ភាគ2: កែប្រែវាសនា

72 5 4
                                    


បន្ទាប់ពីស្វែងរកអស់ចិត្តហើយក៏បានបញ្ជាក់ផងដែរថា ទីនេះបានប្រែប្រួលទៅតាមអ្វីដែលមាននៅក្នុងប្រលោមលោករបស់ខ្លួនប៉ុណ្ណោះ V គេពិតជាសេដខ្លាំងណាស់ នាយបានត្រលប់ទៅកាន់អគារ condo វិញដោយក្តីអស់សង្ឃឹម

នៅពេលដែលទៅដល់ខាងមុខអគារ V ក៏បានឈប់ឡានចុះចេញមកក្រៅ និងព្យាយាមរំសាយអារម្មណ៍តានតឹងដោយការស្រូបខ្យល់អាកាសពីធម្មជាតិ

រំពេចនោះនាយក៏បានចោលភ្នែកទៅប៉ះនឹងតួរឯកប្រុស jungkook ដែលកំពុងត្រូវស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់ស្រ្តីចំណាស់ម្នាក់

នៅពេលដែលឃើញស្ថានភាពបែបនេះ រាងតូចក៏បានរំកិលខ្លួនចូលកាន់តែកៀកហាងបន្តិចម្តងដោយមិនដឹងខ្លួន ព្រោះតែអាកប្បកិរិយាស្លូតត្រង់របស់រាងក្រាស់ជាតួរឯកប្រុស

ក្នុងកាលទេសដែលម្តាយចុងកំពុងជេផងវាយក្បាលតិចៗផង jungkook ក៏នៅតែបន្តស្ងាត់មាត់មិនតបតបង្កជាបញ្ហាធំឡើយ ទុកលំបាកការឈឺចាប់និងទឹកភ្នែកទាំងអស់ jungkook ទ្រាំបៀមលេបទុកចូលក្នុងដើមទ្រូងយ៉ាងអួលណែន

ក្នុងគ្រានោះដែរ V មានបំណងនឹងដើរចូលទៅជួយរំដោះស្ថានការណ៍អាក្រក់នោះចេញទៅហើយ តែក៏ត្រូវបានក្មេងស្រីសិស្សសាលាម្នាក់ដើរចូលទៅមុន

<< ថៅកែហាងសង្ហារ ខ្ញុំយក kimbap និងស៊ុបសណ្តែកមួយ >> នាងចូលទៅដល់ក៏ស្រែកកម្មង់អាហារភ្លាមដោយមិនមើលស្ថានភាពនៅទីនោះឡើយ

<< សុីស្អី គ្មានស្អីឲ្យសុីនោះទេ! មិនឃើញម៉ែកូនគេកំពុងឈ្លោះគ្នាទេអី ទៅឆាប់ចេញឲ្យបាត់ៗទៅ... >> ស្ត្រីជាម្តាយចុងរបស់ jungkook បានស្រែកជេរស្តីដាក់ភ្ញៀវនិងដេញគេចេញពីហាងដោយមិនគិតពីអាជីវកម្មរបស់កូនឡើយ

<< ជាម្ចាស់ហាងបែបណាមកដេញភ្ញៀវចេញបែបនេះ ពិតជាគួរឲ្យស្អប់ណាស់! >> ក្មេងស្រីរូបនោះបានដើរចាកចេញទាំងស្រែកបន្ទោសទៅកាន់អ៊ុំស្រីវិញ

<< ម៉ាក់! ម៉េចក៏ធ្វើបែបនេះចំពោះភ្ញៀវខ្ញុំ បើបែបនេះតើខ្ញុំមានភ្ញៀវឯណាទៀត? >> Jungkook អស់ទ្រាំក៏ស្រែកតវ៉ាទល់នឹងម្តាយចុងវិញ

You've reached the end of published parts.

⏰ Last updated: Aug 10, 2023 ⏰

Add this story to your Library to get notified about new parts!

📖 តួរអង្គឯក របស់អ្នកនិពន្ធ 📖Where stories live. Discover now