ep10

301 41 3
                                    

{មន្តស្នហ៍កញ្រ្ជោងតូច}

នៅតាមផ្លូវមេឃក៏នៅរលឹមតិចៗ sunghoonកំពុងបើកឡានទាំងពិបាកជាខ្លាំង។ក្រោយបានjayហៅគេទៅជួបហើយ ទាំងអារម្មណ៍របស់គេកំពុងគិតពីsunooទទៀត។
sunghoonគេកាន់ច្រកូតឡានដៃមួយឯដៃម្ខាងទៀតយកទៅច្រត់ចង្ការបស់គេ មុខគេពេលនេះមិនសូវជាស្រស់នោះទេ។
"រីង រីង"សំឡេងទូរស័ព្ទsunghoonក៏រោទ៍ឡើងម្ដងទៀត
គេយកទូរស័ព្ទមកមើល ក៏ឃើញថាជាលេខរបស់ម៉ាក់គេ។
គេចុចទទួលដោយដាក់ទូរស័ព្ទគេនៅកៅអីមួយខាងទៀត.

📳>>sunghoon! នេះឯងនៅឯណា? មិចក៏មកចោល
Eunjiចឹង ដឹងទេថាឲមនុស្សស្រីនៅបន្ទប់ម្នាក់ឯង
ទាំងយប់ព្រលប់បែបនេះគ្រោះថ្នាក់ណាស់ដឹងទេ!.
sunghoon! sunghoon! មានលឺម៉ាក់និយាយទេ
sunghoon!!!>>

sunghoonមិនបាននិយាយអ្វីតបនឹងម៉ាក់គេនោះទេ.គេដាក់ទូរស័ព្ទចោលនៅក្នុងឡាន ហើយក៏ចុះដើម្បីឡើងទៅ បន្ទប់រីសតរបស់jay ទាំងម៉ាក់គេមិនទាន់បានបិទទូរស័ព្ទនៅឡើុយ។

"តុក!! តុក!!"sunghoonគោះទ្វាលឺខ្លាំងៗ អារម្មណ៍គេពុងតែអត់ល្អ.

<<នេះមកដល់ហើយហេស៎! ឆាប់ចូលមក>>
<<មានរឿងអ្វី មែនទេ?!>>

jayក៏នាំsunghoonមកក្នុងបន្ទប់គេង jayបើកទ្វាហើយពេលនោះដែរក៏ឃើញថាsunooកំពុងតែនៅក្នុងបន្ទប់គេងរបស់jay។sunghoonប្រញាប់ដើរទៅរកsunooយ៉ាងលឿន.

<<sunooឯងបាត់ទៅណា?! មិចក៏មិននៅខុនដូចឹង!>>

sunooមិននិយាយអ្វីតបsunghoonទេ ព្រោះមើលទៅ គេដូចជាមិនមានអារម្មណ៍នៅក្នុងខ្លួនសោះ។

<<sunghoonឯងមិនដឹងទេ! ថាsunooគេបាត់ទៅណានោះ! នៅពេលយើងបានបិទហាងកាហ្វេ យើងបានប្រទះឃើញsunoo ដែលគេនៅជាសត្វកញ្រ្ជោង គេនៅមុខហាងកាហ្វេរបស់យើង សភាពរបស់គេទទឹកជោង ថែមទាំងមានរបួសជើងទៀតផង ហើយយើងក៏បានយកគេមករីសតទៅ.ដោយសាគិតថាឯងមិននៅខុនដូ។ តែតាំងពីមកដល់
រីសតsunooគេមិននិយាយស្ដីអ្វីសោះ ទើបយើងតេហៅឯងមកបែបនេះ!>>
<<មិចក៏គេទៅដល់ហាងកាហ្វេឯងវិញ?>>
<<ប្រហែលជាឯងមិនបានប្រាប់គេទេដឹង! ថាឯងបានឈប់
ធ្វើការនៅទីនោះហើយ នេះជាកំហុសឯង!>>
<<មិចក៏ជាកំហុសយើងវិញ?!>>

មន្តស្នេហ៍កញ្រ្ជោងតូច🦊(ចប់)Where stories live. Discover now