ភាគទី3[យើងវាសនាពិតជាអោយពួកគេជួបគ្នាម្ដងទៀត]

0 0 0
                                    

ភាគទី ៣ [ តើវាសនាពិតជាអោយពួកគេទាំងពីជួបគ្នាម្ដងទៀត]

*❗condo ❕*
«ស៊ូលអាន...នីនី?!!»យ៉ុងជុងបានត្រឡប់មកពីចេជូដល់មុខខនដូររបស់ខ្លួនភ្លាមក៏ប្រញាប់ហៅទរសព្ទ័ទៅមិត្តសម្លាញ់ដែលមើលថែនីនីដោយហេតុស៊ូលអានបានខលប្រាប់ខ្លួនពីល្ងាចថាខ្លួនមានធុរ:ចាំបាច់ត្រូវធ្វើនៅព្រឹកនេះក៏ប្រាប់ទៀតថាគេនឹងយកនីនីមកដាក់ហើយដោយមិនឃើញនីនីដែលស៊ូលអានយកមកទុកនៅមុខខនដូរបស់ខ្លួនក៏ខលទៅសួបញ្ជាក់ស៊ូលអាន
"យើងបានផ្ញើនីនីអោយនៅជាមួយស៊ូយុកដោយសាបន្ទប់របស់គេនៅជាប់ពីមុខបន្ទប់របស់ឯងកាលពីព្រឹកមិញនេះ"ស៊ូលអានបានលើកទូសព្ទ័តបមកយ៉ុងជុងដោយសំឡេងខ្សឹបៗព្រោះនាងកំពុងតែអង្គុយទល់មុខជាមួយបុរសសង្ហាម្នាក់ដោយមិនចង់អោយមានការរំខានដល់ដៃគូប្រាប់រួចហើយក៏ចុចបិទទូរសព្ទ័ពីយ៉ុងជុង
យ៉ុងជុងកាលបើដឹងហើយក៏ប្រញាប់ទៅឈរកោះទ្វានៅមុខបន្ទប់ដែលជាប់ខ្លួនអ្នកនៅខាងក្នុងដែលកំពុងតែអង្គុយមើលឆ្មាដែលស៊ូយុកយកមកផ្ញើតពីអតីតសង្សារអោយមិត្តបន្តយកអោយម្ចាស់គេវិញផងពេលនោះស៊ូងហុនក៏បានលឺសំឡេងគោះទ្វាបន្ទប់របស់គេគ្មាននណាក្រៅពីម្ចាស់ឆ្មាតូចនេះទេមើលទៅទើបគេបែទៅនិយាយជាមួយឆ្មាតូចថា«ប្រហែលជាម្ចាស់ឯងមកយកឯងហើយឆ្មាតូច»គេក៏លូកដៃចាប់យកឆ្មាដែលនៅក្នុងទ្រុង(កាបូប)នោះមកដាក់លើដៃត្រគងដើសំដៅទៅបើកទ្វា*ក្រាក*
«ស៊ូយ៉ុកខ្ញុំមកយ.......»យ៉ុងជុងនិយាយបានតែត្រឹមនេះក៏ឈប់និយាយអីលែងចេញទៀតនាងគាំងនៅនិងមួយកន្លែងពេលដែលនាងបានមើលមុខរបស់គេចំនាងនិយាយអីលែងចេញទៀតហើយព្រោះម្ចាស់ខនដូដែលនៅឈរពីមុខនាងមិនមែនស៊ូយុកដូចដែលស៊ូលអានបានប្រាប់នាងទេ
«យ៉ុង....»ស៊ូលហុនក៏បន្លឺសំឡេងមកខ្សាវៗឯនាក់ម្ខាងទៀតកាលដែលលឺគេហៅឈ្មោះខ្លួនហើយក៏ចាប់ផ្ដើមដឹងខ្លួនមកធម្មតាវិញស្រវ៉េស្រវ៉ាយកឆ្មាពីអ្នកម្ខាងទៀតយ៉ាងលឿនដោយមិនមាត់មិនកអីមួយម៉ាត់សោះឡើយនាងហាក់បីដូចជាមនុស្សដែលបាត់វិញ្ញាណពាក់កណ្ដាយពីក្នុងខ្លួនអីចឹង។
«........»យ៉ុងជុងក្រោយពីយកឆ្មាចេញពីក្នុងដៃស៊ូងហុនហើយនោះក៏ប្រញាប់រើខ្លួនចូលមកក្នុងបន្ទប់របស់ខ្លួនយ៉ាងលឿនឯស៊ូងហុនគេក៏មិនហានសួនាំនាងនោះឡើយព្រោះគេឃើញនាងភាំងៗភ្លឹកៗស្របពេលដែលបានជួបមុខគេម្ដងទៀតក្រោយពីពួកគេទាំងពីរនាក់បានបែកគ្នាអស់រយ:ពេល៥ឆ្នាំ......................................
....................................................................................................................................
«ពួកយើងជួបគ្នាម្ដងទៀតហើយ អត់ទេៗ ប្រហែលនេះមកពីខ្ញុំស្រមើស្រម៉ៃច្រើនហើយ តែ......!!»គ្រាន់ចូលក្នុងបិទទ្វារួចយ៉ុងជុងដាក់ឆ្មាចុះរួចយកដៃដ៏ស្រឡូនទាំងសងខាងមកខ្ទប់នឹងទ្រូងខាងឆ្វេងរួចក៏បានឧទាននៅក្នុងចិត្តរបស់នាងតែត្រូវបានកាត់សង្វាក់ដោយសំឡេងទូរសព្ទ័របស់នាងរោទ៍ឡើង..............
..................................................................
រ៉ើងៗៗ........សំឡេងទូរស័ព្ទក៏រោទ៍ឡើងធ្វើអោយយ៉ុងជុងដែលកំពុងតែភាំងមុននេះក៏ភ្ញាក់ខ្លួននិងសម្លេងដែលរោទ៍នោះនាងក៏ប្រញាប់យកទូរសព្ទ័មកមើលលេខដែលខលមកនាងគ្រាន់តែឃើញលេខនោះភ្លាមនាងក៏ប្រញាប់ប្រញាល់ចុចទទួលយ៉ាងលឿន
"អាឡូ យ៉ុងជុង ឯងចេញមកហើយរឺនៅនិងនេះពួកយើងមកជុំគ្នាអស់ហើយនៅតែឯងមួយទេ" (អ្នកដែលខលមកដោយយ៉ុងជុងបានសេវឈ្មោះថា យូណា)
«ពួកយើងដូរកន្លែងទៅ »
"Ok យប់ជួបគ្នា"
«.......»

ឃ្លូវើផ្ដើមស្នេហ៍ 🍀Where stories live. Discover now