ភាគទី៧

383 5 3
                                    

ស្រមោលមនុស្សប្រុសអូសមនុស្សស្រីរាងស្ដើងដែលស្ថិតក្នុងស្ថានភាពស្រវឹងសឹងទប់ប្រាណមិនរួចចាំងជះក្រោមពន្លឺព្រះចន្ទ្រ គោលដៅគឺតម្រង់ទៅរកឡានទូរ៍ពណ៌ខ្មៅរលោងស្រិលដែលចតចាំតាមទ្វារក្រោយនៃសាកលវិទ្យាល័យ ព្រោះ អេនថូនី បានទទួលបញ្ជាពី ណៃ(Knight) វ៉ាឡេស ឡាហ្គេសៀស ឲ្យប្រញាប់នាំ អាយ៉ាមិ ទៅរកដើម្បីចៀសវាសការប៉ះទង្គិចគ្នាជាមួយក្រុមរបស់ នាយធំ ដ៏អង់អាច។

ពួកគេមិនបានខ្លាចភាគីម្ខាងទៀត គ្រាន់តែមិនចង់បង្កចលាចលនិងអសន្ដិសុខក្នុងបរិវេណសាកលវិទ្យាល័យ ដោយសារវាអាចប្រឈមនឹងការមានពត៌មានចុះផ្សាយគគ្រឹកគគ្រេង។

«អេន...ថូ...នី...»មិនទាន់ដល់ទ្វាររបងផ្នែកខាងក្រោយស្រួលបួលផង អាយ៉ាមិ បើកមាត់បង្អូសសំឡេងហៅអ្នកម្ខាងទៀតតាមបែបមនុស្សស្រវឹង មុននឹងប្រឹងបើកភ្នែកមមីឲ្យអស់ ទាស់ត្រង់សតិស្មារតីរងឥទ្ធិពលសុរាធ្វើឲ្យស្រីក្រមុំបែងចែកមិនច្បាស់។

នាងធ្ងន់ក្បាល ចង់ដេក មិនចង់ដើរទៅណាទាំងអស់ តែដោយសារកម្លាំងអូសរបស់អ្នកម្ខាងទៀតវាខ្លាំងទើបរាងកាយតូចច្រឡឹងសឹងប៉ើងតាមខ្យល់។

«ខ្ញុំនឹងនាំនាងទៅជួបមនុស្សម្នាក់»អ្នកកំលោះប្រាប់ដោយសំនៀងត្រជាក់ស្រេប ពេលចេញប្រតិបត្តិការម្ដងៗ បុគ្គលិកលក្ខណៈរបស់គេត្រូវជំនួសដោយភាពម៉ឺងម៉ាត់ ម៉ត់ចត់ ដែលជាធាតុពិត មិនមែនក្នុងនាមជាប្រធាននិស្សិតដ៏សុភាព។

«ទេ...ទេ...ខ្ញុំ...ត្រូវការ...ត្រូវការ...បងប្រុស...»អ្នកស្រវឹងចាប់ខ្លឹមសារក្នុងសម្ដីរបស់គេបានព្រាលៗនិងព្យាយាមគិតតាម សរុបបានថា អេនថូនី នាំនាងទៅជួបអ្នកផ្សេងទើបគ្រវីក្បាល ហាមាត់ប្រាប់ពីតម្រូវការស្របពេលដើរសឹងព័ន្ធជើងគ្នា។

នាងត្រូវការត្រឹមតែបងប្រុស...បងប្រុសសំណព្វចិត្ត...

គេចិត្តអាក្រក់ដាក់នាងណាស់ នាងត្រូវតែទៅនិយាយ...និយាយជាមួយគេ...

អេនថូនី មិនបានតបតរាងស្ដើង ជ្រើសរើសងាកមកជ្រិមភ្នែករេសង្កេតមើលទិដ្ឋភាពជុំវិញខ្លួន ឃើញថាវាស្ងប់ស្ងាត់ គ្មានស្លាកស្នាមមានមនុស្សរបស់ នាយធំ ដាក់ពង្រាយកម្លាំង ម៉្លោះហើយក៏ស្រូតដំណើរ។

ទ្រនំស្នេហ៍ នាយធំ (Tale of The Villain)Where stories live. Discover now