🥀 ច្រលំបន្ទប់ 🔞

2.7K 52 0
                                    

Short Novel NamJin ❤️
______
តុក...តុក...!
«អេ ហើយទ្វារបន្ទប់យើងមិចក៏ជាប់សោរក្នុងអញ្ចឹង? នេះយើងស្រវឹងដល់ថ្នាក់ណាហើយ?» ណាមជុនរ៉ាវរកសោរក្នុងហោប៉ៅខោតែមិនប៉ះ ទើបសម្រេចចិត្តគោះ ហើយគោះធ្វើអីក្រែងរាល់ថ្ងៃនាយនៅក្នុងបន្ទប់ខុនដូតែឯងតើ
ក្រាក....
សម្លេងបើកទ្វារបន្លឺឡើងមក ណាមជុនបើកភ្នែកមិនចង់រួច តែក៏នៅតែដើរចូលទៅក្នុងទាំងដែលឃើញថាមានមនុស្សនៅដែរ
«ហើយឯងជាអ្នកណា មកនៅក្នុងបន្ទប់យើងនឹង?» នាយដើរទ្រេតទ្រោតទៅដួលលើគ្រែគេង ឯអ្នកម្ខាងទៀតដូចជាភាំងមិចមិនដឹង
«នែ! លោកនេះជាបន្ទប់ខ្ញុំទេណា» សម្លេងស្រទន់បន្លឺឡើងទាំងឈរច្រត់ចង្កេះ នាយតូចជីននីស្គាល់ថាគេជាអ្នកជិតខាងបន្ទប់ខ្លួន តែនេះស្រវឹងដល់ថ្នាក់មិនចំណាំបន្ទប់ខ្លួនឯងទេឬយ៉ាងមិច?
«ហ្ហឹស! បានយើងមិនចោទថាចោរសំណាងហើយ នេះឯងលួចស្រលាញ់យើងទេដឹងបានជាលួចចូលមកសំងំក្នុងបន្ទប់យើង នែ! យើងមើលសិនក្រែងបាត់ លីអូ» នាយនៅមិនបើកភ្នែកគេងផ្កាប់មុខ តែកាយវិការមិនឈប់ រាងតូចចង់តែឡើងជិះហើយសង្កត់.ក ទេ ច្រលំបន្ទប់ហើយចោទគេថាចង់លួចលីអូទៀត អាសូរតែលីអូប្រែនមិនថាទេ លីអូរហែកគូទ 🙄
«មនុស្សឡប់សតិ ឆាប់ងើបមក» ជីននីសម្រេចចិត្តទាញគេឲ្យងើបមកវិញ តែគេធ្ងន់ណាស់មាឌដូចដំរី បើនិយាយពីសាច់ដុំដៃកៀប.កអីដឹងតែដាច់ខ្យល់ហើយ
«អ្ហឹមម កុំមករំខានយើង» ណាមជុនរលាស់ដៃគេចេញមិនឲ្យគេប៉ះ រាងតូចឡើងដួលអុកគូទ ចងចិញ្ចើមខឹងមិនស្ទើរទេ តិចជួលអាត្រាក់ទ័រមកឈូសយកទៅចោលឥលូវហ្នឹង
«អឹមម មិនងើបហ្អេះ? នឹងឡើងទៅជាន់កដកស្លាបលោកឯងចេញម្ដង» ថាហើយជីននីក៏ឡើងទៅលើពូកដើម្បីជិះពីលើចង្កេះណាមជុនដែលកំពុងតែគេងផ្កាប់មុខហើយបោចសក់នាយពិតមែន មើលចុះនៅឆ្លៀតយកដៃចាប់រុកច្រមុះទាញឡើងងើយ.កមកក្រោយទៀត
«អ្អា៎...ធ្ងន់ណាស់ ស្អីហ្នឹង?! ចង្រៃយ៎ អូយ..ឈឺ មិចក៏ធ្វើអញ្ចឹង ឯងចង់រំលោភយើងមែនទេ?» ណាមជុន រើបម្រះស្រែកដាក់អ្នកម្ខាង មើលទៅលើកនេះស្វាងខ្លះហើយ លេងជាមួយអ្នកណាមិនលេង 🤭
«រំលោភក្បា*លោកឯងស្អី!» ឈ្លើយណាស់យាយប៉ិនេះ ប្ដីណាសប្ដីយាយប៉ិឯង 🙄 រាងតូចកំពុងខាំធ្មេញប្រឹងទាញនាយឲ្យងើបឡើងវាក៏បានផលមែន គេងើបហើយតែគេរុញរាងតូចឲ្យដួលទៅវិញ និងតាមសង្កត់ដៃជាប់ នេះ! 🥱
«ធ្វើស្អី លែងខ្ញុំ មនុស្សឆ្គួត!» មាត់ឯងនេះបានតែខាំឲ្យដាច់ដុំៗទេ ប៉ិនជេរណាស់
«យើងប្រឹងអត់ធ្មត់យូរមកហើយ ថ្ងៃនេះនឹងចាត់ការឲ្យរាងម្ដង» ណាមជុន ញញឹមចុងមាត់សម្លឹងមុខភ័យៗរបស់អ្នកម្ខាងរបៀបអ្នកឈ្នះ តែប៉ុណ្ណេះចប់បាត់ហើយឆីតូច
