ភាគទី០៣:សុំទោស??

141 30 6
                                    

    ក្រោយពីបញ្ចប់ការជួបជុំទទួលCEOថ្មីរួច បុគ្គលិកគ្រប់គ្នាក៏ត្រូវចូលមកធ្វើការធម្មតា
តាមតួនាទីរៀងៗខ្លួន។
     រាងតូចច្រលឹងចូលមកអង្គុយក្នុងតុធ្វើការ ចាប់កាន់ឯកសារprojectដែលរប៉ាត់រប៉ាយព្រោះតែការកែសម្រួលមុននេះយកមករៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនព្រោះតែបន្តិចទៀតនឹងត្រូវយកទៅឲ្យប្រធានថ្មី ប៉ុន្តែមិនទាន់បានរៀបចំហើយស្រួលបួលផងក៏ស្រាប់តែមានទឹកអ្វីម្យ៉ាងពណ៍ដូចជាកាហ្វេជះមកពេញទំហឹងធ្វើឲ្យប្រលាក់ក្រដាស់ឯកសាររបស់រាងតូចទាំងស្រុង។
     «អូយ!!»ត្រូវហើយនោះគឺជាកាហ្វេរបស់ ស្រីស្រស់រាងតូចច្រលឹងដូចម៉ូឌែលលីអីនជាបុគ្គលិកឆ្នើមនោះដែលមិនដឹងជាដើរចេញមកពីប្រលោះណាកាន់កែវកាហ្វេក្តៅនៅក្នុងដៃមកធ្វើឲ្យកំពប់ស្រោចពេញឯកសាររបស់រាងតូចមើលលែងយល់!នេះត្រូវយកទៅឲ្យអគ្គនាយកបន្តិចទៀតនេះផង យប់មិនខានទេជីមីន!!!
     «នេះលីអីននាងយ៉ាងម៉េចហ្នឹង?»យ៉ុនណា ដែលជាមិត្តម្នាក់របស់រាងតូចអង្គុយទល់មុខគ្នានោះប្រញាប់ស្ទុះឡើងស្រែកសួរទៅនាងក្រមុំទាំងខឹង។
     «យើងគ្មានចេតនាទេ គឺមុននេះមានអ្នកដើរមកប៉ះទើបយើងជ្រុលដៃធ្វើឲ្យកាហ្វេនេះកំពប់ទៅ!»ស្រីស្រស់បបូតមាត់ក្រហមដូចម្ទេសទុំគ្មានអារម្មណ៍ថាខុសចំពោះទង្វើរបស់ខ្លួនបែរជាឈរនិយាយធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញ។ពិតណាស់នាងម៉េចនឹងអាចមានអារម្មណខុសចំពោះមនុស្សដែលនាងមិនពេញចិត្តនោះ ក៏ព្រោះតែជីមីននេះមានប្រជាប្រិយភាពជាងនាងនៅក្នុងក្រុមហ៊ុននោះអី!បុគ្គលិកម្នាក់ណាដែលថាមិនស្រលាញ់ចូលចិត្តជីមីននោះ?ព្រោះតែរាងតូចសុភាពនឹងស្មោះត្រង់ការងារក៏មិនអន់ចិត្តក៏បានចេះយកអាសាអ្នកដទៃរឿងអីមិនឲ្យគ្រប់គ្នាពេញចិត្តនឹងគេនោះ តែរឿងនេះលីអីនគិតថារាងតូចសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅវិញ និយាយរួមនាងមិនពេញចិត្តតាំងពីថ្ងៃដែលជីមីនចូលមកធ្វើការដំបូងមកម្លេះ។
