ភាគ១

3.7K 59 0
                                    

លង់ស្នេហ៍ភរិយាសម្អប់
ភាគ១
រីករាយក្នុងការអាន💗
__________

នៅក្នុងផ្ទះវីឡាមួយមានប្តីប្រពន្ធមួយគូររៀបការជាមួយគ្នាដោយសារតែការរៀបចំរបស់ចាស់ទុំទាំងសងខាងពួកគេរៀបការជាមួយគ្នាប្រហែល2ខែហើយតែគ្មានភាពចុះសម្រុងអីបន្តិចសោះដោយសារតែខាងប្រុសយល់ច្រឡំរឿងអ្វីម្យ៉ាងទៅកាន់ខាងស្រី
«លោកចង់ទៅណាទៀតហើយ» រាងក្រាស់បម្រុងនឹងដើរចេញពីផ្ទះតែក៏ត្រូវភរិយាសម្អប់របស់គេស្រែកឃាត់ នាយក៏ងាកមុខបែរមកមើលរួចក៏ឆ្លើយតប
«យើងទៅណាវាគ្មានពាក់ព័ន្ធនឹងនាងទេ»
«តែតាំងតែពីរៀបការមកលោកមិនដែលនៅផ្ទះមួយថ្ងៃនោះទេ ចន ជុងហ្គុក» ណាមហុីដែលជាភរិយាក៏តបទៅវិញទាំងសម្លេងស្រែកខ្លាំងៗ
«គីម ណាមហុី មកទល់ពេលនេះនាងនៅមិនយល់ទៀតហ៎៎?» ជុងហ្គុកគេក៏ដើរចូលទៅជិតណាមហុីដើរបណ្តើរនិយាយបណ្តើរ គេកាន់តែដើរចូលណាមហុីនាងកាន់តែថយក្រោយរហូតដល់ខ្នងរបស់នាងប៉ះជាមួយនឹងជញ្ជាំង ហើយគេក៏បន្តនិយាយទៀត
«យើងរៀបការជាមួយនាងតែយើងមិនបានស្រឡាញ់នាង» ថាហើយជុងហ្គុកក៏អូសដៃរាងតូចឡើងទៅបន្ទប់ដែលនៅខាងលើទាំងមិនខ្វល់ថានាងឈឺឬក៏នាងស្រែកឃាត់យ៉ាងណា
«អួយ៎៎!!លែងខ្ញុំចង់នាំខ្ញុំទៅណាលែងទៅខ្ញុំឈឺ» រាងតូចល្អិតខំប្រឹងបេះដៃរបស់រាងក្រាស់ចេញពីដៃរបស់ខ្លួនតែខំទាញចេញយ៉ាងណាក៏ចេញព្រោះតែគេចាប់ដៃរបស់នាងជាប់ហើយច្របាច់ខ្លាំងៗឡើងដៃរបស់ឡើងក្រហមណាមហុីនាងមិនដឹងធ្វើយ៉ាងណាមានតែបណ្តោយឱ្យគេអូសនាងតាមអំពើចិត្ត
មកដល់មុខបន្ទប់រាងក្រាស់ក៏បើកទ្វារហើយរុញរាងតូចចូលទាំងមិនខ្វល់ពីរាងកាយរបស់នាងរួចក៏បិទទ្វារចាក់សោរជាប់ឃុំនាងមិនឱ្យចេញមកខាងក្រៅ
ណាមដែលនៅខាងក្នុងព្យាយាមគោះទ្វារនឹងស្រែកឱ្យគេបើកទ្វារឱ្យខ្លួនវិញ
«នែ៎៎លោក!បើកទ្វារឱ្យខ្ញុំភ្លាម...បើកខ្ញុំប្រាប់ថាឱ្យបើក» ទោះបីជានាងតូចណាមហុីខំស្រែកដល់បែកបំពង់កទៀតក៏ជុងហ្គុកគេនៅតែធ្វើមិនដឹងមុននឹងដើរចេញពីបន្ទប់គេនៅឆ្លៀតពោលពាក្យមួយឃ្លាដែលធ្វើឱ្យណាមហុីភ័យខ្លួនទៀត
«នៅក្នុងនេះសិនហើយចាំពេលយប់យើងមកធ្វើរឿងសប្បាយៗជាមួយគ្នា»
•••
ជុងហ្គុកគេចេញពីផ្ទះអម្បាញ់មិញនេះគឺមិនមែនចេញទៅធ្វើការភ្លាមនោះទេគឺគេមកជួបនឹងស្រីកំណាន់ចិត្តរបស់គេជាមុនសិន
«បើបងមិនស្រឡាញ់នាងផងបងលែងលះនាងចោលទៅ» ពាក្យសម្តីស្រីស្រស់រូបល្អនិយាយទៅកាន់ជុងហ្គុកដោយរឹកពារម្ញិម្ញក់
«អេនណា!អូននិយាយអីនឹង» គ្រាន់តែឮពាក្យថាឱ្យគេលែងលះភ្លាមជុងហ្គុកក៏ក្តៅស្លឹកត្រចៀកតែម្តង ទោះគេមិនបានស្រឡាញ់ណាមហុីតែការរៀបការរបស់គេក៏ជារឿងដែលប៉ាម៉ាក់របស់គេសប្បាយចិត្តទោះមិនស្រឡាញ់ក៏គេមិនលែងលះដែលព្រោះតែគេមិនចង់ឱ្យប៉ាម៉ាក់របស់គេមិនសប្បាយចិត្តដោយសារតែគេ
«គឺអូនគ្រាន់តែ...អឺ...» អេនណារកនឹកពាក្យនិយាយមិនឃើញគឺបានត្រឹមតែអេ..អឺនិយាយមិនចេញព្រោះតែនាងភ័យខ្លាចនឹងរាងក្រាស់
«បងទុកពេលឱ្យអូនពិចារណាកំហុសរបស់អូនចាំពេលណាដែលអូនដឹងកំហុសចាំមកជួបនឹងបង» ថាហើយរាងក្រាស់ក៏ដើរចេញទៅដោយមិនសូម្បីតែងាកមកមើលមុខស្រីកំណាន់ទុកឱ្យអេនណានាងនៅក្តៅចិត្តក្តៅក្រហល់ក្រហាយម្នាក់ឯង
«អាយ៎៎...ពុទ្ធោអើយ!ហុើយ...»
__________
_ឃ្យូលីស_

លង់ស្នេហ៍ភរិយាសម្អប់ [complete]Where stories live. Discover now