គូរដណ្តឹងមិត្ត

965 16 0
                                    

នៅក្នុងក្លឹបកម្សាន្តមួយកន្លែងដែលពោពេញទៅដោយមនុស្សយ៉ាងច្រើនកុះករ សម្លេងតន្ត្រីបែបកន្ត្រាក់អារម្មណ៍បានធ្វើឲ្យពួកគេរាំរែកពេញកណ្ដាលក្លឹបធ្វើឲ្យពួកគេបាត់ទុក្ខកង្វល់អស់

" អេ៎!ជុងហ្គុកយើងនៅទេនេះ " សម្លេងមនុស្សប្រុសម្នាក់បានបក់ដៃស្រែកហៅមិត្តរបស់ខ្លួនដើម្បីឲ្យគេឃើញ

" ឯងមកដល់យូរឬនៅ? "

" ទើបតែមកដល់ដែលទេ អង្គុយចុះមក "

" អឹម...ហើយចុះនេះអ្នកណា? " ជុងហ្គុកសួរមិត្តភក្តិរបស់ខ្លួនអំពីរវត្តមានរបស់មនុស្សម្នាក់ដែលអង្គុយជិតមិត្តខ្លួន

" គេជាគូរដណ្ដឹងរបស់យើងឈ្មោះថេយ៉ុង " យ៉ាងហូនិយាយប្រាប់ជុងហ្គុក

" សួរស្តី " ថេយ៉ុងនិយាយទៅកាន់នាយទាំងញញឹមយ៉ាងស្រស់ដែលធ្វើឲ្យគេឡើងភ្លឹកភ្លាំង ទំរាំតែគេទាញស្មារតីមកវិញបាននាយក៏ញញឹមតមទៅវិញ

យ៉ាងហូនឹងជុងហ្គុកបានអង្គុយផឹកជាមួយគ្នានិយាយពីនេះពីនោះយ៉ាងហូរហែរតែជុងហ្គុកបានត្រឹមតែយកត្រចៀកស្ដាប់ប៉ុណ្ណោះចំណែកភ្នែកវិញគឺសម្លឹងទៅកាន់នាយតូចយ៉ាងព្រាន ចំណែកថេយ៉ុងទទួលបានក្រសែភ្នែកសម្លឹងរបស់គេ គេអៀនសឹងតែស្លាប់ទៅហើយ

ទ្រឺង///ទ្រឺង///ទ្រឺង///

សម្លេងទូរស័ព្ទយ៉ាងហូក៏បានរោរិ៍កាត់ពួកគេទាំងពីរ

" យើងទៅលើកទូរស័ព្ទបន្តិចសិន " នាយក្រាស់ក៏ងួកក្បាលយ៉ាងហូក៏បានដើរចេញទៅ ជុងហ្គុកបានសម្លឹងមើលទៅថេយ៉ុងចៃដន្យថេយ៉ុងក៏សម្លឹងមើលមកនាយដូចគ្នាធ្វើឲ្យនាយតូចមុខមុខយ៉ាងលឿនក៏ព្រោះតែអៀន ដោយអត់មិនបានគេក៏សួរនាំថេយ៉ុង

" ឯងអាយុប៉ុន្មានដែល? "

" អឺ-គឺ-គឺ-21ឆ្នាំហើយ " គេឆ្លើយទាំងរអាក់រអួលក៏ព្រោះតែអៀន

" ច-ចុះលោកវិញ "

" យើងមែនទេ មិនបាច់ចង់ដឹងទេ " សួរអាយុគេបានណាស់តែបើលគេសួរវិញមិនប្រាប់ទាល់តែសោះ

រាងតូចរាបនឹងសួរគេទៅហើយតែយ៉ុងហូក៏បានដើរមកកាត់ផ្ដាច់ថេយ៉ុងបាត់

SHORT NOVEL🔥🔞Where stories live. Discover now