I Will Die For You

586 63 9
                                    

"សម្លាប់ខ្ញុំជំនួសគេទៅ" សម្លេងញ័រដោយភាពភ័យខ្លាចរបស់ខ្ញុំ បានបន្លឺឡើង ដើម្បីការពារមនុស្សដែលខ្ញុំស្រឡាញ់

"សម្លាប់ឯងជំនួសគេអញ្ចឹងឬ? គេជាអ្នកសម្លាប់ប្អូនស្រីយើង ហើយឯងអោយយើងសម្លាប់ឯងជំនួសគេអញ្ចឹងឬ?" សម្លេងសួរឡើងដោយគំនុំគុំគួន ព្រមទាំងការឈឺចាប់ដែលខ្ញុំអាចមើលឃើញនៅក្នុងខ្សែភ្នែករបស់គេ
"ល្អៗ! យើងចូលចិត្ត..."

"......."

"បន្តិចទៀតគេមកដល់ហើយ!" សម្លេងកំណាចនិយាយបន្ត ដោយ មានស្នាមញញឹមពេញចិត្តនៅលើបបូរមាត់របស់គេ
"យើងនឹងដោះខ្សែចំណងនេះអោយឯង!"

"....."

"យើងរាប់ដល់បី...យើងនឹងបាញ់គេភ្លាម"

"...."

"បើឯងចង់ស្លាប់ជំនួសគេ! ក្នុងរយៈពេលបីវិនាទី...ឯងរត់ទៅរងគ្រាប់ជំនួសគេហើយរឿងវានឹងចប់" សម្លេងនិយាយដោយញញឹមចុងមាត់ សម្លឹងមើលមកខ្ញុំដែលកំពុងតែជាប់ចំណង បន្ទាប់មកគេក៏ដើរមកស្រាយចំណងនៅ ដៃរបស់ខ្ញុំចេញព្រមទាំងដកកូនសោរមកចាក់សោរច្រវាក់ដែលនៅករជើងរបស់ខ្ញុំ
"ឯងមានរយៈពេលតែបីវិនាទីទេ...ឮទេ?"

"....." ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមក ដោយគ្មានចម្លើយអ្វីនិយាយចេញពីមាត់

តើនេះជាពេលដែលខ្ញុំជួបមុខមនុស្សដែលខ្ញុំស្រឡាញ់ជាលើកចុងក្រោយហើយមែនទេ?

ខ្ញុំរីករាយនឹងប្តូរជីវិតរបស់ខ្ញុំដើម្បីអោយអ្នកបានរស់នៅបន្ត មើលពិភព លោកនេះ

"លោកប្រុស! គេមកដល់ហើយ" កូនចៅរបស់គេនិយាយទៅកាន់គេ

"អោយគេដើរចូលមក!" គេនិយាយដោយញញឹមចុងមាត់ ហើយក៏បែរខ្លួនដើរទៅអង្គុយលើកៅអី លើកកាំភ្លើងតម្រង់មកកាន់មាត់ទ្វាររួចជាស្រាច់ ដោយធ្វើអោយបេះដូងខ្ញុំលោតញាប់ ពោរពេញដោយភ័យខ្លាច
"ត្រៀមហើយឬនៅ? ក្មេងតូច?"

"......" ទឹកភ្នែកខ្ញុំស្រកចុះមកបន្តបន្ទាប់ ស្របជាមួយការឈឺចាប់កំពុងតែមាននៅក្នុងទ្រូងខាងឆ្វេងរបស់ខ្ញុំ

ខ្ញុំមិនបានខ្លាចសេចក្តីស្លាប់នោះទេ អ្វីដែលគួរអោយខ្លាចនោះគឺខ្ញុំខ្លាចថា ខ្ញុំការពារជីវិតអ្នកមិនបានក្នុងរយៈពេលបីវិនាទីខាងមុខនេះ

"J—." វត្តមានរបស់មនុស្សម្នាក់ដែលខ្ញុំរងចាំបានមកដល់ តែខ្ញុំក៏បានលាបពាក្យរបស់ខ្ញុំវិញនៅពេលដែល...