«អត់ធ្មត់អី ខ្ញុំគ្រាន់តែឲ្យលោកឯងត្រលប់ទៅបន្ទប់វិញតើ វង្វេងបន្ទប់មកដេកបន្ទប់គេហើយនៅខ្លាំងទៀត ប្រយ័ត្នខ្ញុំហៅសន្តិសុខមកអូស.កលោកទៅ» ជីននីប្រឹងងើបដក.កតបតជាមួយគេមិនព្រមចាញ់ ឲ្យចាញ់យ៉ាងមិច មនុស្សមិនបានធ្វើអីខុសផងហ្នឹង
«ហ្ហឹស.ហ្ហឹស...មុននឹងឯងប្ដឹងសន្តិសុខ យើងនឹងចាត់ការឯងឲ្យរួចរាល់ជាមុនសិន» ណាមជុន
«ហ្ហឿយ អាឡប់! ឯងកុំគិតអីឆ្គួតកា*ដាក់យើងឲ្យសោះ ជួយផង...អឹមមម» ទើបនឹងស្រែករកជំនួយក៏ត្រូវគេបំបិទមាត់មុនបាត់ហើយ រាងក្រាស់ថើបបឺតមាត់តូចខ្លាំងៗតាមអារម្មណ៍ វាផ្អែមក្រអូបលើសពីការស្មានរបស់នាយឆ្ងាយណាស់
«ហ្ហា៎..អេ! រាល់ថ្ងៃលឺតែមាត់ជេរប្រទិច តែអាមាត់ប៉ិនជេរនេះវាផ្អែមដែរតើ» ណាមជុនបានដៃឌឺទៀត ហើយ ដឹងថានិយាយអញ្ចឹងជីននីនឹងខឹងមិនខាន
«លោកឯងបន្លំ ស្អុយស្រាណាស់» ជីននីប្រវាយ ប្រតប់ដើមដៃសុទ្ធតែសាច់ដុំឲ្យគេងើបចេញតែមិន សម្រេចឡើយ គេមានបំណងធ្វើច្រលំបន្ទប់ច្បាស់ៗ
«មែន យើងធ្វើច្រលំបន្ទប់ ហ្ហឹស.ហ្ហឹស...ព្រោះបើមិនអញ្ចឹងមិចនឹងអាចចូលមកបាន» ណាមជុនកំពូលល្បិច ការពិតធ្វើជាស្រវឹងសោះ លេខបន្ទប់ប៉ុណ្ណាណី ច្បាស់ហើយនាយមិនបានច្រលំទេ
«អ្អឿយ...អា៎!»
«ជេរទៀត? ចង់ត្រូវខាំដាច់អណ្ដាតមែនទេ?»
«មិនជេរក៏បាន តែងើបចេញទៅ» ជីននី
«អត់ចង់» ណាមជុន
«អាឡប់!» ជីននី
ហើយលទ្ធផលបន្ទាប់ពីជេរគេរួចរាល់នោះគឺពិតជាត្រូវគេអោនមកខាំបបូរមាត់ពិតមែន ទោះប្រឹងងាកគេចទៅឆ្វេងទៅស្ដាំក៏មិនផុត ពេលងាករ៉េបែបនេះកាន់តែបង្ករភាពងាយស្រួលដល់រាងក្រាស់ទៅវិញ
«ចាញ់ហើយ...ខ្ញុំចាញ់លោកហើយ ជាំ.កខ្ញុំឥលូវហើយ» ជីននីសម្រេចចិត្តលើកទង់ជ័យសសុំចុះចាញ់ ព្រោះស្អែកគេត្រូវមានសិក្ខាសាលា មិនអាចឲ្យឃើញមានស្នាមជាប់នៅ.កបានទេ
«យើងចាប់អារម្មណ៍ឯងក្មេងឆ្នាស់» ណាមជុន
«លោកថាមិច?» រាងតូចបើកភ្នែកធំៗសឹងមិនចង់ជឿ គិតស្មានថាគេចង់លេងសើចនឹងខ្លួនទេ ដោយសារ 2បន្ទប់នេះរាល់ថ្ងៃប្រឆាំងគ្នាណាស់ ឈ្លោះគ្នាមិនឈប់ យប់ខ្លះជីនអង្គុយគោះជញ្ជាំង ស្រែកច្រៀង ឡូរឡារអត់មានក្រែងចិត្តអ្នកជិតខាងទេ
«យើងមិនដឹងទេ តែយើងពិតជាចាប់អារម្មណ៍ឯង យើងចូលចិត្តឯង» ណាមជុនសម្លឹងមើលភ្នែកក្រឡង់ ដែលបើកមើលមកមុខនាយរបៀបក្មេងមិនដឹងអី នេះអ្វីៗគឺជាការរៀបគម្រោងរបស់នាយទេ
«ចូលចិត្ត ហ្ហើស.ហ្ហាសៗ...កំប្លែងពេកហើយ អឹមម» ការពិតភ្លាមៗពេកបេះដូងលោតស្ទើរគាំងទើបសម្រេចចិត្តសើចបន្លប់បញ្ហានៅចំពោះមុខកុំឲ្យគេដឹងថាខ្លួនកំពុងរំភើប តែមានឯណាត្រូវគេថើបទៀត

❤️‍🔥 Short Novel ចម្រុះ 🚫Where stories live. Discover now