ភាគ 1

4 0 0
                                    


ផ្តើមរឿង....

"លោកប្តី" សម្លេងស្រទន់ ប្រៀបដូចស្រទាប់ផ្កាឈូកប៉ះត្រូវនឹងទឹក បានបន្លឺរសម្លេងទៅកាន់មនុស្សជាទីស្រលាញ់ដែរកំពុង នៅមាត់បឹង នាងរត់ចូលទៅជិត ហក់អោបពីក្រោយ
"យ៉ាងមិច? រត់ហត់ទេ?" គេបានទាញនាងអោយមកគេងកើយភ្លៅមាំរបស់គេ អ្នកទាំងពីរ អង្គុយផ្តោះផ្តងស្នេហា ទៅវិញទៅមកយ៉ាងផ្អែមល្ហែម

"ចប់!!!!!" សម្លេងស្រែកបញ្ចប់ បិទសៀវភៅយ៉ាងរហ័ស បានលាន់ទ្រហឹងពេញបន្ទប់ នោះជាសម្លេងរបស់ នារីរាងតូចច្រឡឹង ទម្រេតខ្លួននៅលើពូក និទានរឿងម្នាក់ឯងនៅក្នុងបន្ទប់ជិតមាត់បង្អួច ដែលអាចមើលឃើញពីវាលស្មៅលាយឡំជាមួយសួនពោរទៅដោយផ្កាចម្រុះពណ៌ចម្រុះប្រភេទ ដែលទាក់ទាញសត្វល្អិត មេអំបៅឃ្មុំ គ្រប់ប្រភេទមកហោះហើរទុះលើសម្រស់ផ្កាទាំងនោះ

"រឿងនេះ ផ្អែមល្ហែមណាស់ ពិតជាធ្វើអោយអ្នកដទៃច្រណែនពិតមែន "នាងក្រមុំមានការអៀនព្រៀនរមៀលខ្លួននៅលើគ្រែដោយអឹបសៀវភៅជាប់ទ្រូង ទាល់តែធ្វើអោយសភាពមានការរញ៉េរញ៉ៃសក់បែកភ្លី ចេញសរសៃតាមសក់ដែលបានក្រងស្អាតបាត

*Knock knock*
សម្លេងគោះទ្វាបន្ទប់ពញ្ញាក់អារម្មណ៍នាងក្រមុំ អោយងាកមើលតាមប្រភពសម្លេង នោះគឺជាស្រីបម្រើផ្ទាល់ខ្លួនរបស់នាង
"អ្នកនាង លោកម្ចាស់ត្រាស់បង្គាប់អោយទៅជួប ព្រោះមានភ្លៀវមកលេង"
"ច៎ា ខ្ញុំទៅឥឡូវហើយ!"នាងក្រមុំរូតរះរៀបចំរាងកាយអោយរៀបរយ ដោយបន្ថែមក្រែមពណ៌ផ្កាឈូកបែកក្រហមបន្តិច អោយមើលទៅស្រស់ឆើតឆាយដូចជាផ្កាក្នុងសួន

"អ៊ុំលី!!!!!" នាងក្រមុំរត់ចុះពីលើជណ្តើរដោយស្រែកទ្រហឹងហៅឈ្មោះអ្នកជាអ៊ុំដែលអង្គុយលើសាឡុងកន្លែងទទួលភ្លៀវ នាងរត់ត្រហេបត្រហបដោយមិនខ្វល់ពីសុវត្ថិភាពខ្លួន ដែរមិនដឹងថាការធ្វើបែបនេះអាចធ្វើអោយនាងរអិលមានគ្រោះថ្នាក់បាន...។

"នឹកខ្លាំងណាស់នៀក៎" លីណូ អោបក្រសោបក្មួយស្រីដោយក្តីនឹករលឹកព្រោះបានបែកគ្នាជាច្រើនឆ្នាំតាំងតែនាងក្រមុំនៅកុមារភាពមកម្លេស ទើបតែពេលនេះបានត្រឡប់មកភូមិស្រុកវិញ
"ឥឡូវធំពេញក្រមុំតែម្តងហើយណ៎"
"មានគូរគាប់ចិត្តហើយឬនៅហ្នឹង?"
"មានគូរមកពីណាបងអើយ បើមួយថ្ងៃៗសង្ងំតែក្នុងបន្ទប់នោះ" អ្នកជាម្តាយនិយាយចំអន់បណ្តើរសើចនឹងកូនស្រីបណ្តើរ ក៏ព្រោះតែវាជាការពិត បើមិនក្នុងបន្ទប់ ក៏នៅក្នុងសួនច្បារចេញមិនទាំងផុតពីរបងផ្ទះផង គ្រប់គ្នាគ្នាសើចកក្អឹកពេញបន្ទប់ទទួលភ្ញៀវ អត់អោយនាងក្រមុំ មានភាពអាម៉ាស់មិនបាន
"និយាយអញ្ចឹងបងមកថ្ងៃនេះ មានការនឹងណា៎"
"ការអ្វីទៅបង"
"គឺឃើញក្មួយធំហើយ ចង់យកទៅទីក្រុងលេងខ្លះ ណា៎មួយក៏បញ្ចប់ថ្នាក់វិទ្យាល័យហើយមិនអញ្ចឹង?"
"បាទត្រូវហើយបង កំពុងតែរកសកលវិទ្យាល័យអោយតែម្តង តែមិនដឹងថាសមីខ្លួនគេចង់រៀនខាងផ្នែកអ្វី"ខណៈពេលចាស់ទៅនិយាយសាច់ការណ៍ នាងក្រមុំក៏សុំខ្លួនចេញមកខាងក្រៅ ដោយទាញកង់នៅជិតសួនច្បារជិះ បំណងចង់ទៅណាក៏មិនដឹង
_

អំណាចស្នេហ៍🦢✨Where stories live. Discover now