ភាគទី7

293 21 0
                                    

•ព្រឹកបានមកដល់
« ហឹម...អាឈីនកុំអោបម៉ាក់រិតពេក...ម៉ាក់ថប់ដង្ហើមណាស់... »និយាយទាំងដែលភ្នែកមិនបានបើក វាប្រហែលម៉ោង6ជាងហើយ បើលតាមរាល់ថ្ងៃជីសូនាងឡើងរៀបចំម្ហូបឲ្យកូនទៅសាលាតែថ្ងៃនេះនាងងើបមិនរួចដោយសារតែយប់មិញគេងយូលពេក
« អាឈីន.....លែងម៉ាក់!.... »ដោយពិបាក ទ្រាំលែងបាននាងក៏បើកភ្នែកមកហើយស្រែកមួយទឹហឹង ក៏ប្រទះភ្នែកឃើញថាកូនក៏អោបនាងឯរ៉ូសក៏អោបនាង ដែលជាហេតុធ្វើឲ្យនាងភ្លឹកមួយរំពេច
រឹង...រឹង...សម្លេងរោទ៍បានឮឡើងដោយសារវាគ្រប់ម៉ោងដែលត្រូវរោទ៍
« អាម៉ោងចង្រៃ ដាក់ឲ្យរោទ៍ម៉ោង5វារោទ៍ម៉ោង 7 ហ្ហើយ.... »លូកដៃបិទម៉ោងរោទ៍ព្រោយនាងរើមិនរួច
« ន៎ែលែងខ្ញុំ!! »យកដៃរុញរាងក្រាសចេញ
« អឹម... »រ៉ូសលែងជីសូតែបែលជាអោបអាឈីនម្ដង
« ត្រូវគ្នាណាស់ណ៎ »ថាហើយគេក៏ឡើងទៅរៀបចំម្ហូបទាំងដែលមិនបានងូតទឹក
•7:40នាទី ទាំងឪនិងកូនក៏ដើលចេញពីបន្ទប់ទាំងមុខមិនទាន់អស់ងងួយ
« ភ្ញាក់ហើយហ៎... »កំពុងតែលើកចានដាក់លើតុក៏ឃើញអ្នកទាំងពីរដើរចេញមកជាមួយដៃលើកញីភ្នែក
« អឹម...... »រ៉ូស
« មកញុាំបាយខ្ញុំរៀបចំរួចរាល់ហើយ »
•អាហារពេលព្រឹកត្រូវបានបញ្ចប់យ៉ាងរលូន
« ន៎ែ..កាលនាងទៅផ្ទះវិញ »ជីសូដើលចេញពីបន្ទប់ទឹកក៏នឹកឃើញថានេះជាថ្ងៃថ្មីរ៉ូសមិនត្រូវនូវបន្ទប់នាងទៀតនោះទេ មិនចាំយូលក៏ដើរទៅដេញគេភ្លាម
« អើលខ្ញុំសុំនៅមួយថ្ងៃទៀតមក »
« នៅមួយថ្ងៃឬនៅរហូត »
« នៅរហូត »
« ហ៎ាស »
« គឺ...គឺយើងចង់សុំនៅមួយរយៈ តែមិនមែននៅទទេទេ លុយថ្លៃបន្ទប់ខុនដូយើងមិនយកទេ »
« ហើយវាថី ចាំបាច់មកដេកបន្ទប់ជាមួយខ្ញុំ គ្រែម្ចាស់ខុនដូមិនចឹង »រាងតូចបានដៃដោយចង់ធ្វើបាបនាយក៏ព្យាយាមរកពាក្យគ្រប់យ៉ាងនិយាយដេញដោលគេ
« អើល.....គឺថាយើងមិនចេះធ្វើម្ហូបទើបមកនៅជាមួយនាង »
« ចឹងរាល់ថ្ងៃចាប់ទុកខ្ញុំជាអ្នកបម្រើមែនទេ »
« អត់ទេ ហ្ហើយ..!!បានហើយចង់នាំនាងទៅកន្លែងមួយ »
« ទៅណា »
« ឆាប់ឡើង!តិចទៀតនាងនិងដឹងហើយ អើល..កុំភ្លេចយកអាឈីនទៅផង ខ្ញុំរងចាំនៅក្នុងឡានខាងក្រោម ខ្ញុំដឹងថានាងស្គាល់ឡានខ្ញុំ »និយាយចប់ហើយរ៉ូសក៏បានចុះជណ្ដើរយន្តមកខាងក្រោមបាតទៅ ដោយទុកឲ្យរាងតូចរៀបចំខ្លួនអាឈីនទាំងត្រដាប់ត្រដួលបានអីមែនចិត្តជួយគ្នាឲ្យហើយចាំចេញទៅអត់ទេ អានិងវាមធ្យមនៅឲ្យគ្នារៀបចំឲ្យលឿនទៀត ញាប់ម៉ង!

រឿង បងជាប្ដីរបស់អូន «ចប់»Where stories live. Discover now