ភាគទី6

283 26 0
                                    

« បានហើយ...បានហើយ.. លោកឆាប់ចេញទៅ »ជីសូក៏ទាញរ៉ូសមកខាងក្រោយមុននិងនិយាយដេញបុរសចេញ
« អ្នកទាំងពីរជាអ្វីនិងគ្នា មិចក៏ជិតស្និទ្ធម្លេះ »
« ជាអ្វីមិនសំខាន់ សំខាន់ឯងចេញទៅមុននិងយើងសម្លាប់ឯងទាន់ »រ៉ូសថាហើយបម្រុងនិងដើរទៅវៃបុរសទៀតតែត្រូវបានជីសូនាងឃាត់
« នាងកុំមកចេះពាក់ព័ន្ធនិងរឿងរបស់យើងចេញទៅ ប្រយ័ត្នយើងវៃនាងមិនស្គាល់ស្រី »បុរសខ្លាំងសម្ដីនិយាយចេញមកមើលងាយរ៉ូសដែលជាមនុស្សម្រីតែម្ដងគិតថានាងជាមនុស្សស្រីធម្មតាឬគិតខុសហើយ បានមួយដៃហើយនៅមាត់ខ្លាំងទៀត
« ឯងគិតថាយើងខ្លាចមែនទេ បើលខ្លាំងក៏ចូលមក »
« បានហើយ យើងចូលទៅក្នុងវិញទៅ »
« នាងសម្ដីខ្លាំង »
•ប្រាវ!!!សម្លេងស្នូរដកស្រាត្រូវបានមកបុកនិងក្បាលរបស់រ៉ូសដែលបណ្តាលឲ្យវាហូរឈាមចេញមកយ៉ាងច្រើន
« អាចង្រៃ »ចិត្តក្ដៅទប់លែងជាប់នាងស្រីក៏បានដាក់បុរសមួយដៃដែលបណ្តាលឲ្យគាត់ដេកសន្លប់ភ្លាមៗទោះគេសន្លប់យ៉ាងណាក្តីក៏នាងនៅតែវៃដែល
« ឈប់ទៅ!!! គេសន្លប់ហើយនាងកុំសាងបាបអីឈប់ទៅ! »ជីសូរត់ទៅទាញរ៉ូសចេញពីបុរសនិងអូសគេចូលទៅក្នុងបន្ទប់ មកដល់ខាងក្នុងរ៉ូសនៅតែខឹងមិនឈប់ចិត្តចេះតែចង់ឡើងទៅវៃគេ
« កុំទៅណាឲ្យសោះ តាទៅខ្ញុំដេញចេញពីបន្ទប់ហើយ »ជីសូក៏បានដើរទៅយកប្រអប់ថ្នាំមកព្យាបាលត្រង់ក្បាលរបស់នាយដែលរងរបួសយ៉ាងទម្ងន់នោះ នាងដើរមកជិតគេមុននិងចាប់ផ្ដើមលាយរបួស
« នាងឃាត់ខ្ញុំធ្វើអីបានតែវៃវាឲ្យងាប់តើ..អួយ »
« នៅឲ្យស្ងៀមកុំមាត់ច្រើនពេក »របួសក្បាលបុិននិងហើយនៅក្បាលរឹងចង់ទៅវៃគេទៀតបានតែធ្វើឲ្យឈឺជាងនិងទើបសម

« ម៉ាក់....ម៉ាក់ធំកើតអី.. »អាឈីនចេញមកពីបន្ទប់ឯដៃកាន់តុក្តតាក៏ប្រទះភ្នែកឃើញម៉ាក់ធំរបស់ខ្លួនឈាមពេញក្បាល ទឹកភ្នែកមិនដឹងជាកើតស្អីក៏រកហូរមក គ្នាក្មេងណាស់មកឃើញមនុស្សជាទីស្រឡាញ់របស់ខ្លួនបែបនេះតើអ្នកណាមិនភ័យមិនយំ?

« អូ...!មកម៉ាក់ធំ មកកុំយំ »លាដៃហៅក្មេងស្រីឲ្យមកចូលអោបខ្លួនទាំងដែលក្បាលកំពុងត្រូវរាងតូចលាងរបួសឲ្យ កអាឈីនឃើញចឹងក៏រត់មកអោបរ៉ូសមួយទំហឹងសឹងតែដួលនាងមកក្រោយ
« ម៉ាក់ធំកើតអី..ហ្ហឹម.... »
« អូ..កុំយំ..ម៉ាក់មិនអីទេ »លួងលោមកូនទាំងស្នាមញញឹមឆ្ងល់ម្លេះថាហេតុអីបានជាក្មេងនេះឆ្លាតម្លេះ បើលគេជាកូនរបស់នាងដឹងតែសប្បាយចិត្តខ្លាំងតែម្ដង🌚
« ហឹម..... »គេរិតតែអោបនាងយ៉ាងខ្លាំងលើសដើមទឹកភ្នែកវិញប្រឡាក់ពេញអាវរបស់រាងក្រាសឡើងជោក បែលទៅជីសូវិញមុខឡើងក្រៀមក្រំតែមិនមែនសោកសៅទេគឺសប្បាយចិត្តពេក សូម្បីតែខ្លួនគេក៏ឆ្ងល់ខ្លួនឯងដែល មិចក៏ឃើញសកម្មភាពនេះហើយធ្វើឲ្យនាងសប្បាយចិត្តអ្វីម្លេះ...

