1: អូននឹងកំដរបង

4K 179 1
                                    


ប្រទេសជប៉ុនជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿន មានការរីកចម្រើនលូតលាស់គ្រប់វិស័យទាំងអស់ ចំពោះវិស័យអប់រំក៏ដូច្នោះដែរ។ លើសពីនេះ អ្វីដែលពិសេសគឺ ក្នុងសាលាមួយចំនួនធំតែងតែមានប្រភេទសិស្សមានបក្សពួកបងធំបងតូច បង្ហោះម៉ូតូ កាប់ចាក់ ដែលគ្មានអ្នកណាហ៊ានក្អកជាមួយពួកគេនោះទេ ព្រោះភាគច្រើនសុទ្ធតែជាកូនអ្នកមានអំណាច ខ្លះក៏ជាកូនម៉ាហ្វៀបែបនេះអី ។

ក្នុងវិទ្យាល័យមួយដែលនៅចំកណ្តាលទីក្រុង ប្រមូលផ្តុំដោយសិស្សពូកែៗ មានទ្រព្យសម្បត្តិស្តុកស្តម្ភ តែក្នុងសាលានេះក៏មានបក្សពួកបងធំបងតូច ជាក្រុមផ្សេងៗគ្នា តែក្រុមដែលធំនិងមានអំណាចមានតែ2ប៉ុណ្ណោះ គឺ ក្រុម ខ្លារខិនទឹកកក និង ក្រុម ស្តេចនាគខ្មៅ ដែលក្រុមទាំងពីរគឺជាសត្រូវនឹងគ្នា ពួកគេតែងតែណាត់ប្រគួតគ្នារៀងរាល់6ខែម្តង ដើម្បីរើសក្រុមណាដែលឈ្នះធ្វើជាមេក្នុងសាលា ។ ក្រុមនីមួយៗ តែងមានបងធំ2,3នាក់ ហើយមានកូនចៅជាច្រើននៅក្រោមបង្គាប់របស់ពួកគេ ។

#វិទ្យាល័យ

< ជុង គឺអូនមិនសូវស្រួលខ្លួននោះទេ អូនសុំទៅផ្ទះមុនហើយ > ថេយ៉ុង សារ៉ាកូឈិ កម្លោះតូចច្រឡឹងស្រស់ស្អាតដាច់អស់មនុស្សស្រីទាំងឡាយនិយាយទៅកាន់សង្សារ

< អូនយ៉ាងម៉េចហើយ អាចទៅផ្ទះខ្លួនឯងបានទេ ចាំបងជួនទៅ >

< គឺនោះតៃកុងឡានមកទទួលអូនហើយមិនអីទេ តែបងចេញពីនេះ បងទៅណា >

< បងទៅប្រជុំក្រុមរបស់បងបន្តិច >

< អឹម អញ្ចឹងអូនទៅហើយ បាយៗ ស្អែកជួបគ្នា> ថេយ៉ុងនិយាយលាសង្សាររួចក៏រត់ឡើងឡាន ទុកឲ្យអ្នកជាសង្សារឈរមើលពីក្រោយ ។ កំពុងតែឈរមើលឡានរបស់សង្សារបើកចេញ ស្រាប់តែ

< ជុងគុក យ៉ាម៉ារូគិ > សំលេងបន្លឺឡើងក្រោយខ្នង ធ្វើឲ្យកម្លោះសង្ហារដឹងថាជាអ្នកណា រួចបែរខ្លួនមកក្រោយ

< សូហ្គា ឯងមានអីហេស៎ >

< ស្រលាញ់ក្មេងនោះហើយឬមេក្រុម ខ្លារខិនទឹកកក ?? > សូហ្គា កម្លោះសួរទៅកាន់ ជុងគុក

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now