6:អូនសុំទៅជាមួយប៉ាម៉ាក់របស់អូនវិញ

2.7K 139 2
                                    

< បងសុំទោស សុំទោសដែលទុកអូនឲ្យម្នាក់ឯង តែពេលនេះលែងអីហើយណាបងមកជួយអូនហើយ > ជុងគុកអោបនាយតូចយ៉ាងណែន ពោលពាក្យសុំទោសទាំងញ័រមាត់ សុំទោសគេពិតជាខុសខ្លាំងណាស់។

< តែពេលនេះអូនឈឺពោះណាស់ជុង ហឹកៗ ពួកវាច្រានអូន តិចកូនយើងកើតអ្វីទៅ ហឹក>
ថេយ៉ុងចាប់ជាយអាវជាប់ពោលពីក្តីឈឺចាប់នៅត្រង់ពោះប្រាប់ទៅកាន់ជុងគុក

< បងនឹងនាំអូនទៅពេទ្យ ទ្រាំបន្តិចណាថេយ៍ > ជុងគុកមានអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំងបន្ទាប់ពីលឺពីអាការ:របស់នាយតូច ។ គេបានលើកបីថេយ៉ុងរត់ទៅផ្លូវដើម្បីរកតាក់សុីជិះទៅមន្ទីពេទ្យដោយសារតែគេមានតែម៉ូតូ ដូច្នេះថេយ៉ុងគេជិះមិនកើតទេមានតែរកឡានតាក់សុីជិះឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ប៉ុន្តែយប់ស្មើនេះទៅហើយពិបាកនឹងរកតាក់សុីបានជិះណាស់។

< អឹក អូនឈឺពោះណាស់ជុង >

< ទ្រាំសិនណាអូន បងកំពុងតែនាំអូនទៅមន្ទីពេទ្យហើយ > ជុងគុកបីថេយ៉ុងឈរនៅអែបផ្លូវ ព្យាយាមសម្លឹងនិងស្រែករកឡានតាក់សុី ឬ អ្នកណាដែលមានចិត្តអាចជួយប្រពន្ធគេទៅមន្ទីពេទ្យបាន ប៉ុន្តែមិនមានឡានណាឈប់នោះទេ អស់ជម្រើសដោយមិនអាចទ្រាំចាំរកឡានបាន គេក៏បីថេយ៉ុងរត់ទៅមន្ទីពេទ្យតែម្តង បើនៅចាំទៀតថេយ៉ុងនិងកូនច្បាស់ជាគ្រោះថ្នាក់មិនខានឡើយ។

ជុងគុកបីថេយ៉ុងរត់ទាំងហូរញើសសើមជោគព្រោះតែហត់ តែគេមិនបានដាក់នាយតូចចុះ និង ឈប់នោះទេ នាយក្រាស់នៅតែខំប្រឹងរត់យ៉ាងញាប់ជើងឲ្យឆាប់ដល់មន្ទីពេទ្យ នាយកាន់តែភ័យខ្លាំងឡើងៗព្រោះនាយតូចដែលនៅក្នុងរង្វង់ដៃបានសន្លប់បាត់មាត់ឈឹងទៅហើយ។ ហេតុអ្វីបានជាគ្មានអ្នកណាមានចិត្តបុណ្យជួយដឹកប្រពន្ធគេទៅពេទ្យម្នាក់សោះអញ្ចឹង ហេតុអ្វី ប្រពន្ធគេសន្លប់ហើយដឹងទេ ។ នាយបន្តបីរត់ប្រហែលបានឆ្ងាយគ្រាន់បើ ស្រាប់តែមានឡានមួយបានឈប់សួរនាយក្រាស់ដែលនៅអែបផ្លូវនោះ

< ជុងគុក >

< ប៉ា!!!! > ជុងគុកលឺសំឡេងហៅពីក្នុងឡានរួចងាកមកមើលឃើញថាជាប៉ារបស់គេ

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now