ហេតុអ្វីបងធ្វើបែបនេះហ៎ាស ឆាប់និយាយមក ហឹម....... បងមានអូនមិនឆ្អែតមែនទេ បានជាបងទៅរកថ្មីតើបងចេះខ្មាសកូនទេ ហឹម.....
*ផិច ម្រាមដៃរបស់មនុស្សប្រុសម្នាក់ បានលើកដៃមកវៃអ្នកដែលជាប្រពន្ធ ដោយគ្មានចិត្តស្រណោះអ្វីឡើយ
នាងមានមើលខ្លួនឯងទេ វាគួរឲ្យខ្លាចជាងខ្មោចទៅទៀត អ្នកណាទៅភ្លឺស្រឡាញ់នាងឯងនោះ បានហើយចេញទៅកុំមករំខានក្ដីសុខរបស់យើង
អូនសុំអង្វរទៅផ្ទះជាមួយអូនមក បងចង់បានអ្វីក៏បាន ហឹម...មកផ្ទះជាមួយអូនមក សម្ដីយំស្រែកគួរឲ្យសង្វេគ ដៃអ្នកជាប្រពន្ធ ដើរទៅអង្រួនកដៃប្ដីនិយាយផង ក្នុងចិត្តនិយាយបន់ស្រន់ព្រះឲ្យលោកជួយនាង ក្នុងការឲ្យប្ដីត្រឡប់ទៅផ្ទះវិញ
ចេញទៅមិនចេះស្ដាប់គ្នាទេឬ ថាស្រែកមិនអស់ចិត្តនៅលូកដៃទៅច្រាននាងឲ្យដួលមួយទំហឹងទៀង
ម៉ាក់! ម៉ាក់យ៉ាងមិចហើយ សម្លេងក្មេងស្រីម្នាក់ដែលមានអាយុប្រហែល 6ឆ្នាំប៉ុណ្ណោះ បានរត់មកអោបម្ដាយ ដោយទ្រាំមឈរមើលទង្វើរបស់ឪពុងដល់ឃូឃៅម្នាក់នេះមិនបាន ក្មេងដែលមិនសូវដឹងអី ក៏បានព្យាយាមនិយាយប្រាប់ម្ដាយឲ្យចាន់ចេញពីកន្លែងដល់គួរឲ្យខ្លាចនេះ
ម៉ាក់តោះយើងទៅផ្ទះ ណាម៉ាក់ណា ឯម្ដាយវិញបន្ទាប់ពីឃើញអាកប្បកិរិយាកូនបែបនេះក្នុងចិត្តកាន់តែឈឺទ្វេដង ម្ដាយកូនពីអ្នកនេះក៏បានដើលចាក់ចេញពីបន្ទប់ខ្មៅងងឹតនេះបាតទៅ
តោះយើងមកស្គាល់នារីនិងកូនស្រីដល់គួរឲ្យអាណិតនេះវិញម្ដង
•ម្ដាយឈ្មោះ គីម ជិសូ
•កូនស្រីឈ្មោះ អាឈីន
តាមពិតទៅស្នេហាមួយគូរនេះ មិនសូវជាសប្បាយរីករាយតាំងពី ជីសូមានអាឈីនមកម្លេះ បើលតាមយើងដឹងពេលដែលជីសូសម្រាលកូននាងបាក់សម្រស់ជាខ្លាំង នេះហើយជាហេតុដែលអាប្ដីចង្រៃម្នាក់នេះវាទៅមានស្រី នាងហត់រឿងមើលកូនផង ហត់រឿងការងារផ្ទះផងមិនមានអារម្មណ៍មិនមានពេលទៅធ្វើខ្លួននោះទេ តែវាក៏បញ្ជាក់ឲ្យឃើញថាអាម្នាក់នេះវាស្រឡាញ់រកតែស្អាត់នោះទេ បើលមានស្រីណាបានវាហើយប្រហែលមិនស្រួលទេ តែវាកម្មតែម្ដង លូវយើងមកនិយាយពីរឿងជីវភាពវិញម្ដង គ្រួសារនេះមិនក្រនោះទេ ខាងប្ដីគេមាន តែខាងស្រីមិនសូវជាធូធារទេ នៅពេលដែលជីសូរៀបការបានមួយឆ្នាំ ម្ដាយរបស់នាងដែលនៅសល់តែម្នាក់គត់ក្នុងនាមជាអ្នកមានគុណបានលែចាក់លោកចោលនាង។
YOU ARE READING
រឿង បងជាប្ដីរបស់អូន «ចប់»
Mystery / Thrillerជីសូមានគ្រួសារមួយ។អ្នកគ្រប់គ្នាគិតថានាងពិតជាមានជីវិតដល់រីករាយណាស់ ព្រោះមើលទៅប្ដីរបស់នាងក៏ស្រឡាញ់នាង ទ្រព្យសម្បត្តិក៏មានច្រើន ដែលអាចនិយាយបានថាចាយមិនអស់ តែវាមិនដូចដែលបានឃើញនោះទេ ស្វាមីរបស់នាងបានលួចមានស្រី ធ្វើបាបនាង អ្វីដែលគេធ្វើគ្រាន់តែជាការសម្តែង ហើ...