      «យើងមិនជឿ! នាងមានចេតនាច្បាស់ណាស់ ឆាប់សុំទោសជីមីនភ្លាមទៅ!!»នាងតូចយ៉ុនណាបន្តស្រែកឡើងឡែតៗ ព្រោះតែនាងស្គាល់ចរិកលីអីនច្បាស់នាងចូលធ្វើការនៅទីនេះមុនលីអីនទៅទៀត នាងមិនជឿទេថាមុននេះជារឿងចៃដន្យនោះ!អ្នកណាក៏ដឹងថាលីអីននេះមិនចូលចិត្តជីមីនដែរដូច្នេះវាសមហេតុសមផលណាស់ដែលគេគិតថានាងចង់បំផ្លាញ់រាងតូចនោះ។ស្រីស្រស់ស្រែកបង្គាប់ឲ្យនាងក្រមុំសុំទោសជីមីននូវអ្វីដែលនាងបានធ្វើរហូតផ្អើលអ្នកធ្វើការជាមួយគ្នាក្បែៗនេះងាកមកមើលព្រោងព្រាត។ខុសអីតែសមីខ្លួនបែរជានៅស្ងៀមមិននិយាយអ្វីទៅវិញ នេះគឺចប់អស់ហើយមែនទេ?បីសាចម្នាក់នោះម៉េចនឹងអាចទុកពេលឲ្យគេរៀបចំវាឡើងវិញទៅ??
     «សុំទោសហ៎? ហេតុអីក៏យើងត្រូវសុំទោសនូវអ្វីដែលមិនមែនជាកំហុសយើង?ម្យ៉ាងឯងត្រៀមតែអត់ការងារធ្វើដដែលចង់បានពាក្យសុំទោសទៅដាំទឹកផឹកបំបាត់ការឈឺចាប់នៅផ្ទះមែនទេ?»លីអីនមិនត្រឹនតែមិនសុំទោសរាងតូចហើយនៅនិយាយស៊កសៀតឲ្យមួយចាស់ដៃទៀត។នាងជឿជាក់ថាជីមីននឹងត្រូវបញ្ឈប់ពីការងារជាមិនខាន ព្រោះprojectនាងល្អជាងស្រាប់ទៅហើយ ឥឡូវរាងតូចក៏ខូចឯកសារអស់ទៀត!ចង់យកអីមកប្រៀបនឹងនាងបានទៅ??
      «ណ៎ែស្រីកញ្ច្រោង នាងសំអាងស្អីមកមើលងាយជីមីន?នាងស្មានតែខ្លួនឯងអស្ចារ្យណាស់ឬ?ឆាប់សុំទោសជីមីនភ្លាមទៅបើមិនចង់ឲ្យយើងទះ!!»យ៉ុនណាច្រឡោតឡើងកាន់តែខ្លាំងកាលដែលលឺគេមើលងាយមិត្តរបស់ខ្លួន នាងបម្រុងនឹងហក់ទៅទះកំភ្លៀងលីអីនទៅហើយតែក៏ត្រូវជីមីននិងសីុអ៊ុនរួមទាំងអ្នករួមការងារផ្សេងទៀតឃាត់ទាន់ដើម្បីកុំឲ្យមានបញ្ហាធំ។
     «បានហើយៗយ៉ុនណា កុំបង្កររឿងអីយើងសុំ!»ជីមីនចាប់ករដៃតូចជាប់ខណៈព្យាយាមនិយាយលួងលោមរំងាប់អារម្មណ៍នាងវិញ។
     «ជីមីនហ៎ា!ឯងកុំស្លូតពេកបានអត់? នាងចង់រករឿងធ្វើបាបឯងច្បាស់ណាស់ ម៉េចក៏មកថាយើងចង់បង្កររឿងទៅវិញ?»ស្រីស្រស់យ៉ុនណាងាកមកនិយាយជាមួយជីមីនវិញទាំងរៀងអន់ចិត្តបន្តិចដែលត្រូវជីមីនមកថាខ្លួនចង់បង្កររឿងទាំងដែលខ្លួនចង់ការពារមិត្តសោះហ្នឹង។
     «មិនមែនទេ!យើងមិនចង់ឲ្យឯងមានបញ្ហា បញ្ឈប់ត្រឹមហ្នឹងទៅបើនាងនិយាយថានាងគ្មានចេតនាទេក៏តាមហ្នឹងទៅ ទោះនាងសុំទោសក៏មិនអាចកែខៃអ្វីបានដែរ!»ជីមីនព្យាយាមនិយាយដើម្បីបញ្ចប់រឿង កុំឲ្យមានជម្លោះទាន់ តែព្រោះតែបែបបែរជាធ្វើឲ្យយ៉ុនណាខឹងទៅវិញ។
