដទៀតគេនាំនាងតូចដើរចេញទៅដោយមានឡានខ្មៅមួយគ្រឿងឈប់ចាំជាការស្រេចព្រោះមុននេះគេគ្រាន់តែចុះដើរលំហែរខួរ មិនស្មានថាការសម្រេចចិត្តរបស់គេ ក្លាយទៅជារង្វង់ព្រហ្មលិខិតដែលបណ្ដាលអោយជួបនាងតូចក្នុងរង្វង់ដៃគេពេលនេះសោះ

[ សង្វៀនបេះដូង បុត្រីម៉ាហ្វៀ ]The series ❤️Where stories live. Discover now