I Love You Then, and I Love You Still

884 79 8
                                    

ផាំង!!
សម្លេងគ្រាប់កាំភ្លើងបន្លឺឡើងនៅក្នុងបន្ទប់គេងរបស់ខ្ញុំ លាន់ខ្ទរឡើង
ឈាមក្រហមឆ្អៅក៏ចាប់ផ្តើមហូរចេញមក ប្រលាក់ជោគអាវដែលពាក់ នៅលើខ្លួន ដង្ហើមចាប់ផ្តើមដង្ហក់ កាំភ្លើងក៏បានធ្លាក់ចុះពីដៃ ដោយផ្ទៃមុខដាមទៅដោយទឹកភ្នែក រលឹកដល់មនុស្សជាទីស្រឡាញ់

តើខ្ញុំអាចព្យាបាលរបួសបេះដូងដែលកំពុងតែឈឺចាប់នេះដោយរបៀបណា?

ពិភពលោកទាំងមូលរបស់ខ្ញុំបានរលាយបាត់ហើយ បន្ទាប់ពីអ្នកចាក ចេញទៅ

តើខ្ញុំអាចស្វែងរកក្តីសង្ឃឹមនៅថ្ងៃថ្មីបានដោយរបៀបណា នៅពេលដែលមនុស្សដែលខ្ញុំស្រលាញ់បានចាកចេញទៅ?

ក្នុងចិត្តរបស់ខ្ញុំពោរពេញដោយការចងចាំអំពីអ្នក ពីអ្វីទាំងអស់ដែល ពួកយើងបានចែករំលែក និងធ្វើរួមគ្នា

ខ្ញុំត្រូវការប៉ះពាល់របស់អ្នក និងការឱបដ៏កក់ក្តៅរបស់អ្នក ចង់ឃើញ
រូបរាងខ្ញុំនៅក្នុងកែវភ្នែករបស់អ្នក ស្នាមញញឹមនៅលើមុខរបស់អ្នក

ក្តីសុបិន្តរបស់ខ្ញុំគឺពោរពេញទៅដោយការថើបដ៏ទន់ភ្លន់របស់អ្នក

ខ្ញុំភ្ញាក់ពីគេងហើយយំចំពោះអ្វីដែលខ្ញុំបាននឹកឃើញអំពីអ្នក

តើ​ខ្ញុំ​ត្រូវ​ព្យាបាលរបួស​បេះដូង​​មួយនេះដោយ​របៀប​ណា ពេល​ដែល​ខ្ញុំ​និង​អ្នកបែក​គ្នា មិនអាចជួបគ្នាបន្តទៅទៀតបាន?

"បេះដូងរបស់បងនឹងស្រលាញ់តែអូនម្នាក់គត់ក្នុងមួយជីវិតនេះ"
"បើគ្មានអូន...បងក៏មិនត្រូវការរស់នៅលើលោកនេះទៀតដែរ!"

ពេលវេលារបស់យើងនៅជាមួយគ្នាគឺមានតម្លៃ ទោះពេលវេលាល្អៗ ជាមួយគ្នាមានតិចតួច ប៉ុន្តែខ្ញុំស្រឡាញ់អ្នក...អ្នកគឺជារបស់ដ៏មានតម្លៃក្នុងជីវិតរបស់ខ្ញុំ

"បងស្រឡាញ់អូន! ស្រឡាញ់​អូនតែម្នាក់ ហើយ​ក៏នៅ​តែ​ស្រឡាញ់​អូនរហូតទៅ Jimin..."

សម្លេងខ្សឹបខ្សួលបានបាត់ទៅ ភ្នែកក៏បានបិទរួមជាមួយទឹកភ្នែក ហូរចុះមកជាលើកចុងក្រោយ នៅលើផ្ទៃមុខមានស្នាមញញឹមសម្រាប់មនុស្សដែលខ្ញុំស្រឡាញ់ ស្របពេលដែលបេះដូងមួយនេះឈប់ដើរបន្តទៅទៀត....

BROKEN HEARTWhere stories live. Discover now