"មួយ"

ខ្ញុំរត់ទៅរកអ្នកដែលកំពុងតែបើកទ្វារចូលមកទាំងមិនស្ទាក់ស្ទើរ

"ពីរ"

"បី"

ផាំង!
សម្លេងលាន់ខ្ទរឡើង ដោយសារតែគ្រាប់កាំភ្លើងនៅក្នុងដៃរបស់គេ ដែលកំពុងតែអង្គុយនោះក៏បានបន្លឺឡើង
ផាំង!
សម្លេងគ្រាប់កាំភ្លើងទីពីរក៏បានបន្លឺ ឡើងខ្លួនប្រាណខ្ញុំធ្លាក់ទៅក្នុងរង្វង់ដៃរបស់មនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំបានឃើញទឹកមុខភ្ញាក់ផ្អើលនៅ លើមុខរបស់គេ ស្របពេលដែលគេស្ទុះមកបីត្រកងរាងកាយរបស់ខ្ញុំ

"អត់ទេ! មិនអាចទេ..."

ផាំង! ផាំង! ផាំង! ផាំង!
សម្លេងគ្រាប់កាំភ្លើងបន្លឺចេញមកផ្ទួនៗ គ្នា តែមិនមែនចេញបុរសម្នាក់ នោះទេ គឺបន្លឺចេញពីជិតត្រចៀករបស់ខ្ញុំ បន្ទាប់មកបុរសនោះក៏ផ្គាប់មុខចុះមកលើឥដ្ឋហើយ

ទីបំផុត! ខ្ញុំអាចការពារជីវិតរបស់អ្នកបានហើយ មនុស្សជាទីស្រឡាញ់របស់ខ្ញុំ

យ៉ាងហោចណាស់ក៏ខ្ញុំអាចជ្រើសរើសយកការស្លាប់នៅក្នុងរង្វង់ដៃរបស់អ្នក

ដើម្បីធ្វើជាអ្នកការពារគ្រាប់កាំភ្លើងអោយអ្នក ខ្ញុំនឹងការពារអ្នកនៅគ្រប់លក្ខខណ្ឌទាំងអស់

នៅពេលដែលបេះដូងរបស់ខ្ញុំឈប់ដើរ អ្នកនឹងដឹងថាខ្ញុំបានប្រគល់គ្រប់យ៉ាងរបស់ខ្ញុំជូនអ្នកអស់ហើយក្នុងមួយជីវិតនេះ

ខ្ញុំរស់ដើម្បីតែឃើញវត្តមានរបស់អ្នក សូម្បីតែចង្វាក់បេះដូង និងគ្រប់ដង្ហើមដកចេញចូល ក៏សម្រាប់តែអ្នកម្នាក់គត់

កុំប្រាប់ខ្ញុំមិនអោយស្រឡាញ់អ្នក កុំហាមខ្ញុំមិនអោយការពារអ្នក ការ លះបង់របស់ខ្ញុំនៅពេលនេះគឺមិនមែនជាកំហុសរបស់អ្នកនោះទេ

"អូនលះបង់ជីវិតមួយនេះ! ដើម្បីបន្តស្នាមញញឹមរបស់បងណា...មនុស្សជាទីស្រឡាញ់របស់អូន...អូនស្រឡាញ់បង"

"បងមិនអោយអូនស្លាប់ទេ...! អូនមិនអាចទៅចោលបងបានទេ"

សូមអ្នកចងចាំស្នេហារបស់ពួកយើងនៅក្នុងបេះដូងមួយនេះរហូតណា

You've reached the end of published parts.

⏰ Last updated: Aug 03, 2023 ⏰

Add this story to your Library to get notified about new parts!

BROKEN HEARTWhere stories live. Discover now