ភាគបញ្ចប់

2.4K 34 0
                                    

លង់ស្នេហ៍ភរិយាសម្អប់
ភាគបញ្ចប់
រីករាយក្នុងការអាន💗
__________

ក្រោយពីធ្វើដំណើរមកជាយូរពួកគេក៏មកដល់កន្លែងស្នាក់ក៏រៀបចំខ្លួនចូលគេងដំបូងឡើយណាមហុីនាងមិនហ៊ានឡើងទៅគេងលើគ្រែជាមួយជុងហ្គុកនោះទេតែដោយសារនាយបង្ខំទើបនាងត្រូវបង្ខំចិត្តខ្លួនឯងដែរ
«មិចក៏មិនបើកបន្ទប់2តែម្តងទៅ» ណាមហុីនាងមិនអស់ចិត្តមិនស្រណុកក្នុងខ្លួនទេនៅតែចចេសសួរគេមិនឈប់
«អស់បន្ទប់» នាយសង្ហារឆ្លើយៗហីហើយក៏ទាញរាងកាយទន់ដូចសំឡីដែលនៅជិតខ្លួនមកឱបចំណែកអ្នកដែលត្រូវគេឱបនោះវិញរឹងខ្លួនអស់ហើយបានត្រឹមតែស្រែកហៅគេតិចៗ
«លោកៗ»
«ធ្វើមើលដូចមិនធ្លាប់ គេងទៅប្រយ័ត្នខ្ញុំទារសំណងដែលនាងថើបខ្ញុំកាលពីពេលរសៀលនោះ» គ្រាន់តែឮពាក្យគេគម្រាមភ្លាមរាងតូចស្ងាត់មាត់ដូចគេយកស្កុតមកបិទហើយក៏សង្ងំគេងនៅក្នុងរង្វង់ដៃគេដោយមិនកម្រើកបន្តិចសោះ
«លោកយើងគិតមកទីនេះប៉ុន្មានថ្ងៃ»
«5ថ្ងៃ»
៚ព្រឹកថ្ងៃថ្មី
«លោកៗក្រោកមកទៅដើរលេង» ព្រលឹមឡើងថ្ងៃរះចូលបន្ទប់មិនទាន់ទេណាមហុីនាងប្រញ៉ាប់ក្រោយមកដាស់រាងក្រាស់ដែលកំពុងតែគេងលក់សុខស្រួល
«ហឹម!!!ដឹងហើយ» ថាហើយរាងក្រាស់ក៏ចូលទៅក្នុងបន្ទប់ដើម្បីសម្អាតកាយ
15នាទីក្រោយមកនាយក៏ចេញមកពីបន្ទប់ទឹកដោយស្លៀកកន្សែងត្រឹមចង្កេះរុំល្វែងខាងក្រោម
«លោកឆាប់ស្លៀកពាក់ទៅខ្ញុំឃ្លានហើយ»
«ហៅថាបងចាប់ពីពេលនេះទៅនាងត្រូវហៅខ្ញុំថាបងសម្លាញ់» នាយនិយាយហើយក៏ចូលទៅជិតនាងរហូតដល់នាងត្រូវថយទៅប៉ះខ្នងនឹងជញ្ជាំងក៏លើកដៃឃាំងនាងជាប់
«អូខេៗ!បងសម្លាញ់»
«ឆ្លាតចេះស្តាប់បង្គាប់»
ពេលរសៀលបន្តិចពួកគេក៏ចេញមកលេងនៅខាងក្រៅដើរកាន់ដៃគ្នាតាមមាត់សមុទ្រដូចគូរស្នេហ៍ដទៃចឹង
«ខ្ញុំចង់ញុាំអានោះ» នាងតូចចង្អុលរបស់ដែលខ្លួនចង់បានជុងហ្គុកគេក៏ញញឹមហើយដើរទៅទិញឱ្យនាង
(ផាំង!!)
