៥.Gem!

749 60 12
                                    

៊តាំងពីថ្ងៃពួកយើងទាំង២ចាប់ផ្តើមទាក់ទងគ្នាជាសង្សារមកទោះទើបតែបានរយៈពេល៤ថ្ងៃក៏ដោយ អារម្មណ៍សប្បាយរីករាយដែលgeminiបានផ្តល់ខ្ញុំវានៅតែដដែល, គេតែងតែមកយកខ្ញុំទៅញាុំអីរាល់ថ្ងៃ,,, គេtake care គេបារម្ភ គេហួងហែង គេលួងលោម គេខ្វល់ខ្វាយពីខ្ញុំគ្រប់រឿង!

    ពេលវេលាចេះតែដើរទៅមុខស្នេហាពួកយើងនៅតែផ្អែមល្ហែមដូចដើម មានតែសើចសប្បាយជាមួយគ្នារៀងរាល់ថ្ងៃ, ថ្ងៃនេះក្រុមហ៊ុនខ្ញុំឈប់សម្រាក geminiគេបបួលខ្ញុំទៅdateទៀតហើយ ហិហិ ថ្ងៃមិនទៅសួនសត្វ ថ្ងៃមួយនោះមួយទៀតពួកយើងទៅសួនកម្សាន្ត ហើយម្សិលមិញទៅមើលកុនជាមួយគ្នា, ទៅមើលអាងត្រី និយាយរួមទៅសង្សារគ្នាបានតែ៤ថ្ងៃទេតែបើទៅដើរលេងជាមួយគ្នាវិញសឹងតែគ្រប់កន្លែងហើយ។

°new massage°

Gemini: fourth jaaa បងមកដល់ហើយចេញមក
Fourth: អូនចេញទៅហើយ!

"ថ្ងៃនេះស្អាតម៉េះសង្សារបង?" មកដល់ភ្លាមក៏ពោលពាក្យសម្តីច្រលើមចឹងម៉ង អត់កែសោះអាទម្លាប់នឹង គេមិនដឹងទេហីថាខ្ញុំអៀន

"អូនដឹងអត់ថាអូនស្អាត BEHHHHH😝😝" 

"cuteមឹងៗខ្ទើយណាទ្រាំបាន? ឈប់ធ្វើមិចចឹងទៀតខ្លាចអ្នកផ្សេងឃើញ គេដណ្តើមអូនឯងពីបងបាត់"

"មិនដឹងជាស្អីទេ! បានហើយទៅបានហើយ" ការពិតទៅខ្ញុំអៀននឹងហា៎ មិនដឹងឆ្លើយតបអាមិចចេញទេបើលេងញ៉ែរាល់ថ្ងៃចឹង កើតសង្សារគ្នាហើយក៏នៅតែញ៉ែ ខ្លាចហើយមនុស្សប្រុស

#មកដល់ភោជនីយដ្ឋាន

"អូនឯងចង់ញ៉ាំអី? កម្មង់ទៅ" មិនទាន់ទាំងបានដាក់គូទអង្គុយក្តៅក្តិតផង សង្សារខ្ញុំសួររឿងម្ហូបបាត់ ហិហិ មើលតែប៉ុន្នឹងក៏ដឹងដែរថាគេស្លាញ់ខ្ញុំប៉ុណ្ណា

"បងចង់កម្ម៉ង់អីចុះ? អូនញ៉អីក៏បានដែរ"

"កម្ម៉ង់បេះដូងសង្សារបងបានទេ?"។ ស្អីទៀត
ហើយយយយយ សម្តីព្រានមិនប្រែ សំខាន់អាញឹមឡើងស្រស់សួរថាអ្នកណាមិនលង់

"ញញឹមឲ្យច្រើនណា! ពេលបងឯងញញឹមចឹងអូនមានក្តីសុខណាស់" ខ្ញុំនិយាយហើយព្រមទាំងយកដៃទៅប៉ះចង្ការគេតិចៗ

សន្យាស្នេហ៍សន្យាគំនុំ geminifourth (Revenge of Love)Where stories live. Discover now