ពេលយប់ដោយហេតុថាខុនដូជីសូមានបន្ទប់តែពីរទេមួយគឺសម្រាប់កូនរបស់នាងមួយទៀតគឺសម្រាប់នាងផ្ទាល់
« ចូលមកធ្វើស្អី »ជីសូកំពុងតែគេងលេងលើពូកសុខៗក៏ឃើញរ៉ូសដើរចូលបន្ទប់របស់នាង
« ឲ្យយើងទៅគេងណាបើលបន្ទប់មានតែពីរនិង បន្ទប់អាឈីនគ្រែគេតូចណាស់យើងគេងមិនកើតទេ ឲ្យគេងដែលមក »
« ម្ចាស់ខុនដូទាំងមូលរកកន្លែងដេកមុនបានអាញហ្ហើយ »និយាយឌឺដាក់រាងក្រាស វាមិនដែលអាណាម្ចាស់ខុនដូទាំងមូលចង់ដេកបន្ទប់ណាក៏បាន បែលជារកកន្លែងដេកមិនបាន

« ឲ្យយើងគេងផងមក.អូ...អាឈីនតើម៉ាក់អាចគេងមួយម៉ាក់កូនបានអត់ »ប្រុងតែនិយាយអង្វរគេសុខៗក៏ប្រទះឃើញព្រះដែលជាអាឈីននិងឯងតែបុិននេះដឹងតែបានដូចចិត្តម៉ង

« បានតើ »
« ម៉ាក់ជាអ្នកសម្រេចចិត្តកូនគ្មានសិទ្ធិទេ »ឮកូននិយាយបែបនេះជីសូក្ដៅឆាវតែម្ដង គេជាម្ដាយអាឈីនត្រឹមតែជាក្មេងដែលនៅខ្ចីប៉ុណ្ណោះមិចនិងហ៊ានមកនិយាយដូចគ្រប់គ្រងខ្លួន!!
« ម៉ាក់កូនថាមិនឲ្យផងនិង... »
« ន៎ែ....កុំមកម្ញិកម្ញក់ដាក់កូនខ្ញុំ! »
« គាត់មានមិកមក់ដា់អូនណា... »
« កូនមិនយល់ទេ កូននាំគេទៅគេងបន្ទប់កូនទៅ »
« អត់ទេ អូនមកសុំម៉ាក់គេងដែលនិង ហួយ!...ម៉ាក់ឲ្យម៉ាក់ធំគេងដែលទៅ »អាឈីនដើរពីមាត់ទ្វារមកជិតគ្រែដែលមានម៉ាក់របស់គេកំពុងតែគេងផ្អែកខ្លួននិងក្បាលគ្រែ
« អត់ »
« ណា...ម៉ាក់ណា.. »យកដៃរបស់ខ្លួនទៅអង្រួនកដៃជីសូតិចៗមុននិងនិយាយដង្អូចល្ងូវៗ
« អត់ ម៉ាក់ថាអត់គឺអត់ »
« ម៉ាក់.... »
« ម៉ាក់កូនមានថាមិនឲ្យគេងណា គាត់និយាយតែពាក្យអត់និង ហើយយើងសុំគាត់គេងជាមួយតើចឹងមានន័យថាគាត់ឲ្យយើងគេង »
« អូ..មែនតើ »ទាំងឪទាំងកូននិយាយត្រូវរ៉ូវគ្នាហើយក៏ឡើងមកដេកលើពូកធ្វើមិនដឹង ឯជីសូវិញធ្វើមុខម៉ក់ៗឡើងមិនយល់នេះបានគេថាគោរពតាមពាក្យនិយាយមែន បើលដេញក៏ឲ្យដេញឲ្យចំប្រយ័ត្នដូចគូស្នេហ៍គេនិង
« ឡប់មែន »ដោយងងួយផងរាងតូចមិនបានតវ៉ាអីច្រើនទេនាងក៏ដាក់ខ្លួនគេងបាតទៅ

លើកនេះ admin ឲ្យបានតែ 800words(ពាក្យ)ជាងទេ សង្ឃឹមថាអ្នកទាំងអស់គ្នាមើលឆ្អែតណា☹️ចាំលើកក្រោយបំពេញឲ្យ1000 ok😩

•កុំភ្លេច 𝐕𝐨𝐭𝐞𝐬 ឲ្យ𝐚𝐝𝐦𝐢𝐧ផង🙏🤧
•ពាក្យទាំងអស់គ្រាន់តែជាការនិពន្ធប៉ុណ្ណោះ✨
•អរគុណសម្រាប់ការអានរឿងយើងខ្ញុំ 🌷📝
•សូមរង់ចាំទស្សនាភាគបន្ត🗞️📽️

រឿង បងជាប្ដីរបស់អូន «ចប់»Where stories live. Discover now