     «យើងពិតជាមិនចូលចិត្តឯងត្រង់ចំណុច នេះពិតមែនជីមីន!ហេតុអីក៏ឯងចេះតែលើកលែងឲ្យមនុស្សគ្រប់គ្នាដែលមានបំណងអាក្រក់លើខ្លួនឯងអញ្ចឹងនោះ?យើងអន់ចិត្តហ្នឹងឯងណាស់!!ចាប់ពីថ្ងៃនេះទៅឯងចង់ធ្វើស្អីធ្វើទៅយើងមិនខ្វល់ទៀតទេ!»បញ្ចប់ប្រយោគយ៉ាងវែងអន្លាយ រាងតូចច្រលឹងបោះជំហ៊ានដើរចេញទៅបាត់!ដោយអារម្មណ៍អាក់អន់ចិត្តទៅលើរាងតូចជាពន់ពេក។
     «ហ្ហឹស!»ស្រីស្រស់អោបដៃញាក់ស្មា ដើរចេញទៅខណៈញោចស្នាមញញឹម ចុងមាត់បែបសមចិត្តកាលដែលឃើញមិត្តភាពរបស់រាងតូចរង្គោះរង្គើ!ម្យ៉ាងក៏បានបំផ្លាញរាងតូចបានសម្រេចទៀត។
     «ឯងដូចជាលើសពេកហើយជីមីន មើលក៏ដឹងថានាងមានចេតនាម៉េចក៏ឯងមិនរករឿងហើយបែរជាថាឲ្យយ៉ុនណាទៅវិញ!»សីុអ៊ុនហាស្តីឡើងខណៈដើរចេញទៅតាមលួងយ៉ុនណាបែបមានអារម្មណ៍មិនពេញចិត្តទង្វើរបស់ជីមីនមុននេះដូចគ្នា។
     «...»ជីមីនមិននិយាយស្តី បានត្រឹមសង្ងំប្រម៉ូលឯកសាររបស់ខ្លួនទុកបន្តយ៉ាងស្ងាត់ស្ងៀមបំផុត ឯអ្នកផ្សេងក៏ងាកទៅធ្វើការងាររៀងខ្លួនវិញ។
     រីឯសីុអ៊ុនក៏រត់ទៅតាមយ៉ុនណាពីក្រោយ ដើម្បីនិយាយលួងលោមនាងឲ្យឈប់ខឹងនឹងរាងតូចទៀត!ទោះបីជាគេមិនពេញចិត្តទង្វើជីមីនយ៉ាងណាគេមិនចង់ឲ្យមិត្តរបស់គេឈ្លោះគ្នាដែរ។
     «ឈប់ខឹងជីមីនទៅ! យើងក៏មិនសូវពេញចិត្តដែរប៉ុន្តែឯងមិនគួរខឹងមិត្តខ្លួនឯងដោយសារស្រីម្នាក់នោះដែរ វាកាន់តែធ្វើឲ្យនាងបានចិត្តទៅវិញទេ!»សីុអ៊ុន
     «យើងពិតជាមិនយល់មែនទេ ម៉េចក៏ជីមីនស្លូតអីស្លូតយ៉ាងហ្នឹង?យើងអន់ចិត្តណាស់ដែលគេចេះតែលើកលែងឲ្យមនុស្សគ្រប់គ្នាអញ្ចឹងនោះ!»យ៉ុនណានិយាយឡើងទាំងយំបណ្តើ នាងមិនបានទៅខឹងស្អប់អីជីមីននោះទេគ្រាន់តែអន់ចិត្តបន្តិចប៉ុណ្ណោះ។
    
     សូមរងចាំភាគបន្ត...
     #Eunbie

    

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Jul 27, 2023 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

ជម្រៅស្នេហ៍សិស្សច្បងCEOKde žijí příběhy. Začni objevovat