ភាគទី 4
[ អតីតកាលយើងស្គាល់គ្នា បច្ចុប្បន្នកាលយើង
អ្នកដទៃ ]~ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ព្រះអាទិត្យរះពីទិសខាងកើតបញ្ចេញរស្មីពន្លឺជះចំចូលបន្ទប់ដែលនៅតាមមាត់បង្អួចនឹងនៅក្នុងបន្ទប់ទាំងមូលនេះគឺពោពេញទៅដោយរុក្ខជាតិម្យ៉ាងពណ៍បៃតងតាំងពីដើមដល់ស្លឹកនោះរុក្ខជាតិខ្លូវើ(clover 🍀) ដែលដើមខ្លះវាមានស្លឹកឆៀកជាបីរឺបួន មិនទៀងទាន់នោះទេ ~
«ហ្ហឺម...!!» សំឡេងបន្លឺឡើងមុនពេលដឹងខ្លួនរបស់ស្រីក្រមុំវ័យ23ឆ្នាំដែលគេងនៅគ្រែពូនទន់វាមិនមែនជាគ្រែ ឃីងសាយទេ វាមានទំហំតូចជាងគ្រែឃីងសាយ៍បន្តិច គ្រែនេះអាចផ្ទុកមនុស្សត្រឹមតែពីរនាក់តែអាចនៅសល់កន្លែងធំល្មមដាក់បានមនុស្សម្នាក់ទៀតបើជាកូនក្មេង នៅលើគ្រែធំល្មមមានរាងកាយស្រីក្រមុំម្នាក់បើងាកទៅទិសខាងកើតជាប់មាត់បង្អួចមានបុរសម្នាក់កំពុងតែអោយទឹកទៅរុក្ខជាតិ យ៉ាងប៉ិនប្រសប់បំផុត ៕
« ក្រោកហើយរឺ..!» សំឡេងនាយក៏បន្លឺសួអ្នកដែលក្រោកពីលើគ្រែកំពុងតែលើកដៃឈ្លីក្បាលខ្លួនឯងមិនទាន់បើកភ្នែកមើលសភាពជុំវិញខ្លួននៅឡើយ
សូងហុនកាលបើមិនលឺនាងឆ្លើយនាយក៏បន្តអោយទឹកផ្ការហូតរួចរាល់ក៏បែខ្លួនដើរទៅអង្គុយលើសាឡុងបាត់ទៅ៕**
« ហេតុអី...ក៏ក្បាលខ្ញុំឈឺម្លេះ រឺ ក៏អ្នកណាមកវាយក្បាលខ្ញុំ មិចក៏ខ្ញុំមិនចាំអីតិចសោះចឹង » យ៉ុងជុងរវល់ខ្វល់តែជាមួយក្បាលរបស់ខ្លួនឯងនាងមិនទាន់បានចាំភ្លឹកអ្វីដែលនៅជុំវិញខ្លួនបន្តិចសោះ រឺនាង ខ្លួនឯងមិនមានអារម្មណ៏ថាប្លែកទេ
«អ្អាយ.....!!...នេះ-នេះ មិនមែនផ្ទះខ្ញុំទេ » ក្រោយស្វាងភ្លាមដឹងខ្លួនចាប់អារម្មណ៍ពីរបស់គ្រប់យ៉ាងនៅជុំវិញខ្លួនហើយនោះនាងក៏ចាប់ផ្ដើមស្រែកចាចឡើងធ្វើអោយអ្នកដែលអង្គុយលើសាឡុងឯណេះលើកចិញ្ចើម ទម្លាក់ឯកសារចុះក្រោករឈរអស់មួយកម្ពស់បោះជំហានដើរទៅរកអ្នកដែលបង្ករសំឡេងស្រែកឡើងខ្ទរបន្ទប់ខនដូររបស់គេ៕«នេះជាបន្ទប់អ្នកណា.....ហើយខ្ញ...ខ្ញុំមកដេកទីនេះបានដោយរបៀបណា » យ៉ុងជុងនិយាយដោយលើកចិញ្ចើមឆ្ងល់របៀបឆ្ងល់ខ្លួនឯងមិចមិនចាំអីសោះបន្តិចចឹងដោយមិនបានចាប់ភ្លឹកនឹងបុរសម្នាក់ដែលឈរនៅមាត់ទ្វា បន្ទប់ទេ ក្រព័តដៃមើលសកម្មភាពឆោលោរបស់នាងយ៉ាងធម្មតា
![](https://img.wattpad.com/cover/345896331-288-k652436.jpg)
YOU ARE READING
ឃ្លូវើផ្ដើមស្នេហ៍ 🍀
Short Storyរឿងឃ្លូវើផ្ដើស្នេហ៍ជាប្រលោមលោកដំបង្អស់របស់ខ្ញុំផ្ទាល់ ~រឿងនេះនិយាយពីស្នេហារបស់មនុស្សស្រីប្រុសមួយគូដែលធ្លាប់បែកគ្នាហើយក្រោយពីជួបគ្នាម្ដងទៀត ម្នាក់ទៀតព្យាយាមចង់ចាប់ផ្ដើមដានស្នេហ៍ចាស់ម្ដងទៀតចំណែកម្នាក់ទៀតព្យាយាមគេចក្រោមហេតុផលមិនចង់ឈឺសារថ្មី តើពួកគេនិង...