ណាមហុីត្រូវភ្ញាក់យ៉ាងរហ័សដោយសារតែឮសម្លេងកាំភ្លើងនៅក្បែរត្រចៀកហើយងាកទៅក៏ឃើញមនុស្សប្រុសជាទីស្រឡាញ់របស់នាងកំពុងអង្គុយឱបដៃដែលសុទ្ធតែឈាម
«បងជុង!» ណាមហុីឧទានឡើងហើយក៏ប្រញ៉ាប់រត់ចូលទៅមើល
«បងមិនអីទេ»
«ពួកយើងទៅមន្ទីរពេទ្យទៅ»
/មន្ទីរពេទ្យ/
«លោកជុងហ្គុកមិនកើតអីធ្ងន់ធ្ងរនោះទេអ្នកនាងគ្រាន់តែសម្រាកនៅពេទ្យ2-3ថ្ងៃក៏ចេញទៅផ្ទះបានហើយ» លោកគ្រូពេទ្យដែលចូលទៅមើលរបួសឱ្យជុងហ្គុកក៏រៀបរាប់ពីអាការៈរបស់ជុងហ្គុក
«ខ្ញុំអរគុណលោកគ្រូពេទ្យច្រើនហើយ»
«បាទបើអស់អ្វីហើយខ្ញុំសុំលាទៅសិនហើយ» ពេលដែលគ្រូពេទ្យទៅបាត់ណាមហុីក៏ចូលទៅមើលជុងហ្គុកនៅបន្ទប់វិញ
«គ្រូពេទ្យនិយាយអ្វីខ្លះ?»
«គាត់ថា2-3ថ្ងៃទៀតលោកអាចចេញពីពេទ្យបានហើយ»
«លោកចង់ញុាំអីទេខ្ញុំទៅទិញឱ្យ» ឮពាក្យសម្តីសោះកក្រោះរបស់នាងមកលើខ្លួនហើយជុងហ្គុកឡើងក្តៅឆេវតែម្តងហើយនៅថែមហៅគេថាលោកទៀត
«ប្រាប់ហើយថាហៅថាបង»
«ចង់ញុាំអ្វីដែរបងសម្លាញ់» នាងតូចនិយាយហើយក៏សើចកខឹក
៚ថ្ងៃទី1
«ញុាំឱ្យច្រើនៗទៅណានឹងអាលបានចេញពីពេទ្យ»
ណាមហុីនាងខំងើបទៅទិញបបរឱ្យគេតាំងពីព្រឹកហើយមកអង្គុយបញ្ចុកគេទៀត
«អូនញុាំដែរទៅ» ឮសព្វនាមដែលគេហៅខ្លួនហើយនាងក៏សប្បាយចិត្តតែក៏ត្រូវបែរមុខចេញពីគេវិញដោយគ្រាន់តែចានបបរមកជិតនឹងច្រមុះ
«អ៊ែក!ហុឹកៗយកចេញ» នាងតូចក៏ប្រញ៉ាប់រត់ទៅបន្ទប់ទឹកក្អួតយកៗតែ
«នេះអូនកើតអីនឹងឬមួយក៏ចាញ់កូន»
•••
«អបអរសាទរអ្នកនាងមានទម្ងន់2ថ្ងៃហើយ»
«ពិតមែនហេសលោកគ្រូពេទ្យ!» នាងតូចរំភើបចិត្តស្ទើតែបេះដូងលោតចេញមកក្រៅទៅហើយ
៚ថ្ងៃទី2
«បងចង់ទៅបន្ទប់ទឹក» ណាមហុីក៏មកគ្រានាយឱ្យចុះពីលើគ្រែដើម្បីទៅបន្ទប់ទឹក
«ចុះរឿងដែលថាទៅពិនិត្យម្សិលមិញពេទ្យគេថាយ៉ាងម៉េច» មកដល់គ្រែវិញភ្លាមជុងហ្គុកក៏សួរនាងភ្លាមគេបារម្ភពីនាងទើបគេសួរនាំ
«គ្មានអីនោះទេ»
(តុកៗ)
«អ្នកណាគេគោះទ្វាចាំខ្ញុំទៅបើក» ណាមហុីថាហើយក៏ប្រញ៉ាប់រត់ទៅបើកទ្វារ
