The End

627 69 9
                                    


Special day✨💞

2ឆ្នាំក្រោយមក(លឿនដូចកុហក)គ្រប់គ្នាគឺបានបញ្ចប់ការសិក្សានិងមានការងារធ្វើរៀងខ្លួន sunghoon បានទទួលតំណែងជាម្ចាស់ក្រុមហ៊ុនបន្ទាប់ពីប៉ារបស់គេ។ soobin បើកហាងកាហ្វេមួយកន្លែងជាមួយKai។ yeonjun ក៏មានឈ្មោះជាម្ចាស់ក្រុមហ៊ុនមួយកន្លែងដែរ ។ ជាដៃគូរសហការជាមួយក្រុមហ៊ុន sunghoon។ (ប៉ុន្នឹងបានហើយតួរច្រើនពេកខ្ជិលរៀប🤣😓)

ថ្ងៃសិរីមង្គលរបស់sunsunក៏បានមកដល់ ពិធីមង្គលដ៏អធឹកអធ័មប្រារព្ធឡើងនៅក្នុងសណ្ឋាគារដ៏ធំ មានភ្ញៀវជាច្រើនសុទ្ធតែជាអ្នកដែរមានមុខមាត់ រួមទាំងម៉ាក់របស់ Sunoo និងមិត្តភក្តិដែរជិតស្និតនិងអ្នកធ្លាប់រៀនជាមួយគ្នា។កូនកម្លោះនិងកូនកម្លោះក្រមុំ(😑)គ្រង់ឈុតមង្គលយ៉ាងស្រស់សង្ហារ។ លោកkimបានកាន់ដៃកូនមករក Sunghoon ដែរឈរមើលទាំងញញឹមបិតមាត់មិនជិត។

"ប៉ាផ្ញើកូនផងណា បើឈប់ស្រលាញ់ប្អូនហើយយកមកអោយប៉ាវិញណាកុំធ្វើបាបប្អូន"លោក Kim និយាយទៅ Sunghoon ដោយកាន់ដៃ Sunoo និង Sunghoon ជាប់គ្នា។

"លោកប៉ាកុំបារម្ភអីខ្ញុំនឹងមើលថែ Sunoo ដូចកែវភ្នែករបស់ខ្ញុំ"

បន្ទាប់ពីផ្តែផ្តាំគ្នាហើយលោកអាចារ្យក៏ធ្វើការសួរទៅកូន
កម្លោះទាំងពីរ។

"តើលោក Park Sunghoon ព្រមទទួលលោក Kim Sunoo ធ្វើជាភរិយានិងកាន់ដៃគ្នាមួយជីវិតដែរទេ"

"បាទខ្ញុំព្រម"

"តើលោកKim sunooព្រមកាន់ដៃលោកpark sunghoon អស់មួយជីវិតដែរទេ"

"បាទខ្ញុំព្រម"

បន្ទាប់មកពួកគេក៏ថើបគ្នា ហើយក៏ដល់ពេលដែរកូនក្រមុំ
(កម្លោះ)បោះផ្កាអោយពួកអត់លិត អា៎មិនមែនទេអោយភ្ញៀវ។ ហើយអ្នកដែរទទួលបានផ្កានោះគឺកញ្ញាស្រស់ស្អាតរាងខ្ពស់ម្នាក់ គ្រប់គ្នាក៏ហ៊ោរអោយនាង។

"Wow Huh Yunjin"នាងល្អិត Eunchae មិត្តរបស់ Yunjin ក៏ហ៊ោឡើងអបអរមិត្ត។

Yunjin នាងបានកាន់ផ្កានិងដើរចេញពីវ៉ូងមនុស្សសម្តៅទៅរកនារីម្នាក់ដែរជា Chaewon នេះហើយ។ដើរដល់ Chaewon ភ្លាម Yunjin បានហុចផ្កាអោយនាងរួចនិយាយ។

"Kim Chaewon ខ្ញុំអោយនាងហើយខ្ញុំចង់ប្រាប់នាងថា....ខ្ញុំស្រលាញ់នាង ស្រឡាញ់ជាយូរមកហើយ...តាំងពីថ្ងៃជួបដំបូងមកដល់ពេលនេះនាងនៅតែជាមនុស្សដែរខ្ញុំស្រឡាញ់ខ្លាំង...តើនាងព្រមធ្វើសង្សាររបស់ខ្ញុំទេ?"នាងនិយាយទាំងមុឺងម៉ាត់។នាងបានលួចស្រឡាញ់ chaewon តាំងពីថ្ងៃគេចូលរៀនដំបូងម្លេះហើយនាងគឺជាអនុប្រធាននោះហើយ។ គ្រប់គ្នាភ្ញាក់ផ្អើលបន្ទិចហើយក៏ហ៊ោរឡើង។

Crush ࣪𖤐| Sunsun ( Complete )Where stories live. Discover now