"ម៉ាក់!!!!!!!!"សម្លេងរបស់ sooji ហៅម្ដាយរបស់ខ្លួនសឹងបែកផ្ទះព្រោះតែបានឃើញព័ត៌មានដែរចុះផ្សាយពី sunoo និង sunghoon ធ្វើអោយនាងខឹងជាខ្លាំង។"ម៉ាក់មើលចុះអា Sunoo វារស់ស្រួលចុះយើងនោះម៉ាក់?!"មកដល់បន្ទប់ម្ដាយភ្លាមនាងក៏និយាយទាំងមិនសុខចិត្ត។
"Sooji កូននៅចង់បានស្អីទៀត?Sunoo ជាប្អូនកូនណាកូនចង់បំផ្លាញ់ប្អូនដល់ណា៎?"
"យ៉ាងមិចម៉ាក់នឹង?ម៉ាក់ស្អប់វាណាស់មិនចឹង?"
"ម៉ាក់ហត់ណាស់ sooji..កន្លងមកយើងខុសណាស់ហើយ Sunoo លំបាកមកយូរហើយ"
"អត់ទេ!សូម្បីម៉ាក់ក៏នៅខាងវា!ម៉ាក់មិនស្រឡាញ់ខ្ញុំទេ ...ខ្ញុំមិនព្រម!!!"Sooji និយាយហើយក៏រត់ចេញទៅអ្នកស្រីចង់ចេញទៅតាមតែគាត់គ្មានកម្លាំងនោះទេដោយសារតែវ័យជរារបស់គាត់ ក៏បានត្រឹមគ្រវីក្បាលហួសចិត្តនិងស្ដាយក្រោយដែរបណ្ដោយអោយកូនកាន់តែលើសទៅ។
មួយម៉ោងហើយមួយម៉ោងទៀតនៅតែមិនឃើញ Sooji ត្រឡប់មកវិញធ្វើអោយអ្នកស្រីបារម្ភជាខ្លាំងព្រោះពេលនេះក៏យប់ណាស់ទៅហើយនាងជាស្រីផង។
គ្រីងៗ*សម្លេងទូរស័ព្ទរបស់គាត់ក៏រោទិ៍ឡើងគាត់ក៏ប្រញាប់ស្រវេស្រវាយកមកមើលក៏ឃើញលេខរបស់ Sooji គាត់ញញឹមធូរចិត្តរួចលើក...។
"Sooji កូននៅឯណា-"
“អ្នកស្រីជាម្ដាយរបស់ម្ចាស់លេខមែនទេ?ពេលនេះគេកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់”អ្នកខាងនោះនិយាយធ្វើអោយស្នាមញញឹមមិញនេះធ្លាក់ចុះមួយរំពេច។
"កើតអី?កូនខ្ញុំកើតអី?"គាត់សួរយ៉ាងញាប់មាត់។
“កូនអ្នកស្រីគ្រោះថ្នាក់ចរាចរណ៍ដូច្នេះសុំអ្នកស្រីមកមន្ទីរពេទ្យ@#&#@”គេនិយាយហើយក៏ចុចបិតអ្នកស្រីស្ដាប់ហើយក៏ទន់ជើងដួលអ្នកបម្រើក៏រត់មកទប់គាត់។
"Sooji....ហឹក...Sooji"
"នាំយើងទៅមន្ទីរពេទ្យឥឡូវនេះហឹក Sooji កូន"អ្នកស្រីនិយាយផងយំផងអ្នកបម្រើក៏នាំគាត់ទៅមន្ទីរពេទ្យទៅ។
ពេលមកដល់អ្នកស្រីក៏ជួបនិងប៉ូលីស។
"លោកប៉ូលីស...កូន-កូនខ្ញុំ"
YOU ARE READING
Crush ࣪𖤐| Sunsun ( Complete )
Fanfictionគ្រាន់តែចង់បានភាពកក់ក្តៅពីគ្រួសារក៏ពិបាកម្លេះ?