«សួស្តីអ្នកនាងណាមហុី»
«អ្នកនាងអេនណា» ណាមហុីឧទានហើយក៏បើកទ្វារឱ្យនាងចូល
«ណាមហុីអូនចេញទៅខាងក្រៅសិនទៅ» គ្រាន់តែអេនណាចូលទៅដល់ភ្លាមនាយក៏ដេញណាមហុីចេញភ្លេត
«បងជុង~អូននឹកបងណាស់»ចូលទៅដល់ខាងក្នុងភ្លាមអេនណាក៏ចូលទៅឱបដៃនាយយ៉ាងស្និតស្នាល
«ចៀសចេញពីបងទៅអេនណាបងមានអារម្មណ៍ថាខ្ពើមណាស់បងមិនចូលចិត្តសុីរបស់រួមជាមួយអ្នកដទៃនោះទេ» ថាហើយនាយក៏យកទូរស័ព្ទហើយមកអូសរូបភាពដែលកូនចៅរបស់គេថតបានទាំងអម្បាល់ម៉ានឱ្យនាងមើល អេនណានាងគាំងអស់នឹងរកអ្វីមកនិយាយមិនឃើញនោះទេ
«ចេញពីបងហើយក៏កុំមកឱ្យបងឃើញមុខទៀត»
«បងជុងស្តាប់អូនបកស្រាយសិន» អេនណានៅតែចាប់ដៃជុងហ្គុកអង្វរឱ្យគេស្តាប់ពាក្យដោះសាររបស់ខ្លួនតែគេមិនស្តាប់ថែមទាំងវៀសដៃចេញទៀត
•••
«គ្រាន់តែស្រីកំណាន់ចិត្តគេមកភ្លាមគេក៏ដេញយើងចេញភ្លាម»
«ស្តាយទឹកចិត្តដែលខំមើលថែណាស់~ហុឹកហុឹក» ណាមហុីនាងដើរបណ្តើរយំរៀបរាប់បណ្តើរ
«អ្នកណាថា» សម្លេងរាងក្រាស់មិនដឹងចេញមកពីណាធ្វើឱ្យនាងភ័យបុកពោះមិនស្ទើរទេ
«បងស្រឡាញ់អូនណាស់ឈប់យំទៅ» នាយបន្តដើរទៅមុខរួចក៏ទៅឈប់នៅពីមុខរាងតូច
«ហុឹកៗបងអត់កុហកអូនទេណា» រាងក្រាស់ក៏រៀបរាប់រឿងកើតឡើងមិញនេះឱ្យនាងបានស្តាប់ទាំងអស់
«បងស្រឡាញ់អូន»
«អូនក៏ស្រឡាញ់បង»
«បងស្រឡាញ់អូនហើយនិងកូនជុប៎៎ៗ» ឮពាក្យថាកូននាងក៏រាងភ្ញាក់ដែរតែនាងភ្លេចថានាងទុកក្រដាសពិនិត្យរបស់នាងនៅលើតុក្បែរគ្រែរាងក្រាស់
«ហួយ!ស្អប់បងឯងណាស់» ថាហើយនាងក៏វាយជុងហ្គុក2-3ដៃតាមអារម្មណ៍ដែលខ្នាញ់
•••
3ឆ្នាំបានកន្លងផុតទៅ
ជីវិតគូររបស់ពួកគេទាំង2មានតែភាពស្រស់បំព្រងរហូតទទួលបានកូនស្រីមួយជាចំណងដៃ
«ជុងហា៎៎មើលកូនផងអូនទៅធ្វើម្ហូប»
«ទទួលបញ្ជាលោកស្រីប្រពន្ធ» នាយនិយាយហើយក៏ចេញទៅមើលកូនស្រីតែមួយគ្រាប់ដែលទើបតែចេះដើររបស់គេ
__________

_ឃ្យូលីស_

លង់ស្នេហ៍ភរិយាសម្អប់ [complete]Where stories live. Discover now