ភាគ1: កេរ្តិ៍ឈ្មោះ

214 25 13
                                    


នៅលើកំណាត់ផ្លូវដ៏ធំល្វឹងល្វើយនៃទីក្រុង Seoul កំលោះរាងតូចច្រលឹងម្រាមដៃវែងស្រលូនស្បែកសរល្អស្អាត ឯវង់ភ័ក្ត្រនាយវិញគឺសែនផូរផង់ម៉ត់ហើយទន់រលោងសាកសមទៅនឹង ត្របកភ្នែកពីរជាន់ច្រមុះកោងស្រួចសន្លឹមបបូរមាត់វិញក្រហមព្រឿងៗ មិនថាមើលយ៉ាងណាក៏មិនសមជាបុរសសោះហើយ នាយស្អាតលើសអស់ស្រីៗឯទៀត ថ្នាក់តារាមួយចំនួនក៏ស្អាតមិនដល់នាយឡើយ

ក្នុងអំឡុងពេលបើកបរតាមដងផ្លូវ កំលោះយើងបានញោជស្នាមញញឹមតិចៗជាប់នៅលើផ្ទៃមុខ ដោយហេតុនាយបានឃើញរូបភាពរបស់ខ្លួនឯងត្រូវបានលើកតាំងយ៉ាងធំនៅតាមហាងលក់សៀវភៅធំៗជាច្រើនស្ទើរតែគ្មានចន្លោះហាងសៀវភៅណាមួយឡើយ

ចំពោះកេរ្តិ៍ឈ្មោះល្បីល្បាញនេះទៀតសោតក៏បានមកពីភាពក្មេងខ្ចីតែពោរពេញទៅដោយទេពកោសល្យនៃការនិពន្ធនូវរឿងប្រលោមលោកដ៏អស្ចារ្យ ស្ថិតក្នុងវ័យ 25ឆ្នាំ កំលោះតូចរបស់យើងបានបញ្ចេញស្នាដៃនិពន្ធមិនតិចក្រោម10រឿងនោះទេ ហើយសុទ្ធតែល្បីមិនចាញ់គ្នាឡើយ អ្នកនិពន្ធស្រស់ក្មេងម្នាក់នោះគេមានឈ្មោះថា Kim teahyung ដែលឲ្យងារខ្លួនឯងថា V

V បានឆ្ពោះដំណើរយ៉ាងលឿនទៅកាន់ condo របស់ខ្លួន ហើយបន្តធ្វើ scep ចុងក្រោយនៃរឿងមួយនេះ ក្នុងពេលពេញមួយយប់ដែលកំលោះតូចយើងផ្ចង់អារម្មណ៍លើការងារនិពន្ធ បន្ទាប់ពីរួចរាល់ V ក៏បញ្ជូនរឿងនោះទៅកាន់អ្នកចាត់ការរបស់ខ្លួនមួយរំពេច

ដោយការទន្ទឹងរង់ចាំយូរមកហើយនឹងពេលវេលាកំណត់ក៏បានមកដល់ អ្នកចាត់ការម្នាក់នោះក៏ប្រញាប់បញ្ចេញរឿងទៅតាម website ភ្លាមតែម្តង

ព្រោះតែប្រភេទរឿងរបស់អ្នកនិពន្ធឈ្មោះ V សុទ្ធសឹងជារឿងពោរពេញទៅដោយមនោសញ្ចេតនា ធ្វើឱ្យអ្នកអានម្នាក់ៗដក់អារម្មណ៍ដានការចងចាំយ៉ាងខ្លាំង ជាហេតុនាំឱ្យនាយមានអ្នកគាំទ្រច្រើនលើសអ្នកនិពន្ធឯទៀតក្នុងពេលប៉ុន្មានឆ្នាំមកនេះ

ការដាក់ផ្សព្វផ្សាយរឿងភាគបញ្ចប់មិនបានប៉ុន្មាននាទីផង អ្នកអានជាច្រើននាំគ្នាលើកយកចំណុចឈឺចិត្តនៃរឿងមកវិភាគដើម្បីរកយុត្តិធម៌ឲ្យតួរឯកប្រុសក្នុងរឿងដែល teahyung បានតាក់តែងនោះ

📖 តួរអង្គឯក របស់អ្នកនិពន្ធ 📖Where stories live. Discover now