🥀 លែងលះ 🍒

1.4K 52 1
                                    

Short Novel
Yoonmin
________
#ភូមិគ្រឹះត្រកូលមីន
ព្រឹកថ្ងៃច័ន្ទ
ប្រាវវវ!!!
«ហួយយ! អ្នកប្រុសតូចបោករបស់ទៀតហើយ មួយថ្ងៃៗលឺតែរករឿងទារលែងលោកប្រុសរហូត» អ្នកបម្រើ
«មែនហើយ បើខ្ញុំវិញបានប្ដីទាំងមានទាំងសង្ហាដូចលោកប្រុសមិនឲ្យរបូតពីដៃទេ បែបនេះគេហៅថាល្ងង់ច្បាស់ណាស់» អ្នកបម្រើ
«អ្នកណាល្ងង់?!» សម្លេងស្រួយស្រេះរបស់រាងតូច មីន ជីមីន ស្រែកសួរពីលើកាំជណ្ដើរមក មុខឡើងក្រហមងៅ
«អូស! គ្មានទេអ្នកប្រុសតូច» អ្នកបម្រើ
«ប្រាប់អ្នកបើកឡានឲ្យរៀបចំឡានផង ខ្ញុំត្រូវទៅលែងលះជាមួយបងយ៉ុននៅថ្ងៃនេះ» ជីមីនច្រត់ចង្កេះនិយាយលះៗមិនរអា រួចក៏ងាកទៅមើលមុខប្ដីដែលឈរនៅខាងលើ
«ថាមិចអ្នកប្រុសតូច?» អ្នកបម្រើ
«ទ្រព្យសម្បត្តិទាំងអស់របស់គេខ្ញុំមិនយកទេ ខ្ញុំយកតែម៉ូតូធំមួយប៉ុណ្ណោះ» ជីមីនថាហើយក៏សម្លក់មុខយ៉ុនហ្គីដែលឈរធ្មឹងដូចគល់ឈើមិនមាត់ឃាត់ប្រពន្ធដូចរាល់ដងទេ លើកនេះលែងដាច់មែនទែនហើយមើលទៅ ។
________
ក្រោយលែងលះរួចរាល់ យ៉ុនហ្គីឈរមើលជីមីនឡើងម៉ូតូធំជាមួយកាបូបខោអាវមួយ ប៉ុណ្ណោះ
«អូនចិត្តរឹងណាស់» យ៉ុនហ្គី
«អូនមិនចូលចិត្តមនុស្សមិនចេះតមាត់ធ្មឹងៗ ប៉ុន្តែមិនស្ដាប់ មិនធ្វើតាមនោះទេ ពួកយើងមិនអាចរស់នៅជាមួយបន្តឡើយ អូនមានសេរីភាពហើយពេលនេះ» ថាហើយក៏ទាញមួកការពារមកពាក់រួចលើកដៃបាយៗ អតីតប្ដីមិនស្ដាយស្រណោះ
«អូននឹងស្ដាយក្រោយ» យ៉ុនហ្គីរអ៊ូតិចៗ បន្ទាប់មកក៏លើកទូរសព្ទខលទៅនរណា
ម្នាក់ ទំនងជាកូនចៅក្រោមបង្គាប់
.............
សម្លេងស៊ីភ្លេម៉ូតូបន្លឺខ្លាំងៗ ប៉ុន្តែស្រីម្នាក់នៅតែដើរយួរឥវ៉ាន់សំពីងសំពោងកណ្ដាលផ្លូវ
ងឺតតត...!!
«អ្អាយយយ...! ចង្រៃយ៎ ឯងគ្មានភ្នែកទេហ្អី?» ស្រីម្នាក់នោះស្លៀកពាក់សិចស៊ី បបូរមាត់ក្រហមឆ្អិនឆ្អៅស្រែកជេរប្រទិចអ្នកជិះម៉ូតូដែលស៊ីភ្លេខ្លាំងៗដាក់នាង
«សុំទោសណា...» ជីមីនទាញបើកមួកការពារមកក៏បើកភ្នែកធំៗងាកមុខចេញបន្តិច
ពិភពលោកនេះអីក៏មូលម្លេះជួបមិត្តចាស់កាលនៅរៀន ហើយនាងនេះធ្លាប់ដណ្ដើមយកសង្សាររបស់ជីមីនទៀតផង
«ហៃយ៉ា...ការពិតគឺឯងសោះ ផាកជីមីន ខានជួបគ្នាយូរឯងនៅតែចរឹកពាលដដែល ហ្ហើស! ល្អណាស់ដែលបង កាងជូ បោះបង់ ឯងចោលហើយមកយកយើង» នាងល្អគ្រាន់តែដឹងថាជាមិត្តចាស់ភ្លាមក៏ឌឺដងផ្លែផ្កាឲ្យភ្លាមតែម្ដង ចំនែកកាងជូក៏មិនញិនដែរ សម្រាប់ជីមីនលែងមានអារម្មណ៍អីជាមួយនាយទៀតហើយ
«អ្ហ៎...យេណា ហ្ហូស! នេះមុខនាងមិនត្រឹមតែផាត់ម្ស៉ៅក្រាស់ទេ នៅញញឹមស្រស់ទៀត មិនចម្លែកទេដែលនាងអាចដណ្ដើមសង្សារអ្នកដទៃបាន» ជីមីនប្រឹងញញឹមនិងឌឺដងពាក្យបញ្ឆិតបញ្ឆៀងឲ្យនាងវិញទៀត ធ្វើឲ្យនាងខឹងយ៉ាងខ្លាំង
«អេ! នៅជិះម៉ូកញ្ចាស់នឹងទៀត ក្រែងយើងលឺថាឯងរៀបការហើយនោះអី? អរឬមួយប្ដីឯងជាអ្នកក្រ?» យេណា 😏
«យើងបានលែងលះហើយ» ជីមីនគេជាមនុស្សនិយាយត្រង់ទើបមិនលាក់រឿងដែលខ្លួនលែងលះ
«ហ្ហូស!» នាងយេណាគ្រាន់តែលឺក៏លើកទូរសព្ទមកថតមុខនិងរូបរាងរបស់ជីមីន
«ឯងធ្វើស្អីហ្នឹង?» ជីមីន
«គឺផ្ញើចូលគ្រុបមិត្តចាស់ហ្នឹងណា ឲ្យគេមើលថាឯងឥលូវតោកយ៉ាកប៉ុណ្ណា ហ្ហឹស» យេណាពេបមាត់ដាក់ជីមីនបន្តមើលងាយរាងតូចបន្តទៀត
«ស្អែកយើងមានពិធីជួបជុំមិត្តចាស់» កាងជូ
«មែនហើយ តើឯងមានមុខទៅចូលរួមទេ? តែយើងថាឯងប្រាកដជារួញក្បាលមិនហ៊ានទៅទេ ហ្ហឹសៗ...ព្រោះឥលូវនេះឯងគ្រាន់តែជាមនុស្សក្រដែលត្រូវគេលែងក្បាលចោលប៉ុណ្ណោះមែនទេ? ហ្ហឹសៗ» បានដៃណាស់ណ៌នាងល្អ
«អ្នកណាថាខ្ញុំមិនហ៊ានទៅ ស្អែកខ្ញុំប្រាកដជាទៅចូលរួមមិនខាន» ជីមីនថាហើយក៏ទម្លាក់កញ្ចក់មួកការពារហើយមួលរ៉ាម៉ូតូហុយផ្សែងទ្រលោមដាក់មុខ 2នាក់នោះមុននឹងបើកចេញទៅបាត់
«ឆឹស! អូននឹងធ្វើឲ្យវាខ្មាស់គេ» យេណា
________
#ហាងអាហារលំដាប់ខ្ពស់
«ចង្រៃយ៎...មកសុទ្ធតែហាងថ្លៃ យើងសល់លុយមិនច្រើនទេ» ជីមីនដើរមកដល់មុខបន្ទប់ដែលបានណាត់និងរអ៊ូតិចៗ
«យ៉ាងមិច? មិនហ៊ានចូលទេ?» យេណា ដើរកៀកដៃកាងជូមកដល់តាមក្រោយ សម្លឹងរាងតូចលើក្រោមរបៀបមើលងាយ ក៏ឃើញថាស្ថានភាពជីមីនមិនសូវមានលុយដែរ លែងប្ដីអ្នកមានសូម្បីតែលុុយក៏មិនយកមកផង ចៃដន្យមកជួបមិត្តចាស់តាមឈ្នានីសទៀត
«ចូលទៅ ឯងខ្លាចពួកគេសើចចំអកឯងមែនទេ? អរ...យើងភ្លេចប្រាប់ កាងជូ បានចូលធ្វើការនៅ Min Group តំណែងរបស់គេជាប្រធានផ្នែក ប្រាក់ខែខ្ពស់សម្បើមណាស់» យេណាថាហើយក៏ចូលទៅខាងក្នុងរាក់ទាក់មិត្តចាស់ៗមុនជីមីន
«Min Group?!» ជីមីនដើរចូលទៅតាមក្រោយមុននឹងរាក់ទាក់មិត្តចាស់ៗដែល ហាក់រើសអើងគេដូចជានាងយេណា និង កាងជូដែរ
«ជីមីនហ្អា៎...មិចក៏ឯងមើលទៅសាមញ្ញម្លេះ បែកគ្នាយូរស្មានថាឯងក្លាយជាម្ចាស់ក្រុមហ៊ុនមួយទៅហើយ» មិត្តម្នាក់ឌឺដង
«មែនហើយ កាលនៅរៀនក្រែងរៀនពូកែណាស់មែនទេ?» មិត្តម្នាក់ទៀតបន្ថែម
«ហូយ...គេថាមនុស្សយើងប្រណាំងអ្វីគឺ ប្រណាំងបាន តែប្រណាំងបុណ្យវាសនាមិនបានទេណា៎ពួកឯង...» នាងនិយាយទាំងលើកបង្ហាញចិញ្ចៀនឲ្យមិត្តចាស់ៗមើលនិងស្ញប់ស្ញែងនាង ជីមីនសែនជ្រេញបំផុតហើយ
«ក្រែងយើងមកជួបជុំនិយាយគ្នាលេងពីរឿងចាស់ៗមែនទេ? ហេតុអីនិយាយតែពីរឿងអួតសំញែងអញ្ចឹង?» ជីមីន
«ឯងគ្មានអីអួតទើបនិយាយបែបនេះមែនទេជីមីន ហ្ហឹសៗ...មើលយេណាទៅ គេនិងកាងជូសមគ្នាណាស់» មិត្តម្នាក់ឌឺដងនិងសើចចំអកឲ្យជីមីនក្ដៅមុខមិនស្ទើរនោះទេ ថា 2នាក់នោះទៅវាយ៉ាប់ ហើយអ្នកផ្សេងនោះស្អីដែរ? មិចក៏មើលងាយគ្នាម្លេះ?
«ហ្ហើយ...ជីមីនគេមានអីអួត បើសូម្បីតែប្ដីរបស់គេក៏ទាត់គេចោលដែរហើយហ្នឹង» យេណាបន្ថែមឲ្យមិត្តដទៃលឺហើយអស់សំណើចចំអកបន្ថែមទៀតគ្មានក្រែងអ្វីបន្តិច ជីមីនក្ដាប់ជាយអាវស្ទើរតែរហែក
«ពិតមែនហ្អី? អាណិតណាស់ តែចរឹកឯងប្រហែលជាគេទ្រាំមិនបានច្រើនជាង ហ្ហឹសៗ...» បានដៃណាម្នាក់ៗ
«អ្នកទាំងអស់គ្នាហួសហេតុពេកហើយ» ជីមីននិយាយកាត់សំណើចពួកគេទាំងមុខក្រហមក្ដៅដូចភ្លើង យល់ថាមិត្តទើបមកជួប ចុះហេតុអីបានជាមកមើលងាយគេដែលជាមនុស្សទើបតែលែងលះគ្នាទៅវិញ? តើអ្នកណាចង់មានជីវិតដែលជួបការបែកបាក់ ការខកចិត្តម្ដងហើយម្ដងទៀតនោះ មានសង្សារក៏ត្រូវគេដណ្ដើម មានប្ដីក៏លែងលះគ្នាទៀត ឈឺចិត្តណាស់ដឹងទេ? 😭
«ហើយយ៉ាងមិច?! ឬឯងចង់ប្រកែកថាមិនពិត កាលដែលគេលែងលះព្រោះតែឯងជាមនុស្សមិនកើតការនោះអី» យេណាអោបដៃបន្ថែមពាក្យមើលងាយមកកាន់ជីមីនទៀតដែលធ្វើឲ្យរាងតូចកាន់តែឈឺចាប់ទ្វេរដង នេះមកពីយើងគ្មានអ្នកកាន់ជើងនិងការពារ គ្រប់គ្នានៅក្នុងនេះសុទ្ធតែកាន់ជើងខាងនាងយេណានិងកាងជូទាំងអស់ហ្នឹង

To be continue.....
លីលី វីស្ទែន 🌸

❤️‍🔥 Short Novel ចម្រុះ 🚫Where stories live. Discover now