ប្រទេសជប៉ុនជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿន មានការរីកចម្រើនលូតលាស់គ្រប់វិស័យទាំងអស់ ចំពោះវិស័យអប់រំក៏ដូច្នោះដែរ។ លើសពីនេះ អ្វីដែលពិសេសគឺ ក្នុងសាលាមួយចំនួនធំតែងតែមានប្រភេទសិស្សមានបក្សពួកបងធំបងតូច បង្ហោះម៉ូតូ កាប់ចាក់ ដែលគ្មានអ្នកណាហ៊ានក្អកជាមួយពួកគេនោះទេ ព្រោះភាគច្រើនសុទ្ធតែជាកូនអ្នកមានអំណាច ខ្លះក៏ជាកូនម៉ាហ្វៀបែបនេះអី ។ក្នុងវិទ្យាល័យមួយដែលនៅចំកណ្តាលទីក្រុង ប្រមូលផ្តុំដោយសិស្សពូកែៗ មានទ្រព្យសម្បត្តិស្តុកស្តម្ភ តែក្នុងសាលានេះក៏មានបក្សពួកបងធំបងតូច ជាក្រុមផ្សេងៗគ្នា តែក្រុមដែលធំនិងមានអំណាចមានតែ2ប៉ុណ្ណោះ គឺ ក្រុម ខ្លារខិនទឹកកក និង ក្រុម ស្តេចនាគខ្មៅ ដែលក្រុមទាំងពីរគឺជាសត្រូវនឹងគ្នា ពួកគេតែងតែណាត់ប្រគួតគ្នារៀងរាល់6ខែម្តង ដើម្បីរើសក្រុមណាដែលឈ្នះធ្វើជាមេក្នុងសាលា ។ ក្រុមនីមួយៗ តែងមានបងធំ2,3នាក់ ហើយមានកូនចៅជាច្រើននៅក្រោមបង្គាប់របស់ពួកគេ ។
#វិទ្យាល័យ
< ជុង គឺអូនមិនសូវស្រួលខ្លួននោះទេ អូនសុំទៅផ្ទះមុនហើយ > ថេយ៉ុង សារ៉ាកូឈិ កម្លោះតូចច្រឡឹងស្រស់ស្អាតដាច់អស់មនុស្សស្រីទាំងឡាយនិយាយទៅកាន់សង្សារ
< អូនយ៉ាងម៉េចហើយ អាចទៅផ្ទះខ្លួនឯងបានទេ ចាំបងជួនទៅ >
< គឺនោះតៃកុងឡានមកទទួលអូនហើយមិនអីទេ តែបងចេញពីនេះ បងទៅណា >
< បងទៅប្រជុំក្រុមរបស់បងបន្តិច >
< អឹម អញ្ចឹងអូនទៅហើយ បាយៗ ស្អែកជួបគ្នា> ថេយ៉ុងនិយាយលាសង្សាររួចក៏រត់ឡើងឡាន ទុកឲ្យអ្នកជាសង្សារឈរមើលពីក្រោយ ។ កំពុងតែឈរមើលឡានរបស់សង្សារបើកចេញ ស្រាប់តែ
< ជុងគុក យ៉ាម៉ារូគិ > សំលេងបន្លឺឡើងក្រោយខ្នង ធ្វើឲ្យកម្លោះសង្ហារដឹងថាជាអ្នកណា រួចបែរខ្លួនមកក្រោយ
< សូហ្គា ឯងមានអីហេស៎ >
< ស្រលាញ់ក្មេងនោះហើយឬមេក្រុម ខ្លារខិនទឹកកក ?? > សូហ្គា កម្លោះសួរទៅកាន់ ជុងគុក
YOU ARE READING
លោកប៉ាក្មេងស្ទាវ☆(Completed)
Short Storyស្នេហាយុវវ័យ រវាងសិស្សពូកែនិងក្មេងស្ទាវបងធំបងតូច ដែលកើតឡើងដំបូងគ្រាន់តែបោកញ៉ែរសិស្សពូកែលេងៗ តែបែរជាជ្រុលមានអាច្រម៉ក់តូចចាប់កំណើតឡើងមក។ តើលោកប៉ាក្មេងស្ទាវដោះស្រាយយ៉ាងដូចម្តេច???