💕 ក្មេងរំខាន 🥀

535 25 3
                                    

ភាគទី : 03
Yoonmin Novel 🖤💛
______________
លើកនេះមិនខ្វល់ថាអ្នកណានិយាយអ្វីទេ យ៉ុនហ្គីលែងខ្វល់ហើយ បើសិនជាសុខៗ ជីមីនចង់បែកចិត្តក៏គួរតែនិយាយគ្នាឲ្យច្បាស់សិនដែរ ពិបាកណាស់ទម្រាំលួចលាក់មកដល់ថ្ងៃនេះ ត្បិតថាខ្លួនសោះអង្គើយហាក់មិនសូវខ្វល់ខ្វាយ តែជីមីនដឹងច្បាស់ថានាយបារម្ភនិងតាមចិត្តរាងតូចយ៉ាងណារាល់ថ្ងៃនេះ
នៅមុខបន្ទប់របស់ជុងហ្គុក ពេលនេះកំពុងតែមានចោរមកលបលួច ឈប់សិន! ចោរនេះមិនមែនចោរលួចរបស់ ឬ ចោរលួចចិត្តអីទេ គឺចោរលួចស្ដាប់ចង់ដឹងរឿងគេនៅខាងក្នុងថាកំពុងធ្វើអ្វីខ្លះ
«ហ្ហឹស! មិនទៅរកបងទេ ក្មេងខូចឯងនេះមកជួបជុងហ្គុកនិយាយពីស្អីខ្លះ? ស្ដាប់មិនលឺសោះវ៉ើយ!!» មកអើតលើមផ្អៀងផ្អងនេះមិនដូចជាចរឹកយ៉ុនហ្គីសោះ ក្រែងចូលចិត្តស្ងប់ស្ងាត់ មិនចូលចិត្តការរំខានមែនទេ ពេលនេះក្មេងឈប់រំខានហើយតើ

«Hyung ធ្វើអីនឹង??» ថេយ៍ដើរមកឈរ ពីក្រោយខ្នងយ៉ុនហ្គី ព្រោះមួយរយ:នេះ ឃើញម្នាក់ៗលឹបលរៗ មិនដឹងថាមានរឿងអីឲ្យប្រាកដ ម្សឹលមិញជុងហ្គុកហើយថ្ងៃនេះដល់វេនយ៉ុនហ្គីម្ដង
«គឺ..គឺនែក...» នាយជាបងភ្ញាក់ក្រញាង ត្រដឹតចង់កុហកបន្តិច អត់បន្តិច គួរផ្ដើមនិយាយបែបណា វាគួរឲ្យអាម៉ាស់ណាស់
«បងតាមដានជីមីននិងជុងហ្គុកមែនទេ?» សំណួរនេះហាក់ចាក់ដោតចំនុចរសើបពេកហើយ ការដែលសុខចិត្តមកលិបលរមិនហ៊ានចូលព្រោះគ្មានលែសមករកគេ ព្រោះជីមីនបានបញ្ជាក់ហើយថាគេចង់ Private តែ2នាក់ជុងហ្គុក
«មិចក៏ឯងដឹង? អឹមម បងគ្រាន់តែចង់ដឹង ឲ្យច្បាស់ថាពួកគេមានអី Private ជាមួយគ្នា យប់នេះជីមីនមិនទៅរំខានបងទៀត សោះ មកពីអាកូនទន្សាយហ្នឹងហើយមើល ទៅ» នាយរអ៊ូចងចិញ្ចើមចូលគ្នាទាំងភ្លេចគិតមើលទឹកមុខរបស់ថេយ៉ុង គួរឲ្យកត់សម្គាល់ថាហួងហែងគេដូចកម្មសិទ្ធិខ្លួនឯង សម្បើមណាស់
«ក្រែងហ្យុងរអ៊ូថាជីមីនរំខានហ្អី? ឥលូវគេឈប់រំខាន ហ្យុងមានពេលគ្រប់គ្រាន់ហើយតើ» ថេយ៉ុងសួរចាក់ចុកៗទៀត ហើយ រំខានក៏ខុស មិនរំខានក៏មិនសប្បាយចិត្ត ចង់យ៉ាងមិចឲ្យប្រាកដទៅ?
«គឺបងធ្លាប់ទៅហើយ បើអត់គេបងរសេះរសោះទៅវិញទេ ហើយមើលគេធ្វើចុះ សុខៗមករកជុងហ្គុកធ្វើស្អីក៏មិនដឹង» នាយនៅតែរអ៊ូនៅមិនសុខ ពិតជាចង់ចូលទៅខាងក្នុងណាស់
«Hyung ស្រលាញ់ជីមីនមែនទេ?»
«.......!» គ្រប់សំណួរសុទ្ធតែគាំងស្ដូក
«មិនឆ្លើយបញ្ជាក់ថាមែន ខ្ញុំគ្រាន់តែប្រាប់ បងកុំសោះកក្រោះដាក់គេពេកអី គេជាមនុស្សផ្អែមល្ហែម សម្ដីទន់ហើយពូកែយកចិត្ត កុំថាតែជុងហ្គុកចូលចិត្ត សូម្បីតែខ្ញុំក៏ចូលចិត្តជីមីនដែរ» ថេយ៉ុងនិយាយត្រូវហើយ អ្នកណាមិនចូលមនុស្សសម្ដីទន់ យកចិត្តទុកដាក់ ចេះយល់ការណ៍ ហើយមានចិត្តល្អដូចជាជីមីននោះ
យ៉ុនហ្គីកាន់តែលឺកាន់តែអន្ទះសារ នាយ មិនមាត់តែលើកដៃគោះទ្វារបន្ទប់ជុងហ្គុក
តុក តុក...!!///

❤️‍🔥 Short Novel ចម្រុះ 🚫Where stories